ភ្នំពេញ – បើតាមការស្រាវជ្រាវ គេបានកត់សម្គាល់ឃើញថា ក្នុងរវាង១០ ទៅ១៥ឆ្នាំម្តង ១ភាគ៣ នៃការងារបច្ចុប្បន្ននឹងត្រូវផ្លាស់ប្តូរ ដោយមានន័យថា ការងារ ឬជំនាញ១ភាគ៣នឹងត្រូវបាត់បង់ ហើយជំនួសមកវិញនូវជំនាញ ឬការងារថ្មីផ្សេងទៀត។ យ៉ាងណា បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងការងារ មានជំនាញវិជ្ជាជីវៈចំនួន៤ ដែលមិនខ្វះទីផ្សារ ឬមិនបាត់បង់ឡើយនៅរយៈពេល១០ ទៅ១៥ឆ្នាំទៀតនោះ។
បើតាមប្រសាសន៍របស់លោកស្រី ឃុន លក្ខិណា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជំនាញដែលមិនខ្វះការងារ ឬទីផ្សារការងារក្នុងកំឡុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខទៀត គឺមានដូចជា ជំនាញជួសជុលរថយន្ត, ជំនាញសំណង់, ជំនាញមេកានិក និងជំនាញអេឡិចត្រូនិច ដែលជំនាញទាំងនេះ គឺមិនខ្វះទីផ្សារនោះទេ។

លោកស្រី ឃុន លក្ខិណា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ
“១០ឆ្នាំទៀតអគារសង់អត់ទាន់អស់ផងស្រុកខ្មែរ ដល់ពេលប្រជាជនមានប្រាក់ចំណូលខ្ពស់ត្រូវការកន្លែងកម្សាន្តច្រើន ត្រូវការរថយន្ត ជៀសណាពីការដូរគ្រឿង តុបតែងឡាន, ម៉ាស៊ីនត្រជាក់តាមផ្ទះ អេឡិចត្រូនិចចាប់ផ្តើមទំនើប… នេះជាជំនាញទៅថ្ងៃអនាគត ដែលយើងមិនខ្វះទីផ្សាររយៈពេល ១០ ទៅ២០ឆ្នាំទៅមុខទៀត”
បើតាមប្រសាសន៍លើកឡើងរបស់ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ ក្នុងរយៈពេល១០ ទៅ២០ឆ្នាំទៅមុខទៀត ជំនាញមួយចំនួនអាចនឹងបាត់បង់ឱកាសទីផ្សារ ដូច្នេះយុវជនគួរតែចាប់យកជំនាញដែលមានតម្រូវការទាំងពេលនេះ និងពេលអនាគត។
លើកឡើងនៅក្នុងពិធីពិពណ៌ និងផលិតភាពការងារនៅកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានមានប្រសាសន៍ដែរថា ពិភពលោកតែងផ្លាស់ប្តូររាល់វិនាទី ដូច្នេះកម្លាំងពលកម្មម្នាក់ៗត្រូវចាប់ផ្តើមគិតគូរឱ្យបានហ្មត់ចត់ក្នុងការរៀបចំផែនការអំពីអាជីពរបស់ខ្លួនប្រកបដោយភាពច្បាស់លាស់ និងទទួលខុសត្រូវ។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន
“ការរៀបចំអភិវឌ្ឍផែនការអាជីពនេះ ក្មួយៗទាំងអស់ត្រូវដឹងដែរថា នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ តើឱកាសការងារថ្មីអ្វីខ្លះដែលនឹងកើតឡើង និងជំនាញអ្វីខ្លះដែលត្រូវការចាំបាច់”

បើតាមប្រសាសន៍របស់ ឯកឧត្តម ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងដែរថា យុវជន ក៏ដូចជាប្រជាពលរដ្ឋ គួរតែងាកមកសិក្សាជំនាញបច្ចេកទេសឱ្យបានច្រើន ដោយសារតែតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន គឺមានចំនួនខ្ពស់ ហើយទៅពេលអនាគត ក៏មានតម្រូវការខ្ពស់ដែរ។ ឯកឧត្តមក៏បានលើកឡើងដែរថា ជំនាញបច្ចេកទេសនេះទៀតសោត ក៏នឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងជួយអភិវឌ្ឍដល់ខ្លួនផ្ទាល់ ដោយយុវជនអាចយកចំណេះជំនាញនេះទៅចូលបម្រើការឱ្យគេក៏បាន ឬប្រកបរបររកស៊ីខ្លួនឯងក៏បាន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...
ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...
អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2026
ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...






























