យុវជនស្ម័គ្រចិត្តពិព័រណ៍សៀវភៅ ចែករំលែកបទពិសោធន៍ដែលពួកគេទទួលបានពីកម្មវិធីនេះ

សារ៉ានិមល បច្ចុប្បន្ន​កំពុង​រៀន​នៅសាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានីភ្នំពេញ, ឆ្លៀតពេលពីការសិក្សារបស់ខ្លួន នាងបានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត​នៅ​ក្នុង​កម្មវិធីពិព័រណ៌សៀវភៅកម្ពុជាលើកទី១០ ដែលប្រព្រឹត្តទៅនៅសាលាបុរីកោះពេជ្រ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ អស់រយៈពេល​៤ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៩មក​ម្ល៉េះ ដែល សារ៉ានិមល បានចូលរួមធ្វើជាអ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធីពិព័រណ៌សៀវភៅកម្ពុជា ព្រោះតែខ្លួនជាមនុស្ស​ចូលចិត្ត​អានសៀវភៅ​តាំងពីតូច។

នៅមានកត្តាមួយ​ទៀត​ដែលជំរុញ​ឱ្យ កញ្ញា សារិទ្ធ សារ៉ានិមល ចូលរួមជាអ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធីពិព័រណ៌សៀវភៅ គឺដោយសារតែអ្នក​ដែលធ្វើការស្ម័គ្រចិត្តឆ្នាំមុនៗគឺជាគំរូភាពសម្រាប់រូបនាងក្នុងការជួយសង្គមទៅលើវិស័យអានសៀវភៅទៅកាន់ក្មេងៗជំនាន់ក្រោយ ឱ្យមានចំណាប់អារម្មណ៍ចូលចិត្តអានសៀវភៅសារជាថ្មី និងមានភាពផុសផុលក្នុងការអានបានទូលំទូលាយជាងមុន។

កញ្ញា សារិទ្ធ សារ៉ានិមល

យ៉ាងណាក៏ដោយ ក្នុងការងារជាអ្នកស្ម័គ្រចិត្តនេះ សារ៉ានិមល ទទួលបានបទពិសោធន៍ និង​ចំណេះដឹងជាច្រើន ដូចជា ការសាមគ្គីគ្នាធ្វើការងារជាក្រុម, ការធ្វើទំនាក់ទំនង, ការ​សម្របខ្លួន, ការដោះស្រាយបញ្ហា និងអាចរៀនសូត្របានច្រើនពីដំណើរការ នៃការរៀបចំកម្មវិធីជាដើម។

អ្វីដែលខ្ញុំរៀនសូត្របានគឺ ការសាមគ្គីគ្នាធ្វើការងារជាក្រុម។ នៅក្នុងសង្គមមួយបើយើងអត់ចេះធ្វើការជាក្រុមទេ គឺយើងអត់អាចចូលទៅក្នុងសង្គមហ្នឹងបានទេ។ យើងចេះសហការគ្នា យល់ពីគ្នា និងដឹងថាការរៀបចំកម្មវិធីមួយត្រូវធ្វើអ្វីខ្លះដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ។

កញ្ញា សារិទ្ធ សារ៉ានិមល បច្ចុប្បន្នកំពុងរៀននៅសាកលវិទ្យាល័យ និងជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី១០
យុវជន ជួន ពិសិដ្ឋ

ចំណែកយុវជន ជួន ពិសិដ្ឋ បច្ចុប្បន្ន​ជានិស្សិសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏​បានសម្រេចចិត្តចូលរួមធ្វើការងារជាអ្នក​ស្ម័គ្រចិត្តក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ផងដែរ ដោយទទួលបន្ទុកផ្នែកប្រតិបត្តិការ (Operation) ។ ពិសិដ្ឋ ឱ្យដឹងថា ការ​មកធ្វើជាអ្នកស្ម័គ្រចិត្តនេះ ដំបូងឡើយគឺតាមរយៈការណែនាំរបស់មិត្តប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការចូលប្រជុំការងារម្តងទៅពីរដង ទើបខ្លួនដឹងថា ការសម្រេចចិត្តនេះគឺផ្អែកលើឆន្ទៈរបស់ខ្លួនដែរ ថែមទាំងមើលឃើញពីគុណតម្លៃនៃកិច្ចការ ដែលអាចឱ្យខ្លួនទទួលបានបទពិសោធន៍ថ្មីៗបន្ថែម។

តាមរយៈការងារស្ម័គ្រចិត្ត ខ្ញុំដឹងថា ខ្ញុំទទួលបានរបស់មួយដែលថ្មី ដែលអត់ទាន់ដឹងពីមុនមក ជាពិសេសការងារក្រុម អត្ថចរិករបស់មនុស្ស ការទាក់ទងគ្នាយ៉ាងមានប្រសិទ្ធភាពអត់មានពាក្យគំរោះគំរើយដាក់គ្នា និងចេះធ្វើការពេលមានមនុស្សច្រើន

យុវជន ជួន ពិសិដ្ឋ

ពិសិដ្ឋ កត់សម្គាល់ថា នៅក្នុងការពិព័រណ៍សៀវភៅឆ្នាំ២០២៣នេះ អ្នកស្ម័គ្រចិត្តទាំងអស់រួសរាយ មានការទំនាក់ទំនងគ្នាល្អ ។ ពិសដ្ឋ យល់ថា កត្តានេះអាចមកពីអ្នកចាត់ចែងក្រុមនីមួយៗមានវិធីសាស្រ្តល្អ នេះជាអ្វីដែលលោកចាប់អារម្មណ៍និងរៀនសូត្របន្ថែម។

បើសិនជាយុវជនរបស់យើងចាប់អារ្មណ៍លើការងារស្ម័គ្រចិត្តតាំងពីនៅវិទ្យាល័យ គឺកាន់តែល្អប្រសើរ ដោយធ្វើឱ្យបទពិសោធផ្ទាល់ខ្លួនមានភាពរឹងមាំ អាចសម្របជាមួយមនុស្សបានពេលរៀននៅសាកល។ ហើយការស្ម័គ្រចិត្ត មិនចាំបាច់ទាល់តែពាក់អាវរបស់ស្ថាប័នណាមួយទេ សូម្បីតែការ គោរពច្បាប់ចរាចរណ៍ឬភ្លើងស្តុប ក៏ជាការស្ម័គ្រចិត្តមួយដែរ អាហ្នឹងជាការងាររបស់យុវជន ក្នុងសង្គមរបស់យើង។

យុវជន ជួន ពិសិដ្ឋ
យុវជន លឹម សុក្រសុក្រឹត

យុវជន លឹម សុក្រសុក្រឹត បច្ចុប្បន្នគឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ, ត្បិតជាសិស្សរៀននៅវិទ្យាល័យក៏ពិតមែន តែ សុក្រឹត ក៏មកចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តនៅ​ក្នុងកម្មវិធីពិព័រណ៌សៀវភៅផងដែរ ព្រោះតែរូបគេចង់ប្រើប្រាស់ពេលដែលខ្លួនមានឱ្យកើតជាប្រយោជន៍បន្ថែម ។ សុក្រឹត បានចែករំលែកនូវអ្វីដែលខ្លួនបានរៀនសូត្រពីការងារស្ម័គ្រចិត្តនេះ ដែលមានដូចជា យល់ដឹងអំពីដំណើរការងារជាក្រុម និងភាពបត់បែន ក៏ដូចជាបង្កភាពងាយស្រួល ក្នុងការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីៗ។

ក្រោយពីការមកចូលរួមការងារនេះ ខ្ញុំស្គាល់អំពីកម្មវិធីបន្ថែមនៃតួនាទីមួយៗ ហើយងាយស្រួលក្នុងការសម្របខ្លួនពេលចូលសង្គម ខ្ញុំស្គាល់ខាងក្រៅច្រើន ហើយស្គាល់ពីរបៀបការងារច្រើនជាងមុន

យុវជន លឹម សុក្រសុក្រឹត

សុក្រឹត បន្ថែមថា ដើមឡើយខ្លួនហាក់មានភាពរអាក់រអួលបន្តិចដែរ ដោយសារតែខ្លួននៅមានវ័យក្មេង បទពិសោធន៍ក៏តិច ចំណែកការងារសាលាវិញក៏នៅមានច្រើន ហើយកាលវិភាគត្រូវរៀបចំជាថ្មី។ ទន្ទឹមគ្នានោះ ត្រូវមកធ្វើការជាមួយមនុស្សដែលមានគំនិតនិងឥរិយាបថចម្រុះគ្នា ប៉ុន្តែជាមេរៀនល្អនោះ គឺ ពួកយើងជាអ្នកធ្វើការស្ម័គ្រចិត្តតែងទុកឱកាសឱ្យគ្នាបញ្ចេញយោបល់ម្នាក់ម្តងៗ និងសម្រេចតាមមតិមួយណាដែលមានហេតុផលសមរម្យជាងគេ ដែលជាហេតុបង្កភាពងាយស្រួលក្នុងការគិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...