សម្តេចធិបតី ៖ សង្រ្គាម​មិន​ត្រឹមតែធ្វើ​ឱ្យ​បែកបាក់គ្រួសារ សូម្បីតែរូបសំណាក​ក៏​បែកបាក់ដែរ

ក្នុងពិធីបញ្ចុះ​បឋមសិលា​សាងសង់សារមន្ទីរ​សម្តេច​ព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប នាព្រឹក​ថ្ងៃទី១៨ កក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា មានប្រសាសន៍​ដោយលើកឡើងថា ដូនខ្មែរ​បាន​សាងសង់ប្រាសាទជាច្រើន តែនៅពេលមានសង្រ្គាម​រូបចម្លាក់ត្រូវ​គេ​កាត់យកទៅលក់តគ្នា, សម្តេចបញ្ជាក់ថា សង្រ្គាមមិន​ត្រឹមតែធ្វើ​ឱ្យ​មនុស្ស​បែកបាក់គ្រួសារនោះទេ សូម្បីតែរូបសំណាកជា​ព្រលឹងដូនតាយើងនៅ​ក្នុងថ្ម ក៏​ត្រូវបែកបាក់ដែរ។

សម្តេចធិបតីមានប្រសាសន៍ថា នៅពេលដែលយើងចាប់ផ្តើមបែកបាក់ដោយសារសង្រ្គាម នោះនឹងធ្វើ​ឱ្យ​មនុស្សស្លាប់ជាបន្តបន្ទាប់តាមរយៈការ​ច្បាំងគ្នា, យើងបាត់បង់ទឹកដីជាបន្តបន្ទាប់, សម្បត្តិវប្បធម៌ បេតិកភណ្ឌផ្សេងៗ ជាពិសេស​ប្រាង្គប្រាសាទដែលដូនតាយើងបានកសាងមួយចំនួនត្រូវខ្ទេចខ្ទាំដោយសារការប្រយុទ្ធគ្នា ចំនួនបានបោះបង់ចោលនៅក្នុងព្រៃរាប់សិបឆ្នាំ ហើយ​មួយចំនួនទៀតក៏ត្រូវបានខ្ទេចខ្ទាំ​តាមរយៈការ​លួច។ សម្តេចសង្កត់ធ្ងន់ថា នេះហើយ​ជាកាកសំណល់នៃសង្រ្គាម ដោយមិនគិតពីគ្រាប់មីន ឬជាតិផ្ទុះនៅក្នុងដីនោះទេ ប៉ុន្តែជាកាកសំណល់នៅក្នុងសង្គមសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ ក្រោយបញ្ចប់សង្រ្គាម​តាមរយៈនយោបាយឈ្នះឈ្នះ យើងមានការ​ឯកភាពជាតិគ្នា ធ្វើ​ឱ្យ​យើងទទួលបានផល ទី១ ឈប់ស្លាប់ដោយសារសង្រ្គាមតទៅទៀត, ទី២ ទឹកដីយើងលែងបាត់បង់ យើងត្រូវការពារ, ទី៣ បេតិកភណ្ឌ សម្បត្តិវប្បធម៌ ជាពិសេស​ប្រាង្គប្រាសាទរបស់យើង ឈប់ខ្ទេចខ្ទាំដោយសារសង្រ្គាម ហើយយើងថែមទាំងជួសជុលឡើងវិញនូវប្រាសាទ ថែរក្សា​ជាគោលដៅទេសចរណ៍ ហើយក្រៅពីនោះយើងបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដើម្បី​ឱ្យ​អន្តរជាតិចូលរួមថែរក្សា​សម្បត្តិដែលដូនតារបស់យើងបានធ្វើ។

តាមប្រសាសន៍របស់សម្តេចធិបតី​នាយករដ្ឋមន្រ្តី គិតពីឆ្នាំ​១៩៩៦ រហូត​ដល់ឆ្នាំ​២០២៤នេះ វត្ថុបុរាណ​ប្រមាណជា ១០៩៨ដុំ ត្រូវ​បានប្រមូលពី១៥ប្រទេសត្រឡប់មក​កម្ពុជាវិញ ហើយបច្ចុប្បន្ន​ក្រសួងវប្បធម៌​កំពុង​តែរៀបចំបញ្ជូនវត្ថុបុរាណខ្មែរចំនួន៥៥ដុំពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងជាង៧០ដុំ ពី​ប្រទេសអង់គ្លេស មក​កាន់ប្រទេស​កំណើតវិញ។ “សង្រ្គាម វាបែកបាក់មិនត្រឹមតែមនុស្សទេ តែព្រលឹងដូនតាយើងនៅក្នុងថ្មក៏​ត្រូវបែកបាក់ដែរ តែឥឡូវចប់សង្រ្គាម​យើងយកមកវិញ យើងយកមកផ្គុំ យើងយកមកទុក យើងអញ្ជើញគាត់ត្រឡប់មកវិញ មកកន្លែងដើម… ត្រឡប់មកជុំគ្នានៅលើទឹកដីអង្គររបស់យើង នេះគឺជាមោទនភាពនៃសន្តិភាព​​”


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...