រដ្ឋមន្រ្តីអប់រំ ៖ កម្មវិធីប្រកួតក្រុមភ្លេងព្យុហយាត្រាជួយអភិវឌ្ឍកាយសម្បទា និងសុខភាពផ្លូវចិត្តយុវជន

ថ្លែងក្នុងព្រឹត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភ្លេងក្នុងសន្តិភាព” កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ការបង្កើតកម្មវិធីប្រកួតក្រុមភ្លេងព្យុហយាត្រាពិតជាបានជួយដល់ការអភិវឌ្ឍដល់កាយសម្បទា និងសុខភាពផ្លូវចិត្តរបស់យុវជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការប្រកួតនេះក៏ជួយដល់ការលូតលាស់ខាងបញ្ញាស្មារតី ការបណ្តុះវិន័យ និងឥរិយាបថល្អដែលគាំទ្រដល់ការសិក្សារៀនសូត្រក្នុងសាលារៀនយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ តបទៅនឹងអនុសាសន៍សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដូចជា ទី១.ការពង្រឹងអភិបាល កិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និង ទី៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា វិធីសាស្រ្តអប់រំតាមរយៈការហ្វឹកហាត់ក្នុងក្រុមភ្លេងព្យុហយាត្រា ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍជំនាញដល់យុវជនជាច្រើនដូចជា ទី១. ការពង្រឹងវិន័យនិងការលះបង់ ២. ការគ្រប់គ្រងពេលវេលា ៣. បំណិនពហុជំនាញ ៤. ការពង្រឹងភាពធន់និងទំនុកចិត្ត និង ៥. បំណិនការងារជាក្រុម ។

យោងតាមរបាយការណ៍សកម្មភាពរបស់ប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ បានឱ្យដឹងថា ការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ត្រូវជ្រើសរើសជាក្រុមភ្លេងកាយរឹទិ្ធ គឺ (១). ក្រុមភ្លេងកាយរឹទិ្ធមានសមាជិកចាប់ពី ២៥នាក់ដល់ ៣០នាក់ ដែលជាសមាជិកនៃកាយរឹទិ្ធជាតិកម្ពុជា (២). សមាជិកក្រុមជាកាយរឹទិ្ធប្អូន និងកាយរឹទិ្ធជំទង់មានអាយុចន្លោះចាប់ពី១១ឆ្នាំ ទៅ២៥ឆ្នាំ (៣). មានឯកសណ្ឋានកាយរឹទ្ធិ និងឧបករណ៍ភ្លេង (៤). មានសុខភាពល្អ និងមានឆន្ទៈចូលរួមសកម្មភាពគ្រប់កាលៈទេសៈ (៥). មានគំនិតច្នៃប្រឌិត ស្មារតីធើ្វការជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។

ព្រិត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធនា មានក្រុមភ្លេងកាយរឹទិ្ធចូលរួមប្រកួតចំនួន ០៨ ក្រុម ប្រតិភូកាយរឹទិ្ធសរុប ២៥៦នាក់ ដូចជា៖ (១). រាជធានីភ្នំពេញ ចំនួន ៣ ក្រុម (កងឯកភាពវិទ្យាល័យវត្តកោះ វិទ្យាល័យបាក់ទូក និងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ) (២). ខេត្តកណ្តាល ១ក្រុម (៣). ខេត្តសៀមរាប ១ក្រុម (៤). ខេត្តឧត្តរមានជ័យ ១ក្រុម (៥). ខេត្តកោះកុង ១ក្រុម និង (៦). ខេត្តរតនគិរី ១ក្រុម។

គួរជម្រាបជូនថា នាពេលកន្លងមក កាយរឹទិ្ធជាតិកម្ពុជាបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍កុមារ និងយុវជនឱ្យមានសក្កានុពលពេញលេញទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវអារម្មណ៍ផ្លូវសង្គម និងក្លាយជាពលរដ្ឋល្អពលរដ្ឋសកល និងពលរដ្ឋសកម្មនៅក្នុងសហគមន៍រស់នៅរបស់ខ្លួនទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...