ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍៥០ភាគរយ សិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា

ភ្នំពេញ – សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ សាកលវិទ្យាល័យ​កម្ពុជា បានប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង​វគ្គ​សិក្សា​ជំនាញផ្សេងៗ ដល់​សិស្ស​ និស្សិត និង​យុវជន ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា និង​អភិវឌ្ឍសមត្ថភាព។

មុខជំនាញ​ដែល​នឹង​ផ្តល់អាហារូបករណ៍​រួមមាន ៖ ១.មហាវិទ្យាល័យ​សិល្បៈ និង​មនុស្ស​សាស្រ្ត, ២.មហាវិទ្យាល័យ​អប់រំ, ៣.មហាវិទ្យាល័យ​ច្បាប់, ៤.មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម, ៥.មហាវិទ្យាល័យព័ត៌មាន និង​គមនាគមន៍, ៦.មហាវិទ្យាល័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា, ៧.សាលាភាសាបរទេស, ៨.សាលា​សិល្បៈ​ច្នៃប្រឌិត និង ៩.សាលាពាណិជ្ជសាស្រ្ត​តូនីហ្វីណង់ដេស។

សម្រាប់​លក្ខខណ្ឌ​នៃការ​ជ្រើសរើស បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ឯកសារ​បញ្ជាក់ដែលមាន​តម្លៃស្មើ, បេក្ខជន​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ជ្រើសរើស ដែលរៀបចំ​ដោយ​​ក្រុម​ការងារ​កម្មវិធី​សាប​ព្រោះ​គ្រាប់ពូជ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ, បេក្ខជន​ត្រូវ​ទទួល​បន្ទុក​បង់ថ្លៃ​សេវារដ្ឋបាល និង​គោរព​តាម​លក្ខខណ្ឌ​ផ្សេងៗ​របស់សាកលវិទ្យាល័យ​កម្ពុជា នៅពេល​ចុះឈ្មោះ​ចូលរៀន។

កាលបរិច្ចេទ នៃការ​ទទួលពាក្យ​សុំអាហារូបករណ៍ ចាប់ផ្តើម​ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២២ ជាកំហិត។

សម្រាប់​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ សូម​ទាញ​យក​សំណុំ​ឯកសារ​ស្នើ​សុំ​អាហារូបករណ៍​របស់ ស.ស.យ.ក. រាជធានីភ្នំពេញ​តាមរយៈតំណភ្ជាប់ ៖ https://bit.ly/3C1gNuI ដើម្បីបំពេញ រួច Upload ឯកសារ​នេះ តាមរយៈ​តំណភ្ជាប់ ៖ https://forms.gle/NPJtbDVZwGtNnFSH6 ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...