កុមារកម្ពុជាជាង ១លានបីសែននាក់ទទួលបានការអប់រំចំណេះដឹង និងសុខភាពពីអង្គការទស្សនៈពិភពលោក

ភ្នំពេញ – របាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីលទ្ធផលការងារបានបង្ហាញថា រយៈពេលពេញមួយឆ្នាំ អង្គការទស្សនៈពិភពលោក បានផ្តល់ផលវិជ្ជមានដល់ប្រជាជនចំនួនជាង ៤,៥ លាននាក់ ក្នុងនោះមានកុមារចំនួនជាង ១,៣ លាននាក់នៅខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ។ លទ្ធផលការងារនេះ កើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដៃគូ និងសហគមន៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកុមារ យុវជន និងគ្រួសារងាយរងគ្រោះបំផុត ។

របាយការណ៍ប្រចាំឆ្នាំចេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីអាទិភាពចំនួនបី ផ្តោតការយកចិត្តទុកដាក់លើកុមារ រួមមាន កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ និងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារ ។ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និងសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ក៏ត្រូវបានរួមបញ្ចូលជាការកិច្ចការឆ្លងវិស័យដែលមាននៅគ្រប់កម្មវិធីទាំងអស់ផងដែរ ។

ដើម្បីបង្កើនចំនួនកុមារដែលមានសុខភាពល្អ និងទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ កម្មវិធីអាហារូបត្ថម្ភបានអនុវត្តវិធីសាស្រ្តចំនួនបីរួមបញ្ចូលគ្នា​ គឺកិច្ចអន្តរាគមន៍សុខភាព អាហារូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ ជាលទ្ធផល អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិចំនួនជាង ១ពាន់ប្រំាមួយរយនាក់ ដែលជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អាណាព្យាបាលរបស់កុមារចំនួនជាង ១ពាន់នាក់, ផ្តល់ការគាំទ្រដល់ប្រជាជនចំនួនជាង ៦ម៉ឺននាក់ ដើម្បីទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់, និងគាំទ្រដល់ការបង្កើត និងពង្រឹងសហគមន៍កសិកម្មចំនួន៥៧ និងក្រុមអ្នកផលិតចំនួន៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ ។ 

ទន្ទឹមគ្នានេះ ដើម្បីគាំទ្រដល់សិស្សដែលខកខានការសិក្សារយៈពេលជិតពីរឆ្នាំសិក្សាកន្លងមក ដោយសារការបិទសាលារៀន នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ហើយបានផ្តល់ផលវិជ្ជមានដល់កុមារចំនួនជិត ២សែននាក់ (កុមារីចំនួនជាង ៩ម៉ឺននាក់) ។ កម្មវិធីកញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេយ្យ សកម្មភាពផ្សេងៗទៀត ដូចជា ជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន ក៏ត្រូវបានអនុវត្ត ដើម្បីធានាថាកុមារអាចតាមទាន់មេរៀនរបស់ខ្លួន ។

ព្រមជាមួយគ្នានេះ អង្គការទស្សនៈពិភពលោក បានចូលរួមនិងបណ្តុះបណ្តាលកុមារជិត ២ម៉ឺនប្រាំពាន់នាក់អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ,  គាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយកុមារចំនួន ៥០០គម្រោង និងគម្រោងយុវជនចំនួន ២៣៧គម្រោង ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ ។ អង្គការទស្សនៈពិភពលោក ក៏បានបណ្តុះបណ្តាលអាណាព្យាបាលប្រមាណ ១ម៉ឺនពីរពាន់នាក់អំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត និងកសាងសមត្ថភាពក្រុមការពារកុមារតាមឃុំផងដែរ ។

គួរបញ្ជាក់ដែរថា អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងក្របខណ្ឌសាលារៀនមានសុវត្ថិភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ដៃគូសហគមន៍ ដោយជំរុញដៃគូទាំងនោះការពារ ថែរក្សា និងទប់ស្កាត់សហគមន៍ ជាពិសេសកុមារងាយរងគ្រោះ ពីផលប៉ះពាល់នៃគ្រោះមហន្តរាយដែលអាចកើតមាននៅពេលអនាគត។

នៅក្នុងឆ្នាំ២០២២ តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នៅក្នុងឃុំចំនួន៥៣០  បានជួយពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន និងលើកកម្ពស់ការសន្ទនាជាមួយអ្នកផ្តល់សេវាសាធារណៈ ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសាធារណៈរបស់មណ្ឌលសុខភាពចំនួន៤១០ សាលារៀនចំនួន ២ពាន់បួនរយ ហើយនៅក្នុងនោះប្រជាពលរដ្ឋ និងមន្ត្រីជិត ៣សែននាក់ ក៏បានចូលរួមក្នុងសកម្មភាពដែលពង្រឹងការផ្តល់សេវាក្នុងមូលដ្ឋានផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។