សារៈសំខាន់៤យ៉ាង ដែល​អាណាព្យាបាល​គួរ​បង្រៀនកុមារឱ្យចេះហែលទឹក

ការហែលទឹកជាជំនាញមួយដែលសំខាន់ ហើយគួរតែត្រូវបានបង្រៀនតាំងតែពីពួកគេនៅវ័យក្មេងមកម្លេះ។ ហេតុអ្វីបានជាជំនាញបែបនេះវាមានសារៈសំខាន់? ខាងក្រោមនេះ គឺជា​សារៈសំខាន់ទាំង៤ ដែល​កុមារ​គួរ​តែចេះ​ជំនាញ​ហែលទឹក។

១. ការហែលទឹកអាចសង្គ្រោះអាយុជីវិត ៖ រឿងមួយដែលត្រូវយកចិត្តទុកដាក់នោះ គឺកូនរបស់អ្នកអាចនឹងចុះលេងទឹក ឬទៅ​ក្បែរ​ប្រភពទឹក, ដូច្នេះ​បើសិនជាពួកគេជួប​នូវ​ឧបទ្ទវហេតុធ្លាក់ចូល​ទៅក្នុងទឹកជ្រៅ ឬកន្លែងណាមួយ ការចេះហែលទឹកជាឱកាសមួយជួយស្រោចស្រង់ជីវិតរបស់ពួកគេ។ បញ្ហាទូទៅមួយដែលមិនថា មនុស្សវ័យជំទង់ ឬក៏កុមារនោះទេ ការដែលពួកគេមិនចេះបណ្តែតខ្លួន ឬហែលក្នុងទឹក នោះឱកាសនៃការបាត់បង់ជីវិតនឹងប្រឈមខ្ពស់។ ដូច្នេះសូមបង្រៀនកុមារឱ្យចេះហែលទឹក ជាជាងគ្រាន់តែហាមពួកគេមិនឱ្យលេងទឹក។

២. ហែលទឹកបង្កើនទំនុកចិត្ត ៖ ការរៀនហែលទឹក ប្រៀបដូចជាបន្សាំខ្លួនទៅនឹងការប្រឈមមួយ , ចំណុចនេះវានឹងជួយឱ្យក្មេងកាន់តែមានទំនុកចិត្តលើខ្លួនឯង ហើយមានការជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេ ជាពិសេសនោះគឺពេលស្ថិតនៅក្នុងស្ថានភាពដែលមានទឹក។ ដើម្បីជំរុញកុមារឱ្យអាចហែលទឹកបាន ការលើកទឹកចិត្តកុមារគឺជាកូនសោរដ៏សំខាន់។ ការរៀនហែលទឹកគឺជាបញ្ហាប្រឈមចំពោះក្មេងជាច្រើន ប៉ុន្តែការដោះស្រាយបញ្ហាប្រឈមមួយនេះចេញបាន ប្រៀបដូចជាកាត់បន្ថយហេតុការណ៍អាក្រក់ៗនានាក្នុងរយៈពេលវែង។

៣. ហែលទឹកជំរុញឱ្យមានសុខភាពល្អ ៖ ការហែលទឹកគឺជាវិធីសាស្រ្តមួយដ៏ល្អសម្រាប់ធ្វើចលនាលំហាត់ប្រាណ ព្រោះវាបានរក្សាចលនាបេះដូង និងសួតឱ្យមានសុខភាពល្អ, មានថាមពល និងភាពបត់បែន។ ក្នុងនោះ​ការ​ហែល​ទឹក​ក៏​បង្កើនភាពរឹងមាំ និងជំរុញឱ្យមានតុល្យភាពចំពោះរាងកាយ ឬឥរិយាបទ។ ការហាត់ប្រាណតាមរយៈការហែលទឹកវាមានប្រសិទ្ធភាពតាំងពីវ័យកុមាររហូតដល់ពេញវ័យ។ តាមរយៈការសិក្សាគេបានរកឃើញថា មនុស្សដែលអាចហែលទឹកបាន ឬអនុវត្តន៍ការហែលទឹក មានឱកាសរស់បានយូរជាងអ្នកដែលមិនចេះហែលទឹក ដោយសារការ​ហែលទឹកវាជួយ​ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

៤. ការហែលទឹកបង្កើនភាពរីករាយ ៖ កុមារភាគច្រើនពួកគេ នឹងជ្រើសរើសទៅលេងទឹក ប្រសិនបើពួកគេចេះជំនាញទាំងនោះ ហើយពួកគេអាចថែទាំសុវត្ថិភាពខ្លួនឯងបានទៀតផង ដោយ​ការ​ហែល​ទឹក​នេះ នឹងធ្វើ​ឱ្យ​ពួក​គេ​រីករាយ។ សម្រាប់​ឪពុកម្តាយ ឬ​អាណាព្យាបាល​ដែល​មិន​អាចចូលទៅ​កាន់​បរិយាកាសដែលមានទឹក ហើយមិនអាចបង្រៀនកុមារដោយខ្លួនឯង គឺគួរ​តែ​ចាប់ផ្តើមចុះឈ្មោះឱ្យកុមាររៀនហែលទឹក នៅ​កន្លែងដែលមានជំនាញត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន