សម្តេចនាយករដ្ឋមន្ត្រីឧបត្ថម្ភថវិកា ៥០០ដុល្លារដល់ប្រតិភូនិងកីឡាករម្នាក់ៗទៅប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម  

ភ្នំពេញ – នាព្រឹកថ្ងៃទី២៨ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភប្រតិភូ និងកីឡាករកីឡាការិនី ត្រៀមទៅចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ចំនួន ៥៦០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០០ដុល្លារអាម៉េរិក ។

ការប្រកាសឧបត្ថម្ភនេះ នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា មុនចេញដំណើរទៅប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា​ ៖

“សម្រាប់ប្រតិភូកីឡា និងកីឡាករ កីឡាការិនី ដែលចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ៥៦០នាក់ ក្នុងម្នាក់ៗថវិកាជូន៥០០ដុល្លារសហរដ្ឋអាមេរិក”។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទាក់ទងជាមួយក្រុមហ៊ុនហោះហើរក្នុងស្រុក ដើម្បីយកយន្តហោះជាលក្ខណៈពិសេសដឹកប្រតិភូនិងកីឡាករកម្ពុជា ទៅប្រទេសវៀតណាមដោយផ្ទាល់ ចៀសវាងការរើសរុះនាំឱ្យពិបាកដល់កីឡាករ-កីឡាករិនី ដែលនឹងត្រូវចូលរួមប្រកួត ។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣១ នៅប្រទេសវៀតណាម​​ មានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត ។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន វៀតណាម កម្ពុជា ឡាវ ប៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...