រដ្ឋបាលខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់កន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបដែលខ្វះខាតដោយឥតគិតថ្លៃ

ដើម្បីជាការសម្រួលទៅ​ដល់បេក្ខជនក្នុងមកប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តកោះកុង ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាស​ដូចគ្នាក្នុងការផ្តល់កន្លែងស្នាក់នៅ​ដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលមានការខ្វះខាត​ដោយ​ឥតគិតថ្លៃ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង សម្រាប់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលដែលអញ្ជើញ​មក​ពីបណ្តាស្រុកនានាក្នុងខេត្ត ដើម្បីត្រៀមមកប្រឡងបាក់ឌុប គឺអាចទៅស្នាក់នៅដោយឥតគិតថ្លៃ នៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិត​នៅ​ភូមិ១ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៣២ ៨៧ ៨៧, ០៩៧ ៨២ ៧១ ០៩៤។

ស្របទៅនឹងការប្រកាសផ្តល់កន្លែងស្នាក់នៅដោយ​ឥតគិតថ្លៃនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន។ ជាមួយគ្នាអាជ្ញាធរខេត្តកោះកុង ក៏បានប្រកាសផ្តល់ថវិកាលើកទឹកចិត្តដល់ប្អូនៗនិងក្មួយៗសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួនបួនលានរៀលផងដែរ។

ជាមួយគ្នានេះ សម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺវិញ ក៏បានប្រកាសពីការផ្តល់កន្លែងស្នាក់នៅ ដល់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅផងដែរ។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ​បានរៀបចំទីតាំងរហូតដល់ទៅ១៨សម្រាប់បេក្ខជនស្នាក់នៅ រួមមាន ទី១. មន្ទីរអប់រំ យុវជន និងកីឡា (អគារធនធាន) ទី២​. សាលាគរុកោសល្យ និងវិក្រិតការ ៣. មន្ទីរធម្មការ និងសាសនា ៤. មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥. មន្ទីរសាធារណៈការ និងដឹកជញ្ជូន ៦. មន្ទីរធនធានទឹក និងឧតុនិយម ៧. មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ៨. វត្តសាឡូងពោធិមង្គល ៩. វត្តចំបក់ (ធម្មយុត្តិ) ១០. វត្តចំបក់ពោធ៍ពាន់ ១១. វត្តភ្នំសុពណ៌ទេព ១២. វត្តសាមគ្គីរាជវរារាម (វត្តថ្មី) ១៣. វត្តនទីសោភ័ណ (រំលិចសំបួរ) ១៤. វត្តមុនីរង្សីរតនារាម (ម្រុំខាងជើង) ១៥. វត្តអម្ពរសុវណ្ណរាម (ម្រុំខាងត្បូង) ១៦. វត្តចំណារាម ១៧. វត្តកណ្ដោលដុំ ១៨. វត្តព្រះពុទ្ធអណ្ដែត (ក្ដីល្វា)។

លោក ឆាំ យីន អ្នកទទួលខុសត្រូវទីកន្លែងស្នាក់នៅនៃមន្ទីរអប់រំ ​យុវជន និងកីឡា (អគារធនធាន) មានប្រសាសន៍ថា ការជួយរៀបចំទីកន្លែងស្នាក់នៅ និងផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុបខាងមុខនេះ គឺដើម្បីជាការជួយសម្រួលបន្ទុកចំណាយមួយចំនួនធំរបស់មាតា បិតា ឬអាណាព្យាបាលសិស្សដែលនៅឆ្ងាយពីមណ្ឌលប្រឡង ដូច្នេះសម្រាប់អាណាព្យាបាល ឬបេក្ខជនដែលចង់ទទួលបានកន្លែងស្នាក់នៅពេលប្រឡងបាក់ឌុប អាចទាក់ទងតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាន។

គួរជម្រាបជូនថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ ដោយមានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេស​ជាង ១៣ម៉ឺននាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៤១៣៧៩នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ៩៦០៣៣នាក់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...