របៀប និងគន្លឺះក្នុងការសរសេរ Personal Statement ឱ្យបានល្អ

ការសរសេរ Personal Statement ឬសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនមានសារៈសំខាន់ជាខ្លាំងក្នុងដាក់ពាក្យស្នើសុំអ្វីមួយ ជាពិសេសការក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ។ ការសរសេរសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការសិក្សា ចំណង់ចំណូលចិត្ត ព័ត៌មានដែលចាំបាច់ក្នុងជីវិតរបស់បេក្ខជនស្នើពាក្យសុំជាដើម ។

ការសរសេរសេចក្ដីថ្លែងការផ្ទាល់ខ្លួននេះគួរបង្ហាញអំពីសមិទ្ធិផលសិក្សា ការប្ដេជ្ញាចិត្ត តួនាទីដឹកនាំ កីឡា កាអប់រំ និងជំនាញពាក់ព័ន្ធមួយចំនួនទៀតដោយភ្ជាប់ជាមួយឯកសារយោង ។ ជាមួយគ្នានេះអ្នកសរសេរត្រូវធ្វើបែបណាឱ្យមានភាពងាយស្រួលមើល និងអានដើម្បីអាចទាញចំណាប់អារម្មណ៍អ្នកពិនិត្យបាន ។

សេចក្ដីថ្លែងការផ្ទាល់ខ្លួនត្រូវមានពី២៥០ពាក្យទៅ៥០០ពាក្យ ដោយសរសេរជាប្រយោគសាមញ្ញ ខ្លី និងប្រើចំណងជើងដែលគួរឱ្យចាប់អារម្មណ៍ ជៀសវៀងការសរសេរដោយប្រើពាក្យស្មុគស្មាញ ។ នេះបើតាមការចុះផ្សាយតាមរយៈគេហទំព័រអប់រំបរទេស Scholarship&Job កាលពីពេលថ្មីៗនេះ ។

តើគួរសេចក្ដីថ្លែងការ ឬ Personal Statement បែបណាទើបមានភាពទាក់ទាញ?

ដើម្បីឱ្យការសរសេរសេចក្ដីថ្លែងការណ៍មួយឱ្យមានភាពទាក់ទាញអ្នកសរសេរគួរតែអនុវត្តន៍នូវចំណុចសំខាន់ៗដូចជា៖

១. សរសេរសេចក្ដីផ្ដើមដែលមានភាពទាក់ទាញ ៖ ជាការសរសេរណែនាំអំពីបុគ្គលិកលក្ខណៈរបស់អ្នក ប៉ុន្តែមិនមែនសរសេរអំពីជីវប្រវត្តិរបស់អ្នកទេ គឺត្រូវសរសេរអំពីចំណាប់អារម្មណ៍របស់អ្នកនៅក្នុងវគ្គសិក្សា បទពិសោធន៍ស្រាវជ្រាវរបស់អ្នកក្នុងប្រធានបទសិក្សា ។ សេចក្ដីផ្ដើមថ្លែងការផ្ទាល់ខ្លួនត្រូវប្រើប្រាស់ប្រយោគឃ្លាដែលទាក់ទង និងគាំទ្រលើកម្មវិធីសិក្សា ឬសាកលវិទ្យាល័យដែលបានស្នើសុំពាក្យទៅសិក្សា ។

២. សង្កត់ធ្ងន់លើមហិច្ឆតា និងចំណាប់អារម្មណ៍របស់បេក្ខជន ៖ តួនៃសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួន អ្នកត្រូវសរសេរអំពីគោលដៅអនាគតក៏ដូចជាផែនការរបស់អ្នកដែលបានដាក់ និងកំពុងធ្វើដើម្បីសម្រេចគោលដៅទាំងនោះ ។ លើសពីនេះ អ្នកសរសេរត្រូវបង្ហាញអំពីមូលហេតុអ្វីដែលអ្នកជ្រើសរើសវគ្គសិក្សា ឬកម្មវិធីអាហារូបករណ៍នោះ (អាហារូបករណ៍ដែលអ្នកកំពុងស្នើសុំ) និងបង្ហាញវិញថា តើអាហារូបករណ៍នឹងផ្ដល់ការសិក្សា ឬជួយដល់ផែនការសិក្សារបស់សាម៉ីខ្លួនដូចម្ដេចខ្លះ ។

៣. បង្ហាញបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍របស់អ្នក ៖ បទពិសោធន៍មនុស្សម្នាក់ៗគួរតែផ្ដោតលើចំណង់ចំណូលចិត្តរបស់សាម៉ីខ្លួន ដើម្បីបង្កើនសមត្ថភាពនិងភាពរីកចម្រើនរបស់បុគ្គល ។ បទពិសោធន៍របស់បុគ្គលអាចជា ការងារស្ម័គ្រចិត្ត ការលេងកីឡា ការពង្រឹងចំណងគ្រួសារ ការរៀនអំពីវប្បធម៌ផ្សេងៗជាដើម ។ ដូចនេះហើយបទពិសោធន៍ក៏ជាកត្តាធ្វើឱ្យអ្នកអាចលេចធ្លោបានដែរ ។

៤. និយាយអំពីអ្វីដែលជំរុញអ្នក ៖ នៅក្នុងចំណុចនេះ អ្នកសរសេរអាចសរសេរអំពីចំណុច និងគោលបំណងហេតុអ្វីដែលអ្នកចាប់អារម្មណ៍ទៅលើអាហារូបករណ៍ ឬកម្មវិធីសិក្សា ឬផែនការអាជីវកម្មដែលអ្នកកំពុងស្នើសុំ និងផែនការបន្ទាប់របស់អ្នកក្រោយពីទទទួលបានអាហារូបករណ៍នេះ ។ ជាមួយគ្នានេះ នៅពេលអ្នកធ្វើការឆ្លើយសំណួរ ឬសរសេរចម្លើយបង្ហាញអ្នកត្រូវធ្វើការសរសេរឆ្លើយតបនឹងសំណួរខាងលើដោយប្រុងប្រយ័ត្ន ហើយគួរតែមានគម្រោងសម្រាប់សេចក្ដីថ្លែងការផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកសរសេរត្រូវប្រាកដថា ការសរសេរឡើងរបស់ខ្លួនមិនមានការចម្លងពីរបស់អ្នកដទៃឡើង ។ ការមានសំណេរពង្រាងអាចឱ្យអ្នកស្វែងរកនូវចំណុចកំហុសរបស់អ្នក និងចំណុចចន្លោះខ្វះខាតរបស់អ្នកបានដោយងាយស្រួល ។

៥. ពិនិត្យឡើងវិញ ៖ អ្នកសរសេរត្រូវធ្វើការពិនិត្យឡើងវិញ ដើម្បីរកមើលកំហុសវេយ្យាករណ៍ អក្ខរាវិរុទ្ធ និងឃ្លាមិនប្រក្រតី ឬពិបាកយល់ណាមួយ ។ អ្នកសរសេរគួរតែឱ្យនរណាម្នាក់ជួយមើល អាន និងពិនិត្យជៀសវាងអ្នកមិនអាចរកកំហុសអចេតនារបស់ខ្លួនឯងដូចជា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យរបស់អ្នក ។ ការទទួលបានមតិកែលម្អពីសំណាក់ពូកគាត់ក៏ជាផ្នែកមួយសំខាន់ក្នុងការបន្ថែម ឬបន្ថយអត្ថន័យ ដើម្បីឈានទៅរកការទទួលបានលទ្ធផលល្អក្នុងការសរសេរសសេចក្ដីថ្លែងការផ្ទាល់ខ្លួនរបស់អ្នក ឬ Personal Statement ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...