ផលចំណេញ ៣ ដែលអ្នកគួរក្រោកហាត់ប្រាណនៅពេលព្រឹកព្រលឹម

តាមរយៈគេហទំព័រ The Quint World បានឱ្យដឹងថា កាលដែលមានទម្លាប់ធ្វើលំហាត់ប្រាណវាបានបង្ហាញប្រាប់អំពីចំណែកវិជ្ជមាន នៃការប្រើប្រាស់ជីវិតរស់នៅ ជាពិសេសខណៈយើងចង់ថែររក្សារាងកាយ­­ឱ្យល្អនិងមាំទាំ ហើយដើម្បីទទួលបាននូវផលជះដ៏ល្អ គឺកាអនុវត្តទៀតទាត់ជាប្រចាំថ្ងៃ។ ជាទូទៅតម្រូវការនៃការធ្វើចលនារបស់មនុស្សម្នាក់ៗ គឺមានភាពខុសប្លែកគ្នា ដូច្នេះមានតែបុគ្គលខ្លួនឯងនោះទេ ទើបដឹងច្បាស់ថាតើពេលណាទើបវាមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ ការមានទម្លាប់ធ្វើលំហាត់ប្រាណនៅពេលព្រឹក មានគុណប្រយោជន៍យ៉ាងច្រើនអនេកទៅកាន់រាងកាយ, មានរឿងមួយដែលជំរុញឱ្យការហាត់ប្រាណនៅពេលព្រឹកបានជាប់លាប់គឺ ការសម្រេចចិត្តចូលវគ្គហាត់ប្រាណមិនថាក្រុមដែលមានមនុស្សតិច ឬច្រើននោះទេ ដោយហេតុថា ការហាត់នៅទីកន្លែងដែលមានមនុស្សនិងមានការតម្រង់ទិសដើម្បីជួយរំឮកនិងណែនាំ វាបានជំរុញឱ្យយើងមានកម្លាំងចិត្ត រួមទាំងទទួលបាននូវភាពរីករាយផងដែរ។ បន្ថែមពីនោះ វាក៏បង្កើនសន្ទុះចិត្តឱ្យមានថាមពលជាងមុន ដែលវាជាចំណុចមួយជួយឱ្យការចាប់ផ្តើមថ្ងៃថ្មីប្រកបដោយផលិតភាព។ ខាងក្រោមមាន៣ចំណុចបន្ថែមដែលបង្ហាញអំពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹម។

១. អភិវឌ្ឍន៍ចិត្ត និងកាយ ៖  លំហាត់ប្រាណនៅពេលព្រឹកគឺផ្តោតទៅលើគ្រប់សកម្មភាពទាំងអស់ដែលនាំឱ្យរាងកាយរបស់អ្នកមានចលនា និងជះផលវិជ្ជមានឬឆ្លើយតបទៅកាន់តម្រូវការខួរក្បាល រាងកាយ និងស្មារតី។ ហើយវានឹងជួយឱ្យអ្នកកាន់តែសម្រេចបាននូវការបែងចែក និងគ្រប់គ្រងពេលវេលាក្នុងរយៈពេលពេញមួយថ្ងៃ។ ហើយវាក៏ជួយពង្រឹងអំពីការរក្សាវិន័យ មិនថាក្នុងដំណើរជីវិតខ្លួន ឬកិច្ចការអាជីពវិជ្ជាជីវៈនោះទេ។

២. សម្រួលប្រព័ន្ធរំលាយអាហារ ៖ លំហាត់ប្រាណនៅពេលព្រឹក វាជួយឱ្យប្រព័ន្ធរំលាយអាហារកាន់តែមានភាពងាយស្រួលច្រើនជាងមុន ហើយការហាត់ប្រាណ ក៏មានរួមបញ្ចូលនូវការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមផងដែរ ហើយអាហារទៀតសោធគឺវាមានភាពពាក់ព័ន្ធយ៉ាងសំខាន់កំឡុងពេលដែលយើងត្រូវយកចិត្តទុកដាក់នឹងការហាត់ប្រាណ ដោយសារតែនឹងជួយទ្រទ្រង់ក្នុងការបង្កើនថាមពលក្នុងរយៈពេលពេញមួយថ្ងៃ។ ញ៉ាំអាហារល្អ រក្សារាងកាយឱ្យមានសារធាតុទឹកតាមរយៈការគិតគូរអំពីទម្លាប់បរិភោគឱ្យបានច្រើន ព្រោះទឹកវាជំរុញបាននូវថាមពលបន្ថែមទាំងរាងកាយ និងស្មារតី។

៣. ការបែងចែកពេល ៖  ការក្រោកពីគេងនៅពេលព្រឹកព្រលឹម ជាចំណែកជំរុញឱ្យលោកអ្នកកាន់តែមានពេលវេលាច្រើន រួមទាំងមានឱកាសក្នុងការបំពេញកិច្ចការផ្សេងដែលជាចំណូលចិត្តផ្ទាល់ខ្លួន នេះក៏ដោយសារការមានទម្លាប់គេងល្អ និងការក្រោកធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹ​ម ព្រោះវាជួយឱ្យអ្នករក្សាតុល្យភាពនៃរាងកាយក្នុងការបំពេញកិច្ចការក្នុងរយៈពេលមួយថ្ងៃពេញ។ បន្ថែមពីនោះ វាក៏ជំរុញបាននូវការធ្វើកិច្ចការបានលឿន និងជំរុញទឹកចិត្តឱ្យចង់ចូលគេងឱ្យបានលឿនជាងមុន ដែលចំណុចទាំងនេះហើយវាជួយឱ្យមនុស្សមានអារម្មណ៍ល្អ រួមទាំងជាចំណែកបង្កើនភាពស្រស់ស្រាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...