លោកស្រី ឆឹងហូវ ចរិយា ចែករំលែកការសិក្សា និងរស់នៅក្នុងប្រទេសជប៉ុន កំឡុងពេលសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT

និយាយពីប្រទេសជប៉ុនមនុស្សគ្រប់គ្នាបានដឹងថា ជប៉ុនជាប្រទេសមានបច្ចេកវិទ្យាជឿនលឿន ទំនើប រួមទាំងវប្បធម៌ និងនិទាន Anime ហើយអ្នកខ្លះទៀតរៀនភាសាជប៉ុនព្រោះតែចាប់អារម្មណ៍លើ Anime ជាដើម។ នេះជាការលើកឡើងរបស់លោកស្រី ឆឹងហូវ ចរិយា អតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល Tokyo Metropolitan។

លោកស្រី ឆឹងហូវ ចរិយា ជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់ភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន បានលើកឡើងថា ជប៉ុនជាប្រទេសមួយដែលព្យាយាមអភិវឌ្ឍន៍ និងអភិរក្សនូវប្រពៃណី និងទំនៀមទម្លាប់ដូច្នេះហើយទើបធ្វើឱ្យជប៉ុនជាប្រទេសដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន។ 

ក្រឡេកទៅមើលពីការរស់នៅកំឡុងពេលសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនវិញ លោកស្រីបានលើកឡើងថា ការស្នាក់នៅសម្រាប់និស្សិតក៏ដូចជាលោកស្រីផ្ទាល់គឺមានអន្តេវាសិកដ្ឋានស្នាក់នៅដល់បេក្ខភាពអាហារូបករណ៍ជាដើម។ ការស្នាក់នៅនេះមានភាពលំបាកបន្តិចបន្តួចសម្រាប់អ្នកដែលមិនធ្លាប់នៅបន្ទប់ជួល ឬមិនធ្លាប់នៅមានគ្នាច្រើនព្រោះការស្នាក់នៅអន្តេវាសិកដ្ឋាន តម្រូវឱ្យនិស្សិតស្នាក់នៅគ្នា២ ឬ៤នាក់ និងប្រើប្រាស់ផ្ទះបាយរួម ប៉ុន្តែការស្នាក់នៅក្នុងអន្តេបានជួយឱ្យសិស្សនិស្សិតអាចមានទំនាក់ទំនងល្អជាមួយនិស្សិតដទៃបានឆាប់រហ័សទាំងការប្រាស្រ័យសិក្សា និងការរស់នៅផងដែរ។

បន្ថែមពីនេះ ការធ្វើដំណើរទៅសាលារៀនរបស់សិស្សនិសិ្សត ឬប្រជាជនជប៉ុនភាគច្រើនធ្វើដំណើរដោយការជិះរថភ្លើង ជិះរថយន្តក្រុងសាធារណៈ ការជិះកង់ និងធ្វើដំណើរដោយជើងជាដើម។ លោកស្រី ចរិយា បន្តថា ការជិះកង់នៅប្រទេសជប៉ុនជារឿងធម្មតា និងមានសារៈប្រយោជន៍ជាច្រើនដល់ជនជាតិជប៉ុន ដូចនេះការជិះកង់មានការពេញនិយមជាខ្លាំង។ ជាមួយគ្នានេះ ច្បាប់ធ្វើដំណើរផ្សេងៗក្នុងប្រទេសជប៉ុនត្រូវបានគោរពយ៉ាងតឹងរឹង និងមានការអនុវត្តន៍បានយ៉ាងល្អពីសំណាក់ជនជាតិជប៉ុន។

លោកស្រី ឆឹងហូវ ចរិយា បន្តថា ចំពោះការសិក្សានៅក្នុងថ្នាក់រៀនសិស្សនិស្សិតទាំងអស់ត្រូវមានសកម្មភាពសិក្សាជាប្រចាំសប្ដាហ៍ជាមួយសាស្ត្រាចារ្យណែនាំ និងសិស្សច្បងសិស្សប្អូនក្នុងសាលារៀន។ ជាក់ស្ដែង លោកស្រី តែងតែមានម៉ោងជជែកដេញដោល ឬពិភាក្សាម្ដងក្នុងមួយសប្ដាហ៍ជាមួយសាស្ត្រាចារ្យ និងមិត្តរួមថ្នាក់ដើម្បីស្វែងរកដំណោះស្រាយមេរៀនក្នុងការស្រាវជ្រាវជាដើម។ នៅក្នុងសាកលវិទ្យាល័យផ្សេង នៃប្រទេសជប៉ុនមានការគិតគូរយ៉ាងខ្លាំងដល់សិស្សនិស្សិត ជាពិសេសសិស្សបរទេសព្រោះការសិក្សាភាគច្រើនប្រើប្រាស់ជាភាសាជប៉ុន ដូចនេះនឹងមានបណ្ណាល័យមួយសម្រាប់ជួយនិស្សិតបរទេសដើម្បីផ្ទៀងផ្ទាត់វេយ្យាករណ៍ ឬអក្ខរាវិរុទ្ធនៃកិច្ចការស្រាវជ្រាវ ឬមេរៀនផ្សេងៗ។ លើសពីនេះក៏មានសេវាកម្មពិភាក្សា និងតាមដានផ្លូវចិត្តសម្រាប់និស្សិតផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី ឆឹងហូវ ចរិយា ក៏សូមលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន ឬប្រទេសផ្សេងៗសូមព្យាយាមយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីទទួលបានលទ្ធផលល្អដើម្បីងាយស្រួល និងមានឱកាសកាន់តែច្រើនក្នុងការប្រឡងអាហារូបករណ៍។ ចំណុចសំខាន់បន្ទាប់គឺការចេះភាសា មិនថាភាសាអង់គ្លេស ឬភាសានៃប្រទេសដែលអ្នកចង់ទៅសិក្សានោះទេ។

គួរបញ្ជាក់ដែរថា ការចែករំលែកនេះបានធ្វើឡើងនៅសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជកាលពីខែមេសាកន្លងទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...