ភ្នំពេញ – ដោយសម្លឹងឃើញឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកនយោបាយមួយរូប ដែលមានឆន្ទៈយ៉ាងពិតប្រាកដចំពោះការកសាងប្រទេសកម្ពុជា ជាផ្ទះដ៏កកក្តៅមួយសម្រាប់ជនរួមជាតិ ដូចអ្វីដែលលោកបាននិងកំពុងប្រត្តិបត្តិសព្វថ្ងៃ ។ ជាកត្តាបណ្តាលឱ្យលោក លាង ដឺលុច ជាសហស្ថាបនិកសារព័ត៌មានថ្មីៗ ជ្រើសយកតួរអង្គអ្នកនយោបាយបន្តវេនរូបនេះ មកសរសេររៀបរាប់អំពីទឹកចិត្ត មហិច្ឆតា និងទស្សនៈវិស័យរបស់ឯឧត្តម ហ៊ុន ម៉ានី នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា “ក្តីសង្ឃឹម ហ៊ុន ម៉ានី” ។
ក្នុងសន្និសិទសារព័ត៌មានស្តីពីការបោះពុម្ពផ្សាយសៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី» លោក លាង ដឺលុច មានប្រសាសន៍ថា កាលពីដើមឡើយលោកចង់ធ្វើសៀវភៅដែលមានយុវជនច្រើនចូលរួមគ្រប់និន្នាការបក្សនយោបាយទាំងអស់ ក៏ប៉ុន្តតាមរយៈការសង្កេតមើលទៅឯកឧត្តម ហ៊ុន ម៉ានី មានឥទ្ធិពលដោយសារតែគាត់ដឹកនាំចលនាយុវជនជាច្រើន តួយ៉ាងសកម្មភាពពិសេស គឺអង្គរសង្ក្រាន្តបង្ហាញការលើកស្ទួយវប្បធម៌ជាតិ ហើយមានសកម្មកភាពជាច្រើនទៀតទាក់ទងជាមួយនឹងកិច្ចការសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។

លើលពីនោះទៀត សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី” សំខាន់ចំពោះនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ឬវិទ្យាសាស្រ្តនយោបាយបានមួយផ្នែកដែរ ព្រោះអ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ ត្រូវស្គាល់អ្នកនយោបាយជាចាំបាច់ និងរបៀបគិតរបស់អ្នកនយោបាយ ដើម្បីវិភាគវែកញ៉ែកអំពីឆន្ទៈ ចក្ខុវិស័យ និងដំណើរការនៃការដឹកនាំ ។ មួយវិញទៀត ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយមួយរូប ហើយលោកបានជាប់ឆ្នោតជាតំណាងរាស្រ្តវ័យក្មេងជាងគេក្នុងអាយុ ៣១ឆ្នាំ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាពនាសម័យបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។
លោកបន្ថែមថា ទោះបីជាសៀវភៅនេះ វាហាក់ចង្អៀតបន្តិចសម្រាប់និស្សិតយកទៅសិក្សា តែយ៉ាងណាមិញវាជារឿងរ៉ាវរបស់អ្នកនយោបាយម្នាក់ ដូច្នេះនៅក្នុងក្របខណ្ឌនៃការស្រាវជ្រាវ បើសិនគេចង់ស្គាល់ឯកឧត្តម ហ៊ុន ម៉ានី សៀវភៅមួយក្បាលនេះ អាចនឹងមានប្រយោជន៍ច្រើនជាងរឿងទូទៅ ។ មួយវិញទៀតកម្រិតវ័យរបស់និស្សិតសុទ្ធតែអាចបោះឆ្នោតបាន ដូច្នេះសៀវភៅនេះ ជាផ្នែកមួយនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពួកគេ តាមរយៈការស្គាល់អ្នកនយោបាយបន្តវេនជំនាន់ថ្មីឱ្យបានច្បាស់ ។

ជាចុងក្រោយលោក លាង ដឺលុច ចង់ឱ្យអ្នកអានទាំងឡាយ ផ្តល់ជាមតិយោបល់ឆ្លើយតបត្រឡប់មកវិញបន្ទាប់ពីបានអាចសៀវភៅមួយក្បាលនេះចប់ គឺដើម្បីអាចវិភាគបានថា អ្វីដែលលោកបានដាក់កាយដាក់ចិត្តវិនិយោគទាំងពេលវេលាទាំងចំណេះដឹងកន្លងមកនឹងទទួលបានលទ្ធផលបែបណាខ្លះ ។ សូមជម្រាបថា សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បានបោះពុម្ពផ្សាយចំនួន ១ម៉ឺនក្បាល ដែលសារព័ត៌មានឌីជីថលថ្មីៗ បានទទួលសិទ្ធិពីអ្នកនិពន្ធ ដើម្បីបោះពុម្ពផ្សាយលក់លើទីផ្សារ ។ បន្ទាប់ពីបានតាមដានិងសង្កេតសកម្មភាពរបស់លោក ម៉ានី តាំងពីឆ្នាំ២០១៣ មក អ្នកនិពន្ធបានប្រើរយៈពេលពីរឆ្នាំ (២០២០-២០២១) ដើម្បីនិពន្ធសៀវភៅនេះឡើង តាមរយៈការសម្ភាសន៍ ឯកឧត្តម ម៉ានី ជាច្រើនដង ជួបមនុស្សដែលធ្លាប់ស្គាល់ និងធ្វើការងារជាមួយលោក ម៉ានី ដើម្បីប្រមូលព័ត៌មាន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...
បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...





























