សុវត្ថិភាពហិរញ្ញវត្ថុ ៖ សារៈសំខាន់នៃការបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់

ជីវិតពោរពេញដោយភាពមិនប្រាកដប្រជា ហើយបញ្ហាហិរញ្ញវត្ថុ ដែលមិននឹកស្មានដល់អាចកើតឡើងគ្រប់ពេល មិនថាថ្លៃសេវាព្យាបាលភ្លាមៗ ការជួសជុលសម្ភារៈ ឬការបាត់បង់ការងារនោះទេ។ ដូច្នេះ ការបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ ជាសកម្មភាពចាំបាច់ដែលត្រូវអនុវត្ត ព្រោះវាផ្ដល់ឱ្យអ្នកនូវស្ថិរភាពហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត អំឡុងពេលប្រឈមមុខនឹងស្ថានការណ៍លំបាក។

តើកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ជាអ្វី?

កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ គឺជាកញ្ចប់ប្រាក់បម្រុង ដែលអ្នកអាចប្រើប្រាស់បាន នៅពេលដែលមានរឿងហេតុកើតឡើងដោយមិនបានរំពឹងទុក ឬក្នុងគ្រាអាសន្ន។ វាដើរតួជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការពារអ្នកពីប្រាក់កម្ចី ការពឹងផ្អែកលើប័ណ្ណឥណទាន និងបំណុលដែលមានការប្រាក់ខ្ពស់ ។ គោលបំណងចម្បងនៃការបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ គឺដើម្បីផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុ ក្នុងគ្រាមានវិបត្តិ។ 

សារៈសំខាន់នៃកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់

១. សន្តិភាពផ្លូវចិត្ត ៖ អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយ នៃកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ គឺសន្តិភាពផ្លូវចិត្ត។ ការដឹងថា អ្នកមានកញ្ចប់ប្រាក់ សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន អាចជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ហើយជំនួសឱ្យការខ្វល់ខ្វាយអំពីវិក័យបត្រ ឬបំណុល អ្នកអាចផ្ដោតលើដំណោះស្រាយលើបញ្ហាដែលអាចនឹងកើត ឬកំពុងកើតឡើង។

២. ជៀសផុតពីបំណុល ៖ នៅពេលដែលមិនមានកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ មនុស្សជាច្រើនងាកទៅរកការប្រើប្រាស់កាតឥណទាន ឬប្រាក់កម្ចី ដើម្បីរ៉ាប់រងលើការចំណាយ ដែលមិនបានព្រាងទុក។ ប៉ុន្តែជម្រើសនេះ គឺជាការសង្គ្រោះបណ្ដោះអាសន្នប៉ុណ្ណោះ ហើយពួកគេចាំបាច់ត្រូវសងប្រាក់ត្រឡប់ទៅវិញជាមួយនឹងការប្រាក់ខ្ពស់។ 

៣. ងាយដោះស្រាយបញ្ហា ដែលមិនបានព្រាងទុក ៖ ក្នុងការរស់នៅជាក់ស្ដែង មានព្រឹត្តិការណ៍ និងបញ្ហាជាច្រើន ដែលកើតឡើង ដោយមិនមានការព្រាងទុក ហើយគ្រាអាសន្នអាចកើតឡើងគ្រប់ពេល។ មិនថាគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ ការខូចខាតឧបករណ៍ប្រើប្រាស់ ការជួសជុលផ្ទះ ឬបាត់បង់ការងារនោះទេ, ដូច្នេះហើយ កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ អាចជួយអ្នកឱ្យធានាបានថា អ្នកត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

៤. មានសុវត្ថិភាពហិរញ្ញវត្ថុ ៖ កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ គឺជាកញ្ចប់ប្រាក់ជួយអ្នកសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។ មិនថាអ្នកកំពុងសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ទិញផ្ទះ ឬកញ្ចប់ប្រាក់សម្រាប់ការសិក្សារបស់កូននោះទេ នៅពេលដែលមានកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ មានន័យថា អ្នកមិនចាំបាច់ដកប្រាក់ទាំងនោះ មកចំណាយផ្តេសផ្ដាសនោះឡើយ។ ដូច្នេះមានន័យថា នៅពេលមានបញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ អ្នកអាចមានភាគរយខ្ពស់ ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងបានជោគជ័យ។ 

វិធីបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់

១. កំណត់គោលដៅច្បាស់លាស់ ៖ កំណត់ឱ្យបានច្បាស់អំពីចំនួនទឹកប្រាក់ ដែលអ្នកចង់មាននៅក្នុងកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់របស់អ្នក។ អ្នកជំនាញផ្នែកហរិញ្ញវត្ថុណែនាំថា កញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ យ៉ាងហោចណាស់ មានសមល្មមសម្រាប់ចាយចន្លោះពី ៣ ទៅ៦ខែ ប៉ុន្តែចំនួននេះអាចប្រែប្រួលទៅតាមកាលៈទេសៈជាក់ស្ដែង ដូចជា ស្ថិរភាពការងារ ទំហំគ្រួសារ និងទំនួលខុសត្រូវផ្នែកហរិញ្ញវត្ថុ។

២. បែងចែកកញ្ចប់ទឹកប្រាក់ ៖ ដើម្បីអាចបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ អ្នកត្រូវកំណត់ពីចំណូលចំណាយ និងចំនួនទឹកប្រាក់ដែលអ្នកអាចសន្សំបានជាប្រចាំ។ ការកំណត់លំហូរទឹកប្រាក់បានច្បាស់លាស់ នឹងជួយអ្នកអាចបង្កើតកញ្ចប់ទឹកប្រាក់សង្គ្រោះបន្ទាន់បានងាយស្រួល និងស្របតាមលក្ខខណ្ឌរស់នៅជាក់ស្ដែង។

៣. វិន័យ និងការតាំងចិត្ត ៖ ដើម្បីសម្រេចបាននូវគោលដៅសន្សំ និងបង្កើតកញ្ចប់ប្រាក់សង្គ្រោះបន្ទាន់ អ្នកចាំបាច់ត្រូវមានវិន័យ និងការតាំងចិត្តខ្ពស់ ហើយត្រូវប្រកាន់ភាពខ្ជាប់ខ្ជួន។ មានន័យថា អ្នកត្រូវបន្តបញ្ចូលទៅប្រាក់នោះទៅក្នុងកញ្ចប់ទឹកប្រាក់សង្គ្រោះបន្ទាន់នោះជានិច្ច។ 

៤. ឆ្លៀតបន្ថែមទឹកប្រាក់ ៖ នៅពេលដែលអ្នកទទួលបានចំណូល ដែលមិនបានរំពឹងទុក ដូចជាប្រាក់រង្វាន់ពីការងារ ឬអំណោយផ្សេងៗ អ្នកអាចពិចារណាដកទឹកប្រាក់នោះមួយផ្នែក ដើម្បីបញ្ចូលទៅក្នុងកញ្ចប់ទឹកប្រាក់សង្គ្រោះបន្ទាន់។ ទឹកប្រាក់ដែលមិនបានរំពឹងទុក ជាឱកាសមួយ ដែលអ្នកអាចបង្កើនប្រាក់សន្សំរបស់អ្នក។ 

៥. ត្រួតពិនិត្យ និងកែសម្រួល ៖ ចំណុចចុងក្រោយ អ្នកត្រូវពិនិត្យមើលកញ្ចប់ទឹកប្រាក់សង្គ្រោះបន្ទាន់របស់អ្នកជាទៀងទាត់ ដើម្បីធានាថា វាស្របទៅនឹងគោលដៅហិរញ្ញវត្ថុ និងស្ថានភាពបច្ចុប្បន្នរបស់អ្នក។ ប្រសិនបើស្ថានភាពជីវិតអ្នកប្រែប្រួលដូចជា ទទួលបានការងារថ្មី មានគ្រួសារ ឬមានកូន អ្នកក៏ត្រូវការសម្រួលចំនួនទឹកប្រាក់ដែលត្រូវសន្សំ ឱ្យស្របតាមលក្ខខណ្ឌជាក់ស្តែងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី