ក្រសួងធម្មការ ៖ អាចារ្យជាបុគ្គលថែរក្សាតម្លៃវប្បធម៌ និងផ្សព្វផ្សាយប្រពៃណីជាតិ

ភ្នំពេញ – ក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាលស្តីអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៤១ នៅក្នុងគោលបំណងលើកទឹកចិត្តឱ្យសិក្ខាកាមអាចារ្យអនុវត្តតួនាទី និងភារកិច្ចអាចារ្យឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ដែលក្រសួងបានដាក់ឱ្យអនុវត្ត ។ ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា អាចារ្យជាបុគ្គលថែរក្សាតម្លៃវប្បធម៌ជាតិ និងផ្សព្វផ្សាយប្រពៃណីជាតិ ហើយការបណ្តុះបណ្តាលអាចារ្យឱ្យមានក្រមសីលធម៌នឹងជួយលើកតម្លៃវិជ្ជាជីវៈអាចារ្យខ្មែរ ។

ជាមួយគ្នាឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា មានប្រសាសន៍បន្ថែមថា ការបណ្តុះបណ្តាលអាចារ្យ គឺជាការតម្រង់ទិសអាចារ្យឱ្យអនុវត្តបញ្ញត្តិរួមគ្នា (ច្បាប់ទម្លាប់) ចៀសវាងអនុវត្តការងារឃ្លាតឆ្ងាយពីគោលប្រតិបត្តិតាមទម្លាប់រៀងៗខ្លួន ។ ទន្ទឹមគ្នានេះដែរ ក្រសួងធម្មការ និងសាសនា ក៏មិនតម្រូវឱ្យអាចារ្យដែលបានចូលវគ្គសិក្សា បោះបង់ការប្រតិបត្តិប្រពៃណីតាមតំបន់នីមួយៗទាំងស្រុងនោះដែរ ប៉ុន្តែអាចារ្យត្រូវថ្លឹងថ្លែងឱ្យបានសមស្រប ព្រមទាំងស្វែងយល់ឱ្យបានស៊ីជម្រៅលើវិជ្ជាជីវៈរបស់ខ្លួន និងជាអ្នកបម្រើព្រះសង្ឃឱ្យរីកចម្រើន ។

ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា មានប្រសាសន៍បញ្ជាក់ថា

“កាលណាលោកអាចារ្យបានចូលរួមចំណែកអប់រំសីលធម៌សង្គមដល់យុវជន នោះនឹងជួយឱ្យភូមិឃុំមានសុវត្ថិភាព ដែលជាចំណែកមួយនៃការអប់រំមនុស្សនៅក្នុងសង្គម ហើយពេលដែលសង្គមមានស្ថេរភាព នោះនឹងមានសុវត្ថិភាព និងចូលរួមការពារសន្តិភាពនៃសង្គមជាតិរបស់យើង”

ចំណែកអ្នករៀបចំកម្មវិធីបណ្តុះបណ្តាលអាចារ្យ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណាអនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណដែលដូនតាបានបន្សល់ទុក ហើយការអនុវត្តនោះត្រូវឱ្យស្របគ្នាពីតំបន់មួយទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នាដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ ព្រមទាំងចម្លងយកទៅអនុវត្តខុសតៗគ្នាទៀត ។

ជុំវិញរឿងការអនុវត្តតួនាទី និងភារកិច្ចអាចារ្យនេះ លោក កែវ ហេង បានបញ្ជាក់បន្ថែមទៀតថា ៖ “ឧទាហរណ៍ជាក់ស្តែងកន្លងទៅពិធីភ្ជាប់ពាក្យ គឺអ្នកថតរូប និងភ្នួងជាចំណែកនាំឱ្យការអនុវត្តក្រឹត្យក្រមប្រពៃណីឃ្លាតបន្តិចម្តងៗ ព្រោះអ្នកថតរូបចង់បានរូបកៀកកើយ ហើយភ្នួងចង់ចំណេញពេលវេលា ។ រូបភាពនេះ មិនត្រឹមត្រូវនោះទេ ការពិតពិធីភ្ជាប់ពាក្យមិនមែនមានន័យថា កូនប្រុសកូនស្រីក្លាយជាស្វាមីភរិយាដែលត្រូវនៅកៀកកើយគ្នាក្នុងពេលនេះឡើយ…” ។ 

តាមកាលវិភាគនៃវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានបង្ហាញថា មេរៀនសំខាន់ៗដែលអាចារ្យត្រូវសិក្សារួមមាន ១១មេរៀន មានដូចជា ១. ទស្សនៈទានព្រះពុទ្ធសាសនា, ២. នីតិគ្រួសារ និងអាពាហ៍ពិពាហ៍, ៣. ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ, ៤. ប្រវត្តិគម្ពីព្រះត្រៃបិដកនៅកម្ពុជា, ៥. វិជ្ជាហោរាសាស្ត្រ, ៦. ការគ្រប់គ្រងគរុភណ្ឌវត្ត និងការដោះស្រាយអធិករណ៍, ៧.ពិធីពុទ្ធាពិសេក, ៨. វិធីសាស្ត្រគ្រប់គ្រងវត្ត, ៩. ពិធីបុណ្យសពខ្មែរ, ១០. ប្រវត្តិអាចារ្យក្នុងសង្គមខ្មែរ, និង ១១. ក្រមសីលធម៌អាចារ្យខ្មែរ ។ 

សូមជម្រាបថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី៤១ មានសិក្ខាកាមព្រះសង្ឃ និងអាចារ្យចំនួន ១៨០អង្គ/នាក់ ។ ចាប់ពីឆ្នាំ២០១០ ក្រសួងធម្មការ និងសាសនា បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាល ចំនួន ៤០វគ្គរួចមកហើយ មានសិក្ខាកាមចំនួន ១១ ៥៧៣អង្គ/នាក់ ដោយក្នុងនោះមានសិក្ខាកាមព្រះសង្ឃជាង ៨០០អង្គ និងអាចារីនីជាង ១៤០នាក់ ។ កម្មវិធីបណ្តុះបណ្តាលអាចារ្យរៀបចំឡើងដោយមិនគិតថ្លៃសម្រាប់សិក្ខាកាមមកពី២៥រាជធានី-ខេត្ត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...