៥វិធី ដើម្បីរក្សា​សុវត្ថិភាពកូនរបស់លោកអ្នក​នៅតាមអនឡាញ

នៅពេលកូនរបស់អ្នកចម្រើនវ័យ ពួកគេអាចចំណាយពេលកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធអនឡាញ។ ប្រព័ន្ធអនឡាញ​មានផលប្រយោជន៍វិជ្ជមានជាច្រើន ដូចជា ការបន្តទំនាក់ទំនងជាមួយ​មិត្តភក្ដិ និងគ្រួសារ ការ​ធ្វើតាមចំណាប់អារម្មណ៍របស់ខ្លួន និងការចូលរួមជាផ្នែកមួយរបស់សហគមន៍។ ប៉ុន្តែ​វាមិនតែងតែជាបទពិសោធន៍​វិជ្ជមាន និងសុវត្ថិភាពចំពោះកុមារនោះឡើយ។

ខាងក្រោមនេះ គឺជាវិធីចំនួន ៥ ដែលណែនាំដោយ​អង្គការ​យូណេសេហ្វ ក្នុងការជួយកូនៗ​របស់លោកអ្នក​ឱ្យមានសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ដែល​អាចកើតមាននៅលើបណ្តាញ​អ៊ីនធឺណេត។

១. ការកំណត់វិន័យ​ឱ្យ​បានច្បាស់លាស់ ៖ ត្រូវនិយាយដោយស្មោះត្រង់​ជាមួយ​កូនៗ​របស់អ្នកអំពី​បុគ្គល​ដែល​ពួកគេ​ទាក់ទងជាមួយ របៀប​ដែល​ពួកគេ​ទាក់ទងគ្នា និងបុគ្គល​ដែលអាច​មើល​ឃើញ​អ្វី​ដែលពួកគេ​បង្ហោះ​នៅ​តាមអនឡាញ។ ប្រសិនបើ​កូនរបស់អ្នកជួប​ប្រទះ​នឹងអ្វីមួយ​តាមអនឡាញដែលធ្វើ​ឱ្យ​ពួកគេមានអារម្មណ៍​មិន​សប្បាយចិត្ត មិន​សុខស្រួល ឬខ្លាច សូមលើកទឹកចិត្ត​ពួកគេ​ឱ្យ​ប្រាប់អ្នក ឬមនុស្ស​ធមដែលពួកគេ​ទុកចិត្តភ្លាម។

២. ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារពួកគេ ៖ ពិនិត្យ​មើល​ឧបករណ៍​របស់កូនអ្នក ដើម្បី​ធ្វើ​ឱ្យ​ប្រកដថា ឧបករណ៍​ទាំងនោះ​បានធ្វើបច្ចុប្បន្ន​ភាព (update) និងកំពុងដំណើរការសូហ្វវែរ (software) ចុងក្រោយគេ។ បើក​ការ​កំណត់​ឯកជនភាព ដើម្បីកាត់បន្ថយ​ការ​ប្រមូលទិន្នន័យ​ផ្ទាល់ខ្លួន​របស់ពួកគេ និង​រក្សា​ឯកជនភាព។

៣. ចំណាយពេលជាមួយ​គេ​តាមអនឡាញ ៖ សូមបង្កើត​ឱកាស​នានា ដើម្បី​ឱ្យ​កូន​របស់អ្នក​មាន​សុវត្ថិភាព និង​ទំនាក់ទំនង​បែបវិជ្ជមាន​តាមអនឡាញ​ជាមួយ​អ្នក មិត្តភក្តិ និងគ្រួសារ។ សូម​ជួយ​កូន​របស់អ្នក​ឱ្យ​ស្គាល់ និង​ជៀសវាង​ព័ត៌មាន​មិន​ពិត មាតិកាមិនសមរម្យទៅតាម​អាយុ និង​មាតិកា​ដែលអាច​បង្កភាព​ថប់បារម្ភ ឬ​គ្រោះថ្នាក់ផ្សេង​ទៀត។ សូម​ណែនាំ​បង្ហាញពួកគេ​អំពី​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត។

៤. ធ្វើជាគំរូ និងបង្ហាញ​ទម្លាប់ល្អ​តាមអនឡាញ ៖ លើក​កម្ពស់​អាប្បកិរិយាវិជ្ជមាន​តាមអនឡាញ តាមរយៈ​ការ​អនុវត្ត​អាកប្បកិរិយាបែបនេះ​ដោយ​ខ្លួនអ្នកផ្ទាល់។ សូមយកចិត្តទុកដាក់ចំពោះ​ទង្វើ​ដែលអ្នកធ្វើ និង​អ្វី​ដែលអ្នកចែក​រំលែក​អំពីកូនរបស់អ្នកតាមអនឡាញ​រួមទាំង​រូបថត និង​វីដេអូ​របស់ពួកគេ។

សូម​លើកទឹកចិត្ត​កូនរបស់អ្នក​ឱ្យ​មានចិត្តល្អតាមអនឡាញ។ ប្រសិន​បើ​ពួកគេ​រៀន​តាមអនឡាញ សូមលើកទឹកចិត្ត​ពួកគេ​ឱ្យ​មានការ​គោរព​ចំពោះអ្នកដទៃ និងយកចិត្តទុកដាក់​ចំពោះអ្វី​ដែលគេ​អាច​មើលឃើញ​នៅលើកាមេរ៉ា ដើម្បី​រក្សា​ឯកជនភាព។

៥. អនុញ្ញាត​ឱ្យ​ពួកគេលេងសប្បាយ និង​បង្ហាញ​អំពីខ្លួនឯង ៖ ការចំណាយពេលនៅតាមអនឡាញ អាច​ជា​ឱកាស​ដ៏អស្ចារ្យ ដើម្បី​ឱ្យ​កូនៗ​របស់អ្នក​មានភាពច្នៃប្រឌិត រៀនសូត្រ ចែករំលែកទស្សនៈ និងគាំទ្រ​បុព្វហេតុ​ដែលសំខាន់​ចំពោះពួកគេ។ សូម​លើកទឹកចិត្តកូន​របស់អ្នក​ឱ្យ​ប្រើប្រាស់​ធនធាន​តាមអនឡាញ ដើម្បីជួយ​ពួកគេ​ធ្វើ​ចលនា​ដូចជា លំហាត់ប្រាណ​តាមអនឡាញ​ជាដើម។ សូម​ចងចាំក្នុងការធ្វើ​ឱ្យ​មានតុល្យភាពគ្នារវាង​សកម្មភាព​អនឡាញ និង​អហ្វឡាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...