បួនចំណុចងាយៗជួយពង្រឹងសុខភាពឱ្យរឹងមាំ

សុខភាពល្អ ជាចំណុចមួយដែលមនុស្សគ្រប់ស្រទាប់វណ្ណៈប្រាថ្នាចង់បាន ហើយពេលខ្លះដើម្បីទទួលបានចំណុចដ៏សំខាន់នេះ មនុស្សជាច្រើនបានអនុវត្តន៍ទាំងមានភាពលំបាក រហូតដល់ពេលខ្លះបោះបង់ចោលក៏មាន ។ យោងតាមគេហទំព័រ NPR​ បានបង្ហាញសកម្មភាពបួនចំណុចងាយ ហើយគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ដើម្បីទទួលបានសុខភាពល្អ ៖

 ១. បង្កើនឱកាសទទួលបានសុខភាពល្អដោយមិនបាច់ទៅទីតាំងហាត់ប្រាណផ្ទាល់ ៖ មិនចូលចិត្តកន្លែងហាត់ប្រាណមែនទេ? កុំបារម្ភពេក! វាមិនមែនជាបញ្ហាដែលបង្អាក់លោកអ្នកពីការទទួលបានសុខភាពល្អនោះទេ។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា អ្នកនៅតែអាចធ្វើឱ្យរាងកាយមានភាពសកម្មក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយទង្វើដែលជំរុញឱ្យរាងកាយទទួលបានលំហាត់ប្រាណរស់រវើក លោកអ្នកគ្រាន់តែដើរចុះដើរឡើងជុំវិញទីស្នាក់អាស្រ័យ។ បើក្នុងករណីលោកអ្នក មានកន្លែងរស់នៅច្រើនជាន់ វាគឺជាឱកាសមួយជំរុញឱ្យអ្នកមានចលនាតាមរយៈការចុះឡើងៗ ។ បើមិនដូច្នោះទេ អ្នកអាចធ្វើឱ្យ​រាងកាយមានចលនាតាមរយៈការរាំ ការពត់ខ្លួនទៅមុខទៅក្រោយ ។ ការចលនារាងកាយ ឱ្យរឹងមាំមិនទាមទារឱ្យលោកអ្នកចាំបាច់ត្រូវតែទៅទីតាំងហាត់ប្រាណនោះទេ ទីណាក៏អាចអនុវត្តន៍បានដែរឱ្យតែមានការតាំងចិត្តធ្វើវាឱ្យបានជាប្រចាំ។

២. សកម្មភាពសាមញ្ញៗប៉ុន្តែទទួលបានផលវិជ្ជមានច្រើន ៖ រឿងរ៉ាវខ្លះ វាសាមញ្ញទេ ប៉ុន្តែវាបានជំរុញឱ្យលោកអ្នកទទួលបានផលចំណេញច្រើន ជាក់ស្ដែងការទៅកម្សាន្ត ឬទៅកន្លែងដែលមានធម្មជាតិ វាអាចកាត់បន្ថយការចំណាយ ប៉ុន្តែផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់សុខភាពផ្លូវចិត្តរបស់អ្នក។

៣. រៀនសូត្រអំពីការរស់នៅរបស់ជនជាតិជប៉ុន ៖ ជាមេរៀនមួយពីជនជាតិជប៉ុន គឺរាងកាយមានភាពរហ័សរហួន និងបន្សាំជាមួយនឹងការធ្វើចលនារាងកាយជាប្រចាំ ។ ដែលគំរូភាពមួយនេះ នាំឱ្យមនុស្សមានសុខភាពល្អ និងស្វាហាប់។ ជនជាតិជប៉ុន គឺមានទម្លាប់ក្នុងការដើរ ហើយពេលត្រូវធ្វើដំណើរ គឺពួកគាត់ត្រូវធ្វើដំណើរតាមរយៈរថភ្លើង ដែលជាហេតុតម្រូវឱ្យមានការដើរ ដែលក្នុងករណីនេះវាបង្កឱ្យមានផាសុកភាពក្នុងការរស់នៅ ។ ជារួមអ្វីដែលអាចរៀនសូត្រពីជនជាតិជប៉ុន ក្នុងការបង្កើនសុភមង្គល គឺការធ្វើឱ្យរាងកាយមានភាពសកម្ម។

៤.​ កាត់ចោលភាពឯកោប្រកបដោយភាពច្នៃប្រតិដ្ឋ ៖ ភាពឯកោ ជាចំណែកមួយជំរុញឱ្យអ្នកមានបញ្ហាសុខភាពផ្លូវចិត្តរួមទាំងបង្កើតឱកាសឱ្យមានជំងឺគាំងបេះដូង និងមហារីក។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនប្រឈមនឹងភាពឯកោដោយកត្តាផ្សេងៗគ្នា ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ការផ្សារភ្ជាប់ខ្លួនឯងទៅនឹងរូបភាព ឬសិល្បៈ រួមទាំងសកម្មភាពដែលជំរុញនៅភាពច្នៃប្រតិដ្ឋទាំងឡាយ គឺអាចជួយកាត់បន្ថយបញ្ហាស្រ្តេស និងអារម្មណ៍ដែលឯកា។

៥. ជៀសចាកអាហារកែច្នៃហើយចាប់យកអាហារមានសារធាតុចិញ្ចឹម ៖  ភាពមមាញឹកបណ្តាលឱ្យមនុស្សសម័យថ្មី ជ្រើសយកអាហារដែលងាយៗ និងអាហារដែលចម្អិនរួចស្រាប់ ដែលចំណីអាហារទាំងនោះ ពេលខ្លះក៏មានមានជាតិខ្លាញ់ច្រើន ឬមានសារធាតុផ្ទុកគុណភាពដើម្បីឱ្យលក់បានក្នុងរយៈពេលវែង បន្ទាប់​មកវាបានបង្កនូវផលប៉ះពាល់ទៅកាន់សុខភាព និងផលរំខានដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាបង្អាក់ក្នុងការបង្កើនផលិតភាព និងជាដើមចមនាំឱ្យមនុស្សមិនទទួលបានសុខភាពល្អ។ ដូច្នេះការជ្រើសយកអាហារដែលមានសារធាតុចិញ្ចឹម និងមានជីវជាតិគ្រប់គ្រាន់ គឺជាការរួមចំណែកក្នុងការពង្រឹងបាននៅសុខភាពល្អទាំងចិត្តនិងកាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...