លោក ង៉ែត សុខឡា បង្ហាញរឿងចំនួន៣​ដែលសិស្សានុសិស្សត្រូវធ្វើ ដើម្បីជ្រើសរើសជំនាញឱ្យ​ត្រឹម​ត្រូវ

ការជ្រើសរើសជំនាញសិក្សា​នៅ​សាកលវិទ្យាល័យឱ្យ​បានត្រឹម​ត្រូវទៅតាមឧបនិស្ស័យរបស់ខ្លួន​ គឺជាកង្វល់ដ៏ធំ​មួយ​របស់សិស្សានុសិស្ស​ដែល​ទើបបញ្ចប់ថ្នាក់មធ្យមសិក្សា ដោយសារតែពួកគេ​មួយចំនួនធំនៅមិនទាន់ស្គាល់ខ្លួនឯងនៅឡើយ ដូច្នេះ តើមានវិធីបែបណាដើម្បី​ឱ្យ​ពួកគេ​អាចស្គាល់ខ្លួនឯង ដើម្បីជ្រើសរើសជំនាញសិក្សា​ឱ្យ​បានត្រឹមត្រូវ ?

ក្នុងសិក្ខាសាលាប្រចាំឆ្នាំ “Winning University Life” កាលពីពេលថ្មីៗនេះ លោក ង៉ែត សុខឡា អគ្គនាយក នៃវិទ្យាស្ថានមគ្គុទ្ទេសក៏ របស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានបង្ហាញរឿងចំនួន៣ ដែលសិស្សានុសិស្ស​គួរធ្វើ ដើម្បីជ្រើសរើស​ជំនាញសិក្សានៅ​សាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ ដោយ​ក្នុងនោះរួមមាន ៖

ទី១. ត្រូវសិក្សា​ឱ្យ​ច្បាស់លាស់ពីជំនាញដែលត្រូវរៀន ៖ ជាដំបូងបំផុត​ប្អូន​ៗសិស្សានុសិស្ស ត្រូវ​ធ្វើការ​សិក្សាស្រាវជ្រាវ​ឱ្យ​បានច្បាស់ពីជំនាញ​ដែលខ្លួន​កំពុងចង់សិក្សា ព្រមជាមួយ​សាកលវិទ្យាល័យ​ផងដែរ។ បើតាមលោក សុខឡា បច្ចុប្បន្ននេះ ការស្រាវជ្រាវ​ទៅលើជំនាញដែលខ្លួនចង់រៀន គឺងាយស្រួលដោយ​ចូលទៅកាន់អ៊ីនធឺណេត ។

ទី២. សួរទៅកាន់រៀមច្បង ឬអ្នកប្រឹក្សាយោបល់ ៖ ដើម្បីជាទុនបន្ថែមទៅលើការសម្រេចចិត្ត អាចសួរសំណួរពីជំនាញដែលយើងចង់សិក្សា ទៅកាន់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ ដែលពួកគាត់មានបទពិសោធន៍ជីវិត​ដើរមុនយើង។

ទី៣. បង្កើតផែនទីជីវិតខ្លួនឯង ហើយដើរ ៖ លោក ង៉ែត សុខឡា បានបញ្ជាក់ថា ដើម្បីបង្កើតផែនទីជីវិត ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​ច្បាស់​ខ្លួនឯងថា ការជ្រើសរើសជំនាញនោះ គឺផ្តោត​ទៅ​លើឆន្ទៈ​ខ្លួនឯងផ្ទាល់ មិន​មានឥទ្ធិពលពីអ្នកណា ពោល​គឺផ្អែក​ទៅ​លើភាពខ្លាំង​របស់ខ្លួនឯង, និយាយជារួម គឺត្រូវជ្រើសរើស​ជំនាញដោយឆន្ទៈ​ខ្លួនឯង។ ត្រង់ចំណុចនេះ តើធ្វើ​យ៉ាងដូចម្តេចដើម្បីអាចស្គាល់ខ្លួនឯង ?

មានវិធី និងរបៀបជាច្រើន​ដើម្បី​សិស្សានុសិស្ស​អាចអនុវត្តក្នុងការស្វែង​រក​ខ្លួនឯង តែតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន លោក សុខឡា បានបង្ហាញពីរបៀបចំនួន៣ ដើម្បីសិស្សានុសិស្ស​អាចស្គាល់ខ្លួនឯង ឬចំណង់ចំណូលចិត្តក្នុងអាជីព ដោយ ទី១ សិស្សានុសិស្ស​អាចហាត់ដើរម្នាក់ឯង​ទៅ​កាន់ផ្សារទំនើបណាមួយ ដោយ​មិន​មានមិត្តភក្តិ ឬអ្នក​មាន​ឥទ្ធិពលដល់ការសម្រេចចិត្តទៅជាមួយ ហើយសង្កេតមើលថា តើខ្លួនយើងកំពុងដើរទៅណា ហើយចង់បានអ្វី ឧទាហរណ៍ដូចជា ហាងសៀវភៅ ហាងឧបករណ៍បច្ចេកវិទ្យា​ជាដើម ពេលនោះយើងនឹងដឹងថា យើងកំពុងចូលចិត្តអ្វី, ទី២ សិស្សានុសិស្សត្រូវធ្វើការប្រៀបធៀបជាមួយ​នឹងមិត្តភក្តិជិតស្និទ្ធបំផុត​ចំនួន៥នាក់ បើតាមលោក សុខឡា មនុស្សដែលអាចធ្វើជាមិត្តភក្តិជិតស្និទ្ធរបស់យើង គឺប្រាកដជាមានអត្តចរិតដូចយើង ដូច្នេះយើងអាចមើលថា តើ​ពួកគាត់ចូលចិត្តអ្វី ? បន្ទាប់មកសូមបូកវិភាគតើយើងចូលចិត្តទៅខាងណាច្រើនជាងគេ។ «ធ្យូងប្រឡាក់មុខយើង យើងមើលមិនឃើញទេ តែបើប្រឡាក់មុខគេ យើងមើលឃើញ…»។

ចំណុចទី៣ ដើម្បីស្គាល់ខ្លួនឯង ប្អូនៗសិស្សានុសិស្ស ត្រូវ​ចូលរួមការងារស្ម័គ្រចិត្ត មិនថាក្នុងសាលារៀន ឬសហគមន៍ ដោយត្រូវប្រឡូកការងារឱ្យបានច្រើនផ្នែក ច្រើនជំនាញ ពេលនោះ យើងនឹងអាចពិសោធន៍ឃើញថា តើការងារណាដែលយើងចូលចិត្ត ។ ដូច្នេះ ការងារស្ម័គ្រចិត្ត មិនគ្រាន់តែជាការចូលរួមជួយសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ឱកាសផ្តល់​ឱ្យយើងដឹងពីចំណូលចិត្តខ្លួនឯងផងដែរ។

យ៉ាងណាក៏ដោយ បើតាម​ការ​លើកឡើងរបស់លោក ង៉ែត សុខឡា ការជ្រើសរើសជំនាញ វាគ្រាន់តែជាគ្រាប់ពូជមួយប៉ុណ្ណោះ តែដើម្បី​ឱ្យ​ជំនាញដែលយើងជ្រើសរើសនោះ​ច្បាស់ ត្រឹមត្រូវ ផ្លូវការ អាច​យក​មក​ប្រើប្រាស់​ដើម្បីភាពរុងរឿងក្នុងជីវិតបាន សិស្សានុសិស្ស ក៏ដូចជាយុវជនត្រូវថែទាំឱ្យល្អដើម្បីអាចដុះមានផ្លែផ្កានៅពេលខាងមុខ ដោយត្រូវ​សេពគប់មនុស្ស​ឱ្យបានត្រឹមត្រូវ, អានសៀវភៅពាក់ព័ន្ធជំនាញដែលខ្លួនចង់ឆ្ពោះទៅ ព្រមទាំងជ្រើសរើសស្ថាប័នដែលល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។