សាកលវិទ្យាល័យ MGIMO សហព័ន្ធរុស្ស៊ី ​សហការ​បណ្តុះបណ្តាលអ្នក​ការ​ទូត និង​ផ្តល់អាហារូបករណ៍​ដល់និស្សិតកម្ពុជា

សាកលវិទ្យាល័យ MGIMO នៃ​ក្រសួងការបរទេស​ សហព័ន្ធរុស្ស៊ី និងវិទ្យាស្ថានជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) នៃក្រសួងការបរទេស​កម្ពុជា នឹងសហការគ្នា ក្នុងការ​បណ្តុះបណ្តាល​​អ្នក​ការ​ទូត​ ក៏​ដូចជាផ្តល់អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា។

កិច្ចសហការនេះ បានធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ​សាកលវិទ្យាល័យ MGIMO របស់​ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពីសប្តាហ៍​មុន។

បើតាមអនុស្សរណៈយោគយល់គ្នា សាកលវិទ្យាល័យ MGIMO នឹងជួយ​លើ​ការ​បណ្តុះបណ្តាលរយៈពេល​ខ្លី​សម្រាប់​អ្នក​ការ​ទូត​កម្ពុជា ការ​ផ្លាស់ប្តូរ​អ្នកស្រាវជ្រាវ ក៏​ដូចជាសាស្រ្តាចារ្យ ការផ្តល់​បាឋកថា​ដោយ​មន្រ្តីការ​ទូត និង​បញ្ញាវន្ត​រុស្ស៊ី នៅ​វិទ្យាស្ថានជាតិការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR)។ ជាមួយគ្នានេះ រុស្ស៊ី​ក៏​នឹង​ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា ទៅសិក្សា​នៅសាកលវិទ្យាល័យ MGIMO ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនដល់ ឯកឧត្តមបណ្ឌិត Antatoly Torkunov សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ MGIMO សម្រាប់ការរួមចំណែកអស់ជាច្រើនទសវត្សរ៍របស់ឯកឧត្តមក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឿងឥស្សរិយសនេះត្រូវបានបំពាក់ដោយ ឯកឧត្តម ពេជ្រឃុនបញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តមបណ្ឌិត Antatoly Torkunov លើបញ្ហាជាច្រើន រាប់ចាប់ពីការរួមចំណែករបស់ MGIMO ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ផែនការសកម្មភាពសម្រាប់ចក្ខុវិស័យដែលបានកំណត់ក្នុងអនុស្សរណៈយោគយល់គ្នារវាង NIDIR និង MGIMO និងចំណាប់អារម្មណ៍របស់ឯកឧត្តមបណ្ឌិត Torkunov ក្នុងការធ្វើទស្សនកិច្ចមកកាន់ NIDIR នាពេលអនាគត។

គួរ​បញ្ជាក់ដែរថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅ​សហព័ន្ធរុស្ស៊ី ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ «តួនាទីរបស់កម្ពុជាក្នុងអាស៊ាន» នៅក្នុងកម្មវិធីបើក The ASEAN and EAS Model ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យ MGIMO។ បាឋកថានេះមានការចូលរួមពីឯកអគ្គរដ្ឋ/រាជទូត និងអ្នកការទូតនៃបេសកកម្មរបស់ប្រទេសសមាជិកអាស៊ានប្រចាំសហព័ន្ធរុស្ស៊ី និងនិស្សិត និងសាស្រ្តាចារ្យ MGIMO ព្រមទាំងអ្នកចូលរួមជាច្រើនរូបទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ