ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និង​ថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤។

អាហារូបករណ៍ និង​មុខជំនាញ​សិក្សា​រួមមាន ៖

១កន្លែង សម្រាប់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នៃព្រះរាជាណាចក្រ​កម្ពុជា លើជំនាញ សិល្បៈ វប្បធម៌ តន្រ្តី ចម្រៀង ភាពយន្ត។ល។

៦កន្លែង សម្រាប់ការ​សិក្សា​ជំនាញ​នុយក្លេអ៊ែរស៊ីវិល និង​ជំនាញពាក់ព័ន្ធដូចជា Physics, Astronomy, Chemistry, Nuclear, Power and Technology, Technology Material។

និង ៣៣កន្លែង សម្រាប់ការសិក្សា​ជំនាញទូទៅ​ដូចជា ពេទ្យ វិស្វកម្មអគ្គិសនី វិស្វកម្ម​យន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនង​អន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង IT ច្បាប់ បរិស្ថាន កសិកម្ម។ល។

ឯកសារ​ដែល​បេក្ខជន​ត្រូវ​បំពេញ​រួមមាន ៖ លិខិត​ឆ្លងដែន (មានសុពលភាព ១ឆ្នាំ ៦ខែ គិត​ត្រឹម​ថ្ងៃដាក់ពាក្យ), លិខិតពិនិត្យសុខភាពទូទៅ និង​លិខិត​បញ្ជាក់ថា គ្មានជំងឺអេដស៍ ជំងឺថ្លើម ជំងឺស្វាយ និង​ជំងឺរបេង ដែលចេញ​ដោយ​នាយកដ្ឋាន​សុខភាព​សិក្សា នៃក្រសួងអប់រំ យុវជន និង​កីឡា, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ ឬសញ្ញាបត្រ​ដែលមាន​តម្លៃស្មើ សម្រាប់​បេក្ខជន​ស្នើ​សុំ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់​ឯកទេស, សញ្ញាបត្រ​បរិញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រ​ពិន្ទុ​ការ​សិក្សា សម្រាប់បេក្ខជនស្នើ​សុំ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់, សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រ​ពិន្ទុ​ការ​សិក្សា សម្រាប់​បេក្ខជន ស្នើសុំ​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត និង ឯកសារ​ជំនួយផ្សេងៗ (ប័ណ្ណសរសើរ មេដាយប្រឡង សញ្ញាបត្រ​ភាសាបរទេស លិខិតថ្លែង​អំគុណ។ល។) ប្រសិនបើមាន។

បញ្ជាក់ ៖ ការ​បកប្រែ​សញ្ញាបត្រ ព្រឹត្តិបត្រ​ពិន្ទុ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា។

ការចុះឈ្មោះ​ស្នើ​សុំ​អាហារូបករណ៍​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ ៖ https://education-in-russia.com ។

កាលបរិច្ឆេទ នៃការ​ដាក់ពាក្យ​គឺចាប់ផ្តើម​ពីថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៣ និង​ឈប់​ទទួល​ពាក្យ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២៣។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង​ផ្ទាល់ជាមួយ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត និង​វប្បធម៌​រុស្ស៊ី អាសយដ្ឋាន ៖ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម ឬតាមគេហទំព័រ Facebook : rcckcam ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...