យុវជន ៖ ការងារស្ម័គ្រចិត្តត្បិតមិនបានកម្រៃ ប៉ុន្តែបានផ្ដល់បទពិសោធន៍ដែលមិនធ្លាប់រៀននៅក្នុងសាលា

ភ្នំពេញ- ការងារស្ម័គ្រចិត្តជាការងារដែលមិនបានកម្រៃ ប៉ុន្តែបានផ្ដល់ការរៀនសូត្របទពិសោធន៍ការងារមួយមិនធ្លាប់រៀននៅក្នុងសាលា ។ នេះជាការយល់ឃើញរបស់យុវជនរបស់យើងដែលបានចូលរួមធ្វើការងារស័្មគ្រចិត្តយ៉ាងសកម្មនៅតាមសហគមន៍របស់ខ្លួន និងបានចែករំលែកចំណេះដឹង និងបទពិសោធន៍នៃឱកាសការងារស័្មគ្រចិត្តផងដែរ។

យុវជន ហឿន សុរុណ ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានស៊ីតិក និយាយថា ការដែលខ្លួន​​ចូលរួមការងារស័្មគ្រចិត្តដើម្បីសហគមន៍ខ្ញុំ ក៏​ព្រោះតែចង់ពង្រឹងសមត្ថភាពខ្លួន និងចង់ស្វែងយល់ពីការងារខាងក្រៅ និងចង់ចំណាយពេលវេលាស្វែងរកខ្លួនឯងថាចង់ធ្វើអ្វី និងចូលចិត្តអ្វី ដើម្បីជួយឱ្យអាចសម្របខ្លួនទៅតាមបរិបទសង្គម។ សុរុណ បន្តថា មុនចប់ថ្នាក់មធ្យមសិក្សា ឬបាក់ឌុប យុវជនគួរចូលរួមការងារស័្មគ្រចិត្ត ទាន់ពេលនៅមានឱកាសពង្រឹងសមត្ថភាព បើទោះមិនបានទទួលថវិកា ប៉ុន្តែគឺជាការតម្រង់ទិសមួយដែលយុវជនគួរធ្វើ និងចូលរួមបម្រើផលប្រយោជន៍សង្គមជាតិ។​

និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានស៊ីតិក រូបនេះ បន្ថែមថា ការងារស្ម័គ្រចិត្តជាការងារដែលមិនបានកម្រៃ ប៉ុន្តែផ្ដល់ឱ្យយើងនូវបទពិសោធន៍ការងារដែលជាការរៀនសូត្រមួយមិនធ្លាប់រៀននៅក្នុងសាលា។ លើសពីនេះ ការងារស័្មគ្រចិត្តបានផ្ដល់ឱ្យយុវជននូវចំណេះដឹង ជំនាញទន់ ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងការបែងចែកពេលវេលា ដែលការងារស័្មគ្រចិត្តបានបង្រៀន។

លោក ហឿន សុរុណ

“នៅពេលបានចូលរួមការងារស័្មគ្រចិត្តដើម្បីសហគមន៍ខ្ញុំ គឺខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ និងរំភើបនៅពេលបានជួយមនុស្សផ្សេងៗ ក៏ដូចជាបានយកសមត្ថភាពរបស់ខ្លួនទៅជួយអ្នកដទៃបើទោះជាមានអ្នកបានមើលឃើញ ឬមិនបានឃើញក្ដី”

យុវជន សំអុន ចន្នី និស្សិតឆ្នាំទី២ ជំនាញរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា កន្លងមករូបគេធ្លាប់ជាយុវជននៅខេត្តព្រះសីហនុ តែក្រោយឡើងមកភ្នំពេញក៏សម្រេចចិត្តដាក់ពាក្យជាយុវជស្ម័គ្រចិត្តបង្គោលរាជធានីភ្នំពេញ ព្រោះចង់ជួយប្អូនៗសិស្សានុសិស្សនៅតាមរាជធានីខេត្តនីមួយៗ។

និស្សិតឆ្នាំទី២ រូបនេះ បន្ថែមថា ការងារស័គ្រចិត្តផ្ដល់អត្ថប្រយោជន៍ដល់រូបគេជាច្រើន ពីមនុស្សមិនសូវចេះនិយាយ និងមិនចូលចិត្តនិយាយជាមួយមនុស្សប្លែកមុខ ប៉ុន្តែបន្ទាប់ពីបានចូលរួមការងារស្ម័គ្រចិត្ត គេ​ចាប់ផ្ដើមស្គាល់មនុស្សជាច្រើន ​ស្គាល់បទពិសោធន៍ថ្មីៗ មានភាពជាអ្នកដឹកនាំក្រុមឱ្យឆ្ពោះទៅកាន់ភាពជោគជ័យមួយ។

សម្រាប់​កញ្ញា យី អារិយ៉ា ប្រធានយុវជនស្ម័គ្រចិត្តខេត្តត្បូងឃ្មុំ ក៏​លើក​ឡើង​ថា ការដែលខ្លួនចូលរួមការងារស័គ្រចិត្ត ក៏​ព្រោះចង់កាត់បន្ថយអារម្មណ៍អវិជ្ជមានចោល ហើយចង់មកគិតបែបវិជ្ជមានវិញ ដោយនៅពេលចូលរួមសិក្ខាសាលាការងារស័្មគ្រចិត្ត បានទទួលនូវបទពិសោធន៍ថ្មីៗ ភាពជាអ្នកដឹកនាំ ស្គាល់ពីខ្លួនឯង ស្គាល់មនុស្សថ្មីៗដែលមិនធ្លាប់ស្គាល់ពីមុនមក និងអាចយល់ពីបញ្ហានៅក្នុងសហគមន៍។ អារិយ៉ា បន្តថា នៅក្នុងសហគមន៍មានបញ្ហាជាច្រើន ហើយរូបគេចង់ក្លាយជាចំណែកមួយដើម្បីបំពេញចំណុចខ្វះខាតមួយចំនួននៅក្នុងសហគមន៍ ទោះបើមិនអាចបំពេញចំណុចខ្វះខាតនោះបានទាំងអស់ ហើយការកែប្រែទាំងអស់នោះនឹងជួយឱ្យសហគមន៍របស់ខ្លួនកាន់តែរីកចម្រើនជាងមុន ។

ប្រធានយុវជនស្ម័គ្រចិត្តខេត្តត្បូងឃ្មុំ រូបនេះ បន្ថែមថា ការងារស័្មគ្រចិត្តបានផ្ដល់អត្ថប្រយោជន៍ ដូចជា ទី១.អាចសន្សំបទពិសោធន៍ ការងារអំឡុងពេលជាសិស្សវិទ្យាល័យ, ទី២ ជួយដល់សហគមន៍ និងសង្គម ព្រោះថាតាមរយៈការងារស្ម័គ្រចិត្តអាចចូលរួមដោះស្រាយបញ្ហានៅក្នុងសហគមន៍ ឬសាលារៀនដែលយុវជនបានជួបប្រទះ, ទី៣. បង្កើតជំនាញទំនាក់ទំនង រួមមាន អាជ្ញាធរ ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងសហគមន៍ និងក្រៅសហគមន៍ និងបង្កើនភាពជិតស្និត ដើម្បីពួកគាត់ដឹងថាការងារស្ម័គ្រចិត្តមាតម្លៃ ជួយសហគមន៍ និងជួយបំពេញចំណុចដែលអាជ្ញាធ័រមើលរំលង និងទី៤. មានភាពជាខ្លួនឯង និងមានភាពជាអ្នកដឹកនាំ។

កញ្ញា យី អារិយ៉ា

“ខ្ញុំពិតជារំភើបនៅពេលបានជាប់ជាយុវជនស្ម័គ្រចិត្ត ហើយនឹកស្មានមិនដល់ថាខ្ញុំទើបតែរៀននៅថ្នាក់វិទ្យាល័យប៉ុន្តែអាចជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍ បញ្ហានៅក្នុងសាលារៀនបាន ហើយថែមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសប្បុរសជនតាមប្រព័ន្ធអនឡាញ បានផ្ដល់ជាសម្ភារៈ ផ្ដល់នូវភាពទុកចិត្ត ផ្ដល់ជាថវិកាដើម្បីជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍ដែលយើងកំពុងរស់នៅ”

កញ្ញា យី អារិយ៉ា ក៏បានលើកទឹកចិត្តយុវជនស្ម័គ្រចិត្តដែលកំពុងតែចង់ជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍ កុំចុះចាញ់នូវអ្វីដែលបានកើតឡើងអំឡុងពេលផ្សព្វផ្សាយគម្រោងដែលអនុវត្ត ដោយត្រូវ​ព្យាយាមចុះទៅក្នុងសហគមន៍ណែនាំអំពីគម្រោងទៅដល់ប្រជាពលរដ្ឋហើយផ្ដល់ទៅឱ្យពួកគាត់នូវភាពជឿទុកចិត្តថាសិស្សវិទ្យាល័យ ឬជានិស្សិត អាចធ្វើបាន។ ទន្ទឹមគ្នានេះ ការ​លះបង់ពេលវេលាខ្លះ ទៅលើការងារស្ម័គ្រចិត្តដែលយើងចង់ជួយសហគមន៍ តាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់គម្រោង ត្រូវអត់ធ្មត់ លះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីអភិវឌ្ឍសង្គម និងសហគមន៍ ដោយគ្មានការរំពឹងទុកពី​ការ​ត្រឡប់មកវិញជាអ្វី ព្រោះគ្មានការងារមួយណាស្រួលទេ គ្រប់ការងារទាំងអស់ត្រូវមានទំនួលខុសត្រូវខ្ពស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...