ជ្រើស​រើសយុវជន​កម្ពុជាចំនួន៥រូប ចូល​រួម​កិច្ច​សន្ទនា​យុវជនអាស៊ាន​លើកទី១

ភ្នំពេញ – ដើម្បីអបអរភាពជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយឆ្នាំ២០២២ នេះត្រូវបានកំណត់ជាឆ្នាំ នៃយុវជនអាស៊ាន កម្ពុជានិយាយជារួម និងអនុវិស័យអភិវឌ្ឍន៍យុវជននិយាយដោយឡែក បានរៀបចំព្រឹត្តិការអមចំនួន៤សំខាន់ដែលក្នុងនេះ “កិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE” ត្រូវបានរៀបចំឡើងក្រោមមូលបទ”យុវជននៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៖ កាលានុវត្តភាព និងការប្រឈមនៅក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតសាកល”។

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតវេទិកាសម្រាប់យុវជនអាស៊ាន និង យុវជន មកពីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូរសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន។

​ក្រសួងអប់រំ យុវជន និងកីឡា និងលេខាធិការអាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១- FIRST ASEAN YOUTH DIALOGUE ជា២ដំណាក់កាល ដោយដំណាក់កាលទី១ Virtual Pre-departure Program នៅថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០២២ និងដំណាក់កាលទី២ On-site Event នៅថ្ងៃទី២៤-២៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

យុវជនកម្ពុជា​​ចំនួន៥រូប នឹងត្រូវជ្រើសរើស​ជាតំណាងយុវជន​កម្ពុជា ចូលរួម​ក្នុង​កិច្ច​សន្ទនាយុវជនអាស៊ានលើកទី១នេះ ។ យុវជន​កម្ពុជា​ដែលមាន​អាយុ​ចន្លោះពី​១៨ ដល់ ៣៥ឆ្នាំ មានសមត្ថភាព និង​បំណង​ចង់យល់ដឹង ចង់រៀនសូត្រ ចង់ធ្វើការ​ពិភាក្សា​អំពីអាស៊ាន ចង់បង្ហាញសមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​នៅលើឆាកអន្តរជាតិ ត្រូវ​បានលើកទឹកចិត្តសម្រាប់​ការ​ដាក់​ពាក្យ​ចូល​រួម​ដោយ​ចាប់ផ្តើមពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២២ តាមរយៈតំណភ្ជាប់នេះ https://forms.gle/ZVA2cphvA6xNFzEy9 ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ facebook : First ASEAN Youth Dialogue ឬក៏អាចសរសេរអ៊ីមែលទៅកាន់ cam.ayd2022@gmail.com ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។