បង្កើតទម្លាប់ប្រើប្រាស់សេវាជំនួយសុខភាពផ្លូវចិត្តក្លាយជារបៀបរស់នៅថ្មីរបស់មនុស្សសម័យទំនើប

បច្ចុប្បន្នជំងឺធ្លាក់ទឹកចិត្ត ឬអាការៈតានតឹងចិត្តបានក្លាយជារឿងធម្មតាទៅហើយសម្រាប់ការយល់ដឹងជាសកលរបស់ប្រជាជននៅប្រទេសអភិវឌ្ឍន៍ ។ ប៉ុន្តែបញ្ហាផ្លូវចិត្តនេះនៅតែជាអាថ៌កំបាំងរបស់បុគ្គល ប្រសិនបើពួកគេមិនព្រមទទួលស្គាល់ថា ខ្លួនកំពុងមានវិបត្តិផ្លូវចិត្ត ឬកើតមានសម្ពាធផ្លូវចិត្តដោយសាររឿងអ្វីមួយ ។ ការសិក្សាមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា មនុស្សប្រមាណជាង ២៨០លាននាក់កំពុងរស់នៅ ចងជាប់នឹងបញ្ហាវិបត្តិផ្លូវចិត្ត ដោយក្នុងនោះមាន ៥% ជាមនុស្សវ័យជំទង់ និងជិត ៦% ជាមនុស្សមានវ័យចំណាស់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ។ វ័យទាំងពីរនេះចាំបាច់ត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តឱ្យបានខ្ពស់ ព្រោះងាយទទួលរងសម្ពាធផ្លូវចិត្ត និងឆាប់បាក់ទឹកចិត្តរាល់ពេលជួបប្រទះបញ្ហាអ្វីមួយ ។

តាមរយៈការសិក្សាបង្ហាញដោយអង្គការសុខភាពពិភពលោក (WHO) បានដឹងថា ប្រជាជនប្រមាណជាង ៦០% នៃប្រជាជនពិភពលោកមិនមានទម្លាប់ស្វែងរកការប្រឹក្សាយោបល់លើបញ្ហាផ្លូវចិត្តឡើយ ហើយ ៧៥% នៃប្រជាជនដែលរស់នៅក្នុងប្រទេសមានប្រាក់ចំណូលទាប ឬមធ្យម មិនងាយទទួលបានការព្យាបាលជំងឺធ្លាក់ទឹកចិត្ត ក៏ដោយសារតែកង្វះព័ត៌មានគ្រប់គ្រាន់ដែលជាឧបសគ្គក្នុងការព្យាបាលជំងឺផ្លូវចិត្ត ។

ជាការពិតប្រសិនបើអាការៈតានតឹងចិត្ត ឬជំងឺធ្លាក់ទឹកចិត្តកើតឡើងជាបន្តបន្ទាប់មិនមានការព្យាបាល ឬទទួលបានការប្រឹក្សាយោបល់ នោះបុគ្គលនឹងងាយកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរជាក់ជាពុំខាន ។ ទន្ទឹមគ្នានេះ ថ្វីត្បិតពេលខ្លះជំងឺផ្លូវចិត្តមិនអាចមើលឃើញផ្ទាល់នឹងភ្នែកភ្លាមៗ ប៉ុន្តែក៏មានអាការៈជាច្រើនដែលអាចសម្គាល់ដឹងពីស្ថានភាពផ្លូវចិត្ត ។ តើធ្វើដូចម្តេច ទើបដឹងថា បុគ្គលផ្ទាល់ខ្លួនកំពុងត្រូវការជំនួយគាំទ្រសុខភាពផ្លូវចិត្ត ? ចម្លើយវាពិបាកនឹងដឹងខ្លាំងណាស់ ប្រសិនបើយើងមិនមែនជាអ្នកជំនាញ យ៉ាងណាមានសកម្មភាពជាច្រើនដែលអាចសម្គាល់ដោយខ្លួនឯង មុននឹងស្វែងរកជំនួយគាំទ្រសុខុមាលភាពផ្លូវចិត្ត ។

១. ភាពតានតឹងខាងផ្លូវអារម្មណ៍ ៖ ប្រសិនបើនរណាម្នាក់កំពុងជួបប្រទះអារម្មណ៍សោកសៅ ថប់បារម្ភ កំហឹង ឬប៉ះទង្គិចអារម្មណ៍ទៅនឹងព្រឹត្តិការណ៍អ្វីមួយ ប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ នោះជាសញ្ញាបង្ហាញថា អាការៈតានតឹងចិត្ត ឬជំងឺធ្លាក់ទឹកចិត្តចាប់ផ្តើមកើតមាន ។ នេះគឺជាទំនាស់ខាងក្រៅ ឬទំនាស់ក្រៅខ្លួនដែលជំរុញឱ្យមនុស្សតានតឹងចិត្ត ។

២. ការផ្លាស់ប្តូរអាកប្បកិរិយា ៖ នេះជាចំណុចសម្គាល់គួរដឹង ប្រសិនបើយើងមានអារម្មណ៍ថា ខ្លួនឯងចង់ដកខ្លួនចេញពីសង្គម ផ្លាស់ប្តូរទម្លាប់គេង ផ្លាស់ប្តូររបៀបទទួលទានអាហារ ឬជ្រើសរើសឱសថទប់ទល់នឹងប្រតិកម្មរាងកាយ (ប្រើប្រាស់ថ្នាំឱ្យឆាប់គេង, អាហារបំប៉នផ្សេងៗ) ។ អារម្មណ៍ស្ងប់ រសាប់រសល់ មិនចង់ធ្វើការ ឬចង់ទុកការងារចោល ស្អប់បរិស្ថានជុំវិញ នេះជាសញ្ញាបញ្ជាក់ថា អាការៈតានតឹងចិត្តកំពុងកើតឡើងហើយ ។

៣. ការផ្លាស់ប្តូរក្នុងរបត់ជីវិត ៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតដូចជា ការបាត់បង់អ្វីមួយ ការលែងលះ ការផ្លាស់ប្តូរការងារ ការផ្លាស់ប្តូរទីលំនៅ ឬការប៉ះទង្គិចផ្លូវចិត្តជាមួយនឹងរឿងរ៉ាវសោកស្តាយអ្វីមួយ អាចជាបញ្ហាប្រឈមនឹងវិបត្តិផ្លូវចិត្តគ្រប់ពេលវេលា ។ ការទទួលរងសម្ពាធផ្លូវចិត្តពីគ្រួសារ មិត្តភ័ក្តិ ឬដៃគូស្នេហាជាដើម អាចចាត់ទុកជាដំណាក់កាលស្មុកស្មាញចិត្តដ៏ខ្លាំងនៅក្នុងរបត់ជីវិត ។ ដំណាក់កាលនេះ ប្រសិនបើបុគ្គលជ្រើសរើសការប្រឹក្សាសុខភាពផ្លូវចិត្តជារឿងដែលល្អបំផុតគួរអនុវត្ត ប្រសើរជាងការសម្រេចចិត្តដោយខ្លួនឯង ដោយកង្វះព័ត៌មានជាមូលដ្ឋានដល់ការសម្រេចចិត្ត ។

៤. ស្ត្រេសនៅកន្លែងធ្វើការ ៖ កម្រិតខ្ពស់នៃអាការៈតានតឹង ឬអស់កម្លាំងនៅកន្លែងធ្វើការ កើតឡើងដោយសារសម្ពាធពីការងារ ហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង ។ សម្ពាធផ្លូវចិត្តនៅកន្លែងការងារងាយឱ្យមនុស្សធុញទ្រាន់នឹងការងារ ព្រមទាំងងាយសម្រេចចិត្តបោះបង់ចោលការងារភ្លាមៗ ។ ប្រសិនបើមិនបានស្វែងរកជំនួយប្រឹក្សាផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅកន្លែងធ្វើការ នោះបញ្ហានឹងនៅតែកើតមានជាហូរហែ ។

៥. បញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ៖ បញ្ហាសុខភាពរាងកាយរ៉ាំរ៉ៃរយៈពេលវែង អាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត ។ បុគ្គលដែលមានជំងឺ ឬមានសុខភាពរាងកាយមិនសូវល្អជាប្រចាំ ងាយឱ្យបាក់ទឹកចិត្ត ខឹងខ្លួនឯង ស្អប់ខ្លួនឯង និងតូចចិត្តចំពោះដំណើរជីវិតរបស់ខ្លួន ។ អាការៈអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯងបែបនេះ ចាំបាច់ត្រូវស្វែងរកជំនួយផ្នែកសុខភាពផ្លូវចិត្ត ព្រោះដំណាក់កាលនេះមតិយោបល់ពីអ្នកជំនាញ អាចបំពេញបន្ថែមលើប្រសិទ្ធភាពនៃការថែទាំសុខភាពពីផ្នែកវេជ្ជសាស្រ្ត ។ សុខភាពផ្លូវចិត្ត មានឥទ្ធិពលដល់សុខភាពផ្លូវកាយ ប្រៀបដូចឃ្លាមួយដែលអ្នកជំនាញវិកលវិទ្យាបានលើកឡើងថា សុខភាពផ្លូវចិត្តប្រៀបដូចជាម្តាយ សុខភាពផ្លូវកាយប្រៀបដូចជាឪពុក ។

៦. វិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ ភាពចៃដន្យនៃកំហុសឆ្គងហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនត្រឹមត្រូវ អាចឱ្យបុគ្គលជួបវិបត្តិហិរញ្ញវត្ថុជាប្រចាំ ។ វិបត្តិហិរញ្ញវត្ថុនេះហើយនាំឱ្យបុគ្គលមានសម្ពាធផ្លូវចិត្តកើតឡើង ហើយជំរុញឱ្យបុគ្គលនោះ គ្រប់គ្រងស្ថានភាពផ្លូវចិត្តមិនមានភាពច្បាស់លាស់ ។ គន្លឹះតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះ គឺរៀនរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងស្នើសុំយោបល់ពីអ្នកជំនាញអំពីអក្ខរកម្មហិរញ្ញវត្ថុ ឬមួយជួបគ្រូពេទ្យសុខភាពផ្លូវចិត្ត ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ ។

៧. ខកចិត្តដោយសារការរំពឹងខ្ពស់ ៖ ដំណើរជីវិតមិនមែនមនុស្សមិនត្រូវមានការរំពឹងទុកខ្ពស់នោះទេ ក៏ប៉ុន្តែការរំពឹងទុកខ្លះបានធ្វើឱ្យមនុស្សទទួលលទ្ធផលខកចិត្តមិនសមតាមបំណង ។ ពេលខ្លះលទ្ធផលនៃការរំពឹងទុកអាចធ្វើឱ្យមនុស្សឈឺចាប់ មនុស្សបាត់បង់ទំនុកចិត្ត និងមនុស្សឆាប់បោះបង់ចោលក្តីស្រមៃរបស់ខ្លួន ។ កត្តានេះហើយធ្វើឱ្យសម្ពាធផ្លូវចិត្តចាប់ផ្ដើមកើតឡើង ឬអាចមានវិបត្តិផ្លូវចិត្តកើតឡើងធ្ងន់ធ្ងរ ។ ដំណោះស្រាយសមស្របបំផុតនៅពេលដែលជួបរឿងខុសការរំពឹងទុក ឬខកចិត្តព្រោះរឿងអ្វីមួយ គឺបុគ្គលត្រូវចេះទទួលយករឿងរ៉ាវដែលបានកើតឡើងទាំងនោះមកពិចារណា និងរកដំណោះស្រាយតាមដំណាក់កាលមួយៗ ។ ពេលខ្លះត្រូវក្លាហ៊ានស្វែងរកជំនួយ ដើម្បីគាំទ្រលើគំនិតដំណោះស្រាយរាល់គ្រប់បញ្ហា ។

គួរបញ្ជាក់ថា របៀបរស់នៅរបស់មនុស្សនៅក្នុងសតវត្សទី២១ មានរឿងរ៉ាវជាច្រើនដែលជួបប្រទះនៅក្នុងជីវភាពប្រចាំថ្ងៃ ។ បើទោះបីរឿងរ៉ាវទាំងនោះ ផ្ដល់នូវសម្ពាធជាទម្ងន់ដល់ជីវិតតិច ឬច្រើនក្តី ក៏ប៉ុន្តែវាអាចនឹងសន្សំបង្កើតជាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើបុគ្គលមិនមានដំណោះស្រាយ ឬមិនចេះគ្រប់គ្រងស្ថានភាពផ្លូវចិត្តរបស់ខ្លួនឱ្យបានល្អប្រសើរ ។ ទន្ទឹមគ្នានេះ ការស្វែងរកជំនួយដើម្បីដោះស្រាយបញ្ហាសម្ពាធផ្លូវចិត្ត គឺជារឿងចាំបាច់ដែលមនុស្សសម័យទំនើបត្រូវអនុវត្ត ពីព្រោះសម្ភារៈនិយម សម្ពាធពីសង្គម និងមជ្ឈដ្ឋានរស់នៅប្រចាំថ្ងៃ អាចឱ្យបុគ្គលមានសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ។ ដូច្នេះ ការដោះស្រាយបញ្ហាតាមរយៈការប្រឹក្សាយោបល់ពីអ្នកជំនាញជាជម្រើសដ៏ត្រឹមត្រូវបំផុតគួរមានទម្លាប់សាកល្បង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។