ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនៅសាកលវិទ្យាល័យវិស្វកម្ម Harbin University

ភ្នំពេញ- ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលចិន សិក្សានៅសាកលវិទ្យាល័យហាប៊ីន ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២៥ ទៅ ៣០កន្លែង និងថ្នាក់បណ្ឌិត ១០ ទៅ ១៥កន្លែង ។

សម្រាប់ការសិក្សានឹងស្រាវជ្រាវអំពីសុវត្ថិភាពនុយក្លេអ៊ែរ, ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ និងឧបករណ៍,​ រ៉េអាក់ទ័រនុយក្លេអ៊ែរ កម្ដៅធារាសាស្ត្រ,​ រូបវិទ្យានៃរ៉េអាក់ទ័រនុយក្លេអ៊ែរ, វិស្វកម្មវដ្តឥន្ធនៈនុយក្លេអ៊ែរ, បច្ចេកវិទ្យា និងការពារវិទ្យុសកម្ម ។

បេក្ខជនត្រូវស្របតាមលក្ខខណ្ឌមួយចំនួនដូចជា មិនមានសញ្ជាតិចិន មានសុខភាពល្អ ជាបេក្ខជនដែលមានបទពិសោធន៍ ឬបានបញ្ជប់ថ្នាក់បរិញ្ញាបត្រក្នុងវិស័យវិស្វកម្មនុយក្លេអ៊ែរ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អក្នុងការសរសេរ អាន និងធ្វើទំនាក់ទំនងផ្សេងៗ ។ ជាមួយគ្នានេះ បេក្ខជនគួរតែមានចំណេះដឹងផ្នែកគណិតវិទ្យា និងរូបវិទ្យា មានសមត្ថភាព និងស្នាកៃល្អក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ។

បេក្ខជនត្រូវមានអាយុក្រោម៣៥ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងអាយុ៤០​ឆ្នាំ ជាមួយសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត 4។ បេក្ខភាពដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រពីអាហារូបករណ៍ដូចជា ថ្លៃចុះឈ្មោះចូលរៀន ថ្លៃបង់សាលាក្នុងរយៈពេលសិក្សា ថ្លៃស្នាក់នៅ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត ១២០០ដុល្លារក្នុងមួយឆ្នាំ និងប្រាក់ប្រចាំខែជាងបីពាន់យ័នសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៣៥០០យ័ន សម្រាប់ថ្នាក់បណ្ឌិត។

គួរបញ្ជាក់ដែរថា អាហារូបករណ៍មិនមានផ្ដល់ជូនក្នុងការចំណាយលើសំបុត្រយន្តហោះទៅមក និងថ្លៃស្នាក់នៅរបស់គ្រួសារនៃបេក្ខជនឡើយ ។ សម្រាប់ព័ត៌មានបន្ថែមនិស្សិតអាចចូលទៅកាន់តំណភ្ជាប់ https://mp.weixin.qq.com/s/owWoH584E5D0HDyOrmlYTg ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។