ជំហានទាំង ៦ ពង្រឹងសមត្ថភាពក្នុងការ​ស្ដាប់នៅកន្លែងធ្វើការ ដើម្បីជួយឱ្យការបំពេញការងារមានប្រសិទ្ធភាព

ទម្លាប់ស្ដាប់ដោយយកចិត្តទុកដាក់ (Active listening) នៅកន្លែងធ្វើការពិតជាមានសារៈសំខាន់ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់។ ការអនុវត្តជំនាញនេះ គឺជាការបង្ហាញទៅអ្នកធ្វើការជាមួយអ្នកថា អ្នកកំពុងគោរព និងឱ្យតម្លៃចំពោះអ្វីដែលគេកំពុងនិយាយ ព្រមទាំងបង្ហាញពីសីលធម៌ផ្ទាល់ខ្លួនផងដែរ ។

អ្វីជា ការស្ដាប់ដោយយកចិត្តទុកដាក់ (Active Listening)?

បើតាមវិទ្យាសា្ថនសន្តិភាពសហរដ្ឋអាមេរិក (United State Institute of Peace) បានឱ្យនិយមន័យ នៃការស្ដាប់ដោយយកចិត្តទុកដាក់ (Active Listening) ថា គឺជាវិធីប្រាស្រ័យទាក់ទង ដែលបង្ហាញថា អ្នកបានយល់អំពីអ្វី ដែលអ្នកដទៃនិយាយមកកាន់អ្នក ហើយអ្នកដឹងពីរបៀបឆ្លើយតបជាមួយគេបានត្រឹមត្រូវ ស្របតាមកាលៈទេសៈចំពោះមុខ។ ការស្ដាប់ដោយយកចិត្តទុកដាក់ (Active Listening) គឺលើសពីការស្ដាប់ពាក្យពេចន៍ធម្មតា ប៉ុន្តែវារួមបញ្ចូលទាំងការសង្កេតកាយវិការ និងទឹកមុខអ្នកដទៃ ព្រមទាំងសម្មភាពផ្សេងៗទៀត ហើយដឹងអំពីរបៀបឆ្លើយតប ឬប្រតិកម្មចំពោះស្ថានភាពនោះយ៉ាងល្អ។

បើតាមគេហទំព័រ Indeed ការអនុវត្តតាមជំហានចំនួន ៦ខាងក្រោមនេះ នឹងជួយពង្រឹងសមត្ថភាពស្ដាប់នៅកន្លែងធ្វើការ ព្រមទាំងជួយឱ្យការបំពេញការងារមានប្រសិទ្ធភាពខ្ពស់ ៖

១. ចៀសពីការរំខាន ៖ ខណៈពេលប្រជុំ ឬមានកិច្ចសន្ទនាអ្វីមួយ អ្នកគួរចៀសពីការរំខានគ្រប់ប្រភេទទៅតាមលទ្ធភាពដែលអ្នកធ្វើបាន ដូចជា ការដាក់កុំព្យូទ័រឱ្យស្លីប (Sleep) បិទសំឡេងទូរស័ព្ទ ឬបិទទ្វារការិយាល័យជាដើម។ ប្រសិនបើអ្នកមានគម្រោងប្រជុំ សូមព្យាយាមកក់បន្ទប់ណាដែលមិនមានសំឡេងរំខានពីខាងក្រៅ ព្រោះវាជួយឱ្យអ្នកអាចផ្ដោតអារម្មណ៍ ១០០ភាគរយលើការស្ដាប់។

២. ចេះប្រើភាសាកាយវិការ ៖ ខណៈពេលអ្នកដទៃ និយាយមកកាន់អ្នក ចូលបង្ហាញពួកគេថា អ្នកកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈកាយវិការ។ អ្នកអាចងក់ក្បាល ញញឹម ឬនិយាយបង្ហាញគំនិតយល់ស្របត្រង់ចំណុចណាមួយក៏បាន ដើម្បីបញ្ជាក់ថា អ្នកបានដាក់ចិត្តដាក់កាយស្ដាប់ការបង្ហាញគំនិតរបស់គេ។ ទង្វើនេះ ធ្វើឱ្យ​បុគ្គលដែលនិយាយមកកាន់អ្នកមានអារម្មណ៍កក់ក្ដៅ និងចង់និយាយអំពីអ្វីដែលគេចង់ចែករំលែករហូតដល់ចប់។

៣. ផ្ដោតលើការស្ដាប់តែមួយមុខគត់ ៖ ជំនួសឱ្យការគិតពីអ្វីដែលអ្នកត្រូវឆ្លើយតប អ្នកគួរផ្ដោតលើការស្ដាប់អ្វីដែលគេកំពុងនិយាយឱ្យបានល្អ ។ ត្រូវព្យាយាមបញ្ឈប់ការគិតរបស់អ្នក បន្ទាប់មកប្រមូលអារម្មណ៍ផ្ដោតលើការស្ដាប់តែមួយមុខគត់ ។ ក្រោយពីគេចែករំលែកគំនិតគេរួចរាល់ស៊ឹមចាប់ផ្ដើមគិតអំពីអ្វីដែលអ្នកអាចផ្ដល់ជាមតិយោបល់បន្ថែម។ លើសពីនេះ នៅពេលប្រជុំ អ្នកគួរមានកូនសៀវភៅមួយ ដើម្បីកត់ចំណាំរាល់សំណួរដែលអ្នកចង់សួរ ដូច្នេះអ្នកនឹងផ្តោតអារម្មណ៍លើការប្រជុំបានកាន់តែល្អ។

៤. យល់ន័យស៊ីជម្រៅពេលក្រោយ ៖ ព្យាយាមយល់អំពីអ្វី ដែលគេកំពុងនិយាយជាមុនសិនចាំស្វែងយល់អត្ថន័យស៊ីជម្រៅពេលក្រោយ ។ នៅពេលអ្នកយល់អំពីអ្វីដែលគេនិយាយ អ្នកក៏អាចកំណត់ពីគោលគំនិតចម្បងដែលគេបង្ហាញប្រាប់អ្នកផងដែរ ។ ម្យ៉ាងវិញទៀតការសង្កេតទឹកមុខវាគ្មិន ឬអ្នកធ្វើបទបង្ហាញក៏ជួយអ្នកឱ្យចងចាំ និងយល់ពីគំនិតគេបានច្រើនផងដែរ ។ លើសពីនេះ ករណីដែលអ្នកព្យាយាមរំលឹកអំពីអ្វីដែលគេនិយាយ ចូលគិតដល់ការលើកដាក់សំឡេង អាកប្បកិរិយា និងទឹកមុខរបស់គេ។

៥. សង្ខេបចំណុចគោលៗដែលគេនិយាយ ៖ វិធីសាស្ត្រមួយបង្ហាញថា អ្នកយល់ និងចាំ អ្វីដែលអ្នកដទៃនិយាយប្រាប់អ្នក គឺនិយាយសង្ខេបឡើងវិញ នូវអ្វីដែលគេបាននិយាយប្រាប់ឡើងវិញ។ ប្រសិនបើអ្នកនិយាយខុស គេអាចពន្យល់អ្នកសារដើម ត្រង់ចំណុចដែលអ្នកមិនយល់ ហើយសកម្មភាពនេះនឹងជួយឱ្យអ្នកយល់ពីគំនិតអ្នកដទៃកាន់តែប្រសើរ។

៦. ចេះសួរសំណួរ ៖ ការចេះសួរសំណួរប្រកបដោយការគិតត្រិះរិះ ជាវិធីមួយដែលបង្ហាញថា អ្នកបានយកចិត្តទុកស្ដាប់ការបកស្រាយរបស់គេ។ លើសពីនេះ នៅពេលសួរ ចូរសួរអំពីអ្វីដែលអ្នកនិយាយ ទើបតែបកស្រាយរួច ហើយសុំឱ្យគេជួយពន្យល់លម្អិត ។ ម្យ៉ាងវិញទៀត វិធីសួរសំណួរ ចូរសួរជាសំណួរបើក និងកំណត់ចំណុចឱ្យបានជាក់លាក់ ដើម្បីឱ្យគេងាយឆ្លើយ ហើយអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមពីគេផងដែរ។

សរុបមក ការយកចិត្តទុកដាក់ស្ដាប់ គឺជាទង្វើដ៏គួរឱ្យគោរព និងតម្លៃបំផុតដែលមនុស្សត្រូវអនុវត្តជាប្រចាំ ព្រោះវាធ្វើឱ្យអ្នកក្លាយជាមនុស្សមានសីលធម៌ និងចេះគោរព និងឱ្យតម្លៃគំនិត និងការយល់ដឹងរបស់អ្នកដទៃ។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងបំពេញការងារដោយជោគជ័យផងដែរ៕

ប្រភព៖

១. https://www.indeed.com/career-advice/career-development/listening-in-the-workplace

២. https://www.usip.org/public-education-new/what-active-listening


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...