ហេតុអ្វីបានមនុស្សខ្ជិលជាមនុស្សមានសក្តានុពល?

និយាយដល់ពាក្យ ខ្ជិល គេពុំសូវឱ្យតម្លៃឡើយ។ ប៉ុន្តែភាពខ្ជិល គឺជាវិធីសាស្ត្រជួយដល់អ្នកមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភឱ្យមានសុខភាពល្អប្រសើរឡើងជួយដល់ការច្នៃប្រតិដ្ឋ និងមានកត្តាជាច្រើនទៀតដែលទាក់ទងនឹងសុខភាព ហើយសូម្បីតែមនុស្សដែលមានកម្លាំងចិត្ត និងឧស្សាហ៍ព្យាយាមបំផុតក៏មានអារម្មណ៍ខ្ជិលដែរ ដែលទាំងអស់នោះគឺជាធម្មជាតិនៃជីវិតប្រចាំ។ តែទោះជាយ៉ាងណា សូមកុំឱ្យភាពខ្ជិល បែបអវិជ្ជមានគ្របដណ្តប់មកលើខ្លួនយើងឡើយ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៧ ដែលមើលរំលងនៃភាពខ្ជិល ។

១. មនុស្សខ្ជិលតែងបង្ហាញពីដំណោះស្រាយឆ្លាតវៃ ៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា កុងតាក់ភ្លើង, តេឡេទូរទស្សន៍, ជណ្តើរយន្ត, សុទ្ធតែមានប្រភពពីអ្នកច្នៃប្រឌិតដែលខ្ជិល។ លោក Frank Gilbreth Sr. ជាវិស្វករមួយរូបក៏បានបញ្ជាក់ថា “ខ្ញុំជ្រើសរើសមនុស្សខ្ជិលមកធ្វើកិច្ចការលំបាក ពីព្រោះមនុស្សខ្ជិលនឹងរកវិធីដើម្បីបង្កើតបានរឿងដែលកាន់តែងាយស្រួល” ក្នុងនោះសូម្បីតែ Bill Gates តែងតែប្រើវិធីនេះ ដើម្បីជ្រើសរើសបុគ្គលិកបែបនេះដែរ។ ព្រោះមនុស្សខ្ជិល គឺអាចបង្កើតភាពច្នៃប្រឌិត លើសពីបុគ្គលធម្មតា។

២. ពន្យាពេលដើម្បីសម្រាក ៖ តាមការសិក្សាស្រាវជ្រាវរបស់អ្នកនិពន្ធនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា មិនមែនការពន្យាពេលទាំងអស់សុទ្ធតែអាក្រក់ទេ។ ការពន្យាពេលរបស់មនុស្សខ្ជិល បានបែងចែកជាពីរប្រភេទ គឺ ពន្យាពេលបែបអកម្ម និងបែបសកម្ម។ ការពន្យាពេលបែបអកម្ម គឺមិនមែនពួកគេមិនចង់ធ្វើអ្វីនោះទេ គឺដកពេលដើម្បីសម្រេចចិត្ត ឬមិនហ៊ានសម្រេចចិត្ត ដោយរង់ចាំមើលពីឱកាសដើម្បីបំពេញការងារនោះនៅពេលអារម្មណ៍ប្រសើរឡើងវិញ។ ការពន្យាពេលបែបសកម្ម ក្រុមមនុស្សប្រភេទនេះ គឺទុកប្រើពេលវេលាចុងក្រោយដើម្បីធ្វើកិច្ចការនោះប៉ុណ្ណោះ ពួកគេចូលចិត្តដាក់សម្ពាធលើខ្លួនឯង ដើម្បីធ្វើកិច្ចការឱ្យរួចរាល់ទាន់ពេលកំណត់។

. មនុស្សខ្ជិលផ្តោតលើសកម្មភាពដែលចាំបាច់បំផុត ៖ មនុស្សប្រភេទនេះ ពូកែគ្រប់គ្រងថាមពលក្នុងរាងកាយដោយប្រុងប្រយ័ត្ន។ ពួកគេទុកកម្លាំងធ្វើកិច្ចការដែលសំខាន់ ដើម្បីទទួលបានសមិទ្ធផលខ្ពស់ និងប្រើប្រាស់ពេលវេលាសមរម្យ ឬស្របតាមច្បាប់ ៨០/២០។

. ដកឃ្លាពីការងារ ដើម្បីកាត់បន្ថយភាពតានតឹង ៖ ការស្រាវជ្រាវបង្ហាញថា ការពន្យាពេលការងារ និងចំណាយពេលទៅលើរឿងដែលគេគិតថាឥតប្រយោជន៍ អាចជួយកាត់បន្ថយភាពតានតឹង ជាពិសេសយុវវ័យ។ សកម្មភាពដែលគេយល់ថាខ្ជិល វាចាំបាច់សម្រាប់សុខភាពផ្លូវចិត្ត គឺជាពេលដកឃ្លាចេញពីរឿងទាំងអស់ ដើម្បីទទួលបានភាពធូរស្រាលមកវិញ។

. ភាពខ្ជិលនាំឱ្យបញ្ចេញកម្លាំងតិច ៖ វេជ្ជបណ្ឌិត Isabelle Moreau ពន្យល់ថា “ភាពធុញទ្រាន់ ឬអផ្សុក និងភាពខ្ជិល ជាមធ្យោបាយសម្រាករបស់រាងកាយ និងរៀបចំពេលវេលារបស់ខ្លួនឯងឡើងវិញ” ។ តាមរយៈការសម្រាកទៀងទាត់ មនុស្សខ្ជិលនឹងផ្តល់ឱកាសដល់រាងកាយ និងចិត្ត ដើម្បីបង្កើនថាមពលឡើងវិញ។

. ពេលខ្ជិលជំរុញឱ្យមានគំនិតច្រើន ៖ ចិត្តរបស់យើងមានរបៀបគិតពីរយ៉ាងគឺ របៀបរំសាយអារម្មណ៍ និងរបៀបផ្តោតអារម្មណ៍។ យើងត្រូវរក្សា​លំនឹងនៃអារម្មណ៍ទាំងពីរ កាលណាគំនិតរំសាយអារម្មណ៍កើតឡើង វានឹងបង្ហាញដំណោះស្រាយជា និងមិនមែនដំណោះស្រាយជាច្រើន ដែល​ធ្វើឱ្យយើង អាចយកមកប្រើប្រាស់ ហើយយើងអាចរៀបចំការផ្តោតអារម្មណ៍ឱ្យត្រូវទៅតាមការពិតជាកស្តែង។ នេះបើតាមការសិក្សា និងចេញ​ផ្សាយរបស់គេហទំព័រ Consciousness and Cognition ។

៧. បញ្ហាអាចដោះស្រាយដោយខ្លួនឯងបាន ប្រសិនបើទុកពេលគ្រប់គ្រាន់ ៖ គ្មានអ្នកណាត្រូវការ ដំណោះស្រាយច្រើនជាងអ្នកទេ ប៉ុន្តែបើដកឃ្លាបន្តិចពីបញ្ហាទាំងឡាយ នឹងនាំឱ្យយើងអាចរកដំណោះស្រាយបានយ៉ាងងាយ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)