ភ្នំពេញ – ជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក រាល់ពេលមានកម្មវិធីជួបជុំញាតិមិត្ត ដូចជាពិធីមង្គលការ ពិធីភ្ជាប់ពាក្យ និងពិធីបុណ្យផ្សេងៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម ប្រជាជនខ្មែរគ្រប់រូប គ្រប់វ័យនៅតាមស្រុកស្រែចំការ តែងនាំគ្នាវេច និងចម្អិននំអន្សម និងនំខ្មែរផ្សេងៗទៀតទៅតាមចំណង់ចំណូលចិត្ត ដើម្បីចែកជូនសមាជិកក្រុមគ្រួសារ មិត្តភក្តិ អ្នកភូមិ និងប្រគេនព្រះសង្ឃជាដើម។
ក្នុងចំណោមនំខ្មែរជាច្រើន «អន្សម» ជាប្រភេទនំខ្មែរ ដែលប្រជាជនខ្មែរនិយមធ្វើ ដើម្បីសែនថ្វាយ និងឧទ្ទិសជូនទៅដល់ជីដូនជីតា និងញាត្តិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ ។ បើយោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត បានពន្យល់ថា «អន្សម» ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទ គឺអន្សមចេក (មានចេកណាំវ៉ាទុំទាំងមូលជាស្នូល), អន្សមជ្រូក (មានសាច់ជ្រូកជាស្នូល), អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង និងអន្សមអាំង អន្សមដែលចម្អិនដោយអាំងជាដើម។
តើនំអន្សមមានអត្ថន័យយ៉ាងដូចម្តេចក្នុងផ្នត់គំនិតប្រជាជនខ្មែរ?
អន្សមមានប្រវត្តិតាំងពីបុរាណកាលមកម្ល៉េះ អន្សមត្រូវគេយល់ឃើញថា ចេញមកពីពាក្យដើមថា នំសន្សំ គឺមានន័យថា ជានំតំណាងភោគផល បរិបូណ៌ ដែលពលរដ្ឋបានធ្វើការងារស្រែចំការ សន្សំទុកនូវភោគផលនេះ សម្រាប់ដោះស្រាយការរស់នៅ មិនឱ្យមានការខើចអត្តខាត់ ក្នុងគ្រួសារនីមួយៗ ជាពិសេសនៅរដូវរាំងស្ងួត ឬនៅពេលស្រុកទេសមានសង្រ្គាមទុរភិក្សអន្តរាយ។

សម្រាប់លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តប្រទេសកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីសម័យអង្គរ ប្រជាជនខ្មែរបានយកចិត្តទុកដាក់កាន់សាសនា២ធំ គឺព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ ប៉ុន្តែនៅសម័យបុរាណខ្មែរយើងឱ្យតម្លៃទៅលើសាសនាព្រលឹង គឺការគោរពមេបា គោរពឪពុក គោរពម្តាយ ហើយបន្តបន្ទាប់មក យើងបានលើកតម្កើងឪពុកម្តាយ មេបា ឱ្យទៅជាព្រះសីវៈ (ឬព្រះឥសូរ) ។ បន្តក្រោយមក នៅសម័យអង្គរ នៅពេលដែលគេគោរពបូជាចំពោះព្រះសីវៈ គឺគេចាប់ផ្តើមគិតអំពីមេបា ឪពុកម្តាយ ដូច្នេះដើម្បីឱ្យទៅជាមូលដ្ឋាន នៃការគោរព ខណៈព្រហ្មញ្ញសាសនាឈប់សាងសិវលឹង្គជាថ្ម គេក៏ចាប់ផ្តើមកសាងអ្វីមួយជានិម្មិតរូបធម្មតាៗ ដោយក្រោយមកគេក៏បានប្តូរពីរូបភាពដែលធ្វើពីថ្ម មកធ្វើជានំអន្សម ដែលនំអន្សមនេះ តំណាងឱ្យសិវលឹង្គ។
លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា
“ដើម្បីគោរពបូជាចំពោះឪពុកម្តាយ សិវលឹង្គ គេក៏បានប្តូរពីរូបភាពដែលធ្វើពីថ្មបាននោះ មកធ្វើជានំអន្សម ។ លក្ខណៈ នៃតំណាងនេះ គ្រាន់តែធ្វើជានិម្មិតរូបដំបូងៗ ហើយក៏បង្កើតបានជាតម្លៃនៅក្នុងសង្គមយើងអញ្ចឹងទៅ។ ដូច្នេះវាជាការឱ្យតម្លៃមួយទៅលើនំអន្សមហ្នឹង”
បើមើលពីទិដ្ឋភាព នៃប្រពៃណីទំនៀមទម្លាប់ខ្មែរ យើងអាចកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរជាទូទៅតែងវេចនំអន្សមនាពិធីបុណ្យផ្សេងៗ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ព្រោះថា ជាឱកាសជួបជុំសាច់ញាតិ កូនចៅ ជាពិសេសនៅតាមបណ្តាខេត្ត ដែលប្រជាជនខ្មែរតែងទៅលេងស្រុកកំណើតដើម្បីជួបជុំគ្រួសារ ហើយយាយតា ឪពុកម្តាយ តែងតែវេចនំទាំងនេះដើម្បីទទួលកូនចៅ។

នៅតាមមូលដ្ឋាន និងតាមផ្ទះនីមួយៗ ក្មេងប្រុសៗតែងតែជួយជាកម្លាំង ចំណែកក្មេងស្រីៗតែងជួយជីដូន ឬម្តាយ ក្នុងការវេច និងចម្អិននំទាំងនេះ។ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា បានមានប្រសាសន៍ថា ទិដ្ឋភាពនេះ បានបង្ហាញពីការអប់រំប្រពៃណី ហើយវាក៏នាំឱ្យកើតឡើងនូវសេចក្តីស្រឡាញ់គ្រួសារ បង្ហាញប្រាប់អំពីតម្លៃ នៃការជួបជុំរបស់ក្រុមញាតិ នៃគ្រួសារ ក្នុងន័យដឹងគុណ កត្តញូ និងរក្សាប្រពៃណីទំនៀមទម្លាប់។
លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា
“…ខ្ញុំធ្លាប់បានចូលរួមចំណែកវេចនំជាមួយជីដូនរបស់ខ្ញុំនៅឯស្រែ ពេលឪពុកម្តាយខ្ញុំនាំខ្ញុំទៅ ពេលទៅដល់នោះ យើងវេចនំ ហើយមានមនុស្សច្រើនណាស់មកជុំគ្នា មានអ្នកដាំទឹក អ្នកដុតអុស អ្នកមើលនំ… ហើយនៅពេលដែលយើងដុតភ្លើងនំអន្សមហ្នឹង ជីតារបស់ខ្ញុំអង្គុយជុំជាមួយចៅៗនិទានពីរឿងនេះ រឿងនោះពីសម័យដើម… “

យ៉ាងណាក៏ដោយ សម្រាប់លោកសាស្រ្តាចារ្យ សំបូរ ម៉ាណារ៉ា នំអន្សម ក្រៅពីមានរស់ជាតិឆ្ងាញ់ ការវេចនំប្រពៃណីខ្មែរមួយនេះ ក៏បានជួយទៅដល់សេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់សណ្តែក អង្ករដំណើប សាច់ជ្រូក និងស្លឹកចេកជាដើម ដែលដាំដុះដោយប្រជាកសិករខ្មែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































