Economic Field for Youths (EFFY) ដែលជាកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល សម្រាប់ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ចាប់ពីវេលាម៉ោង១រសៀល នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមប្រធានបទ «យើងរួមគ្នាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល»។
កញ្ញា យៀប ស៊ីម៉ាកញ្ចនា មន្រ្តីទំនាក់ទំនងសាធារណៈ នៃកម្មវិធី EFFY បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃកម្មវិធីនេះមានចំនួន គឺ ១.លើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសេដ្ឋកិច្ចឌីជីថល, ២. បង្កើតជាសហគមន៍យុវជនដែលចង់អភិវឌ្ឍការយល់ដឹងរបស់ខ្លួនអំពីសេដ្ឋកិច្ចឌីជីថល និង ៣.បង្ហាញពីគម្រោង និងស្ថាប័នដែលកំពុងតែធ្វើសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។

សម្រាប់ប្រធានបទនៅក្នុងឆ្នាំនេះ «យើងរួមគ្នាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល» នឹងមានវាគ្មិនចំនួន៤រូបមកពីវិស័យរដ្ឋ និងឯកជន នឹងមកជជែកពិភាក្សា ដោយផ្ដោតសំខាន់ទៅលើការលើកស្ទួយការយល់ដឹងរបស់យុវជនអំពីផ្នែកផ្សេងៗ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីអាចត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។
កញ្ញា យៀប ស៊ីម៉ាកញ្ចនា
“ក្រោយការបញ្ចប់កម្មវិធីនេះ ខ្ញុំ និងក្រុមការងារ សង្ឃឹមថា អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល ដែលយើងបានរៀបចំឡើង និងអាចយកទៅប្រើប្រាស់ ដើម្បីតាមដាន និងអភិវឌ្ឍស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួនក្នុងជីវិតប្រចាំថ្ងៃ នាំឱ្យក្លាយជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”

បើតាមការបញ្ជាក់របស់កញ្ញា ស៊ីម៉ាកញ្ចនា Economic Field for Youths (EFFY) ឬជាភាសាខ្មែរថា វេទិកាយុវជនដើម្បីសេដ្ឋកិច្ច ទទួលស្វាគមន៍ និងបើកឱ្យមានការចូលរួមដោយសេរី ពីសំណាក់សិស្សនិស្សិត សិស្សានុសិស្ស និងបណ្តាយុវជនប្រុសស្រីទាំងឡាយ ដែលមានបំណងចង់សិក្សាសែ្វងយល់ពីចំណេះដឹងសេដ្ឋកិច្ចឌីជីថល ដើម្បីជាការពង្រឹងចំណេះជំនាញបន្ថែមនិងការត្រៀមខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនាពេលអនាគត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...
អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។





























