ភ្នំពេញ – បច្ចុប្បន្ននៅប្រទេសកម្ពុជា មានមនុស្សរហូតដល់ទៅ១៧លាននាក់ កំពុងប្រើប្រាស់សេវាអ៊ីនធឺណេត និងសេវាទូរគមនាគមន៍ ។ ការផ្លាស់ប្តូរទម្លាប់ប្រជាជន មកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ជាហេតុធ្វើឱ្យស្ថាប័ន ឬក្រុមហ៊ុន ក្នុងស្រុកមួយចំនួន បានផ្លាស់ប្តូររបៀបធ្វើការងារ របស់ខ្លួន ដោយប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ នូវសម័យកាលឌីជីថល។
បើងាកមកមើលរាជរដ្ឋាភិបាលវិញ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក៏ស្ថិតនៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ដើម្បីចាប់យកឱកាសសេដ្ឋកិច្ចបែបថ្មី និងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ ដូច្នេះយើងឃើញថា ទាំងផ្នែករដ្ឋ ក៏ដូចជាឯកជន សុទ្ធសឹងតែមានតម្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យាកាន់តែច្រើន ។
លោក សុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុន Proseth Solution បានលើកឡើងនៅក្នុងកម្មវិធីសិក្ខាសាលា IT Professional Career II ថា បច្ចេកវិទ្យាបានរីកចម្រើនជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់ ហើយក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត ផ្នែក AI និង Cyber Security នឹងមានតម្រូវការធនធានមនុស្សកាន់តែច្រើន ដើម្បីធ្វើឱ្យការងារកាន់តែមានភាពងាយស្រួល និងទំនើប ។

ជំនាញបច្ចេកវិទ្យា Cyber security គឺជាជំនាញក្នុងការរក្សាសន្តិសុខ នៃប្រព័ន្ធបណ្តាញ (network/system) របស់ក្រុមហ៊ុន។ អ្នកដែលមានជំនាញនេះ ពួកគេនឹងត្រូវពិនិត្យមើលថា តើមានសកម្មភាពណាមួយចម្លែកកើតឡើង ឬ Protocols Initiated, Incident Detected, search, Risk identify ជាដើម។
ជាការផ្តល់ដំបូន្មានរបស់ លោក សុត រតនៈ យុវជន សិស្សានុសិស្សទាំងអស់ បើទោះបីជាបានចាប់ផ្នែកណាមួយ នៃជំនាញ IT ក៏សូមខិតខំរៀនបន្ថែមខាងក្រៅ បង្កើតទំនាក់ទំនងល្អជាមួយសិស្សច្បង ដើម្បីបន្ថែមសមត្ថភាពខ្លួនឯងជានិច្ច ព្រោះថា បច្ចេកវិទ្យាមិនអាចចេះនៅត្រឹមតែមួយកន្លែងទេ នឹងមានការរីកចម្រើន និងផ្លាស់ប្ដូរអ្វីដែលថ្មីជារឿយៗ ។
សូមបញ្ជាក់ថា កម្មវិធីសិក្ខាសាលា IT Professional Career II គឺជាកម្មវិធីនៃការចែករំលែកចំណេះដឹងពាក់ព័ន្ធជំនាញបច្ចេកវិទ្យា ជាពិសេស Cybersecurity។ សិក្ខាសាលាមានការចូលរួមពីវាគ្មិននៅក្នុងប្រទេស និងក្រៅប្រទេសដែលបានផ្ដល់បទពិសោធន៍ថ្មីៗ និងចំណេះដឹងផ្សេងៗទាក់ទងនឹងការរៀបចំគោលដៅការងារក្រោយសិក្សា និងចាប់យកជំនាញការងារ ។

យុវជន វ៉ន សារ៉ាន់ និស្សិតឆ្នាំទី២ ជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញលើកឡើងថា ក្រោយពីចូលរួមកម្មវិធីសិក្ខាសាលានេះលោកទទួលបានចំណេះដឹងថ្មីៗជាច្រើនដូចជា យល់កាន់តែច្បាស់ពីទីផ្សារ និងតម្រូវការជំនាញបច្ចេកវិទ្យានៅកម្ពុជាជាពិសេសផ្នែក Cybersecurity ដែលជាជំនាញមួយពេញនិយម មានតម្រូវការខ្ពស់ និងមានទីផ្សារការងារទូលំទូលាយ ។ ក្នុងនោះដែរយុវជន វ៉ន សារ៉ាន់ ក៏ចង់ឱ្យយុវជនទាំងអស់បានចូលរួមជាមួយកម្មវិធីសិក្ខាសាលានានា ក៏ដូចជាសិក្ខាសាលានេះ ព្រោះវាបានផ្ដល់សារៈប្រយោជន៍ជាច្រើនដល់យុវជន ដូចជាបង្កើតមិត្តភាពជាមនុស្សថ្មីៗកាន់តែច្រើន មានឱកាសបញ្ចេញសមត្ថភាព និងរៀនសូត្រពីបរិយាកាសជុំវិញខ្លួនកាន់តែច្រើន ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...




























