ភ្នំពេញ – និស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ប្រមាណ ១៨០០នាក់ គ្រោងត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ នៅកំឡុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ហាក់ធូរស្រាល។
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា ដោយមានការជួយជ្រោមជ្រែងពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសចិន និងស្ថានទូតចិនប្រចាំកម្ពុជា នៅពេលនេះ សាកលវិទ្យាល័យនានានៅប្រទេសចិន បានជូនដំណឹងមកកាន់និស្សិតកម្ពុជា ឱ្យត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ ហើយសម្រាប់ដំណាក់កាលទី១ គឺមានចំនួនប្រមាណជាង ១០០នាក់។

ប៉ុន្តែបើតាមប្រសាសន៍របស់លោក វុទ្ធទី និស្សិតទាំងជាង ១រយនាក់នោះ ពុំទាន់មានលទ្ធភាពសម្រាប់ការធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសចិនវិញនោះទេ ហើយពួកគេអាចនឹងត្រូវរង់ចាំសម្រាប់ការសិក្សានៅឆមាសថ្មី រួមជាមួយនិស្សិតដែលទើបប្រឡងជាប់អាហារូបករណ៍ថ្មីៗនៅកំឡុងខែកញ្ញាខាងមុខ ដែលសរុបទាំងអស់អាចនឹងមាននិស្សិតចំនួន ១៨០០នាក់។
ការដែលនិស្សិតវគ្គទី១ មិនទាន់អាចត្រឡប់ទៅសិក្សានៅប្រទេសចិននាពេលនេះបាន បើតាមការលើកឡើងរបស់លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ថា គឺមកពីពួកគេជួបប្រទះនូវបញ្ហាចំនួន២ នោះគឺ ជើងហោះហើរទៅកាន់ប្រទេសចិនមានចំនួនតិច ខណៈតម្លៃសំបុត្រយន្តហោះទៅកាន់ប្រទេសចិនបច្ចុប្បន្ននេះ គឺមានតម្លៃថ្លៃ។ ម្យ៉ាងវិញទៀត ការធ្វើចត្តាឡីស័កពេលទៅដល់ប្រទេសចិន ដោយតាមច្បាប់របស់ប្រទេសចិន ជនបរទេសត្រូវគេតម្រូវឱ្យធ្វើចត្តាឡីស័ករហូតដល់ចំនួន ២៨ថ្ងៃ ហើយតម្លៃសេវាធ្វើចត្តាឡីស័កគឺមានតម្លៃរហូតដល់ ៥០ដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឱ្យនិស្សិតកម្ពុជាមិនអាចទ្រទ្រង់បាន។
យ៉ាងណាក៏ដោយ លោក វុទ្ធទី រំពឹងថា បន្ទាប់ពីជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Xi Jinping ប្រធានាធិបតីចិន តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះ អាចនឹងមានការសម្របសម្រួលណាមួយ អាចឱ្យនិស្សិតកម្ពុជាមានលទ្ធភាពធ្វើដំណើរត្រឡប់ទៅសិក្សាដោយផ្ទាល់នៅប្រទេសចិនឡើងវិញក្នុងពេលឆាប់ៗនេះ។

មានប្រសាសន៍នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ប្រទេសចិនបានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០០កន្លែង ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
បើតាមលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាហារូបករណ៍ទាំង៥០០កន្លែងនេះ ត្រូវបែងចែកជារយៈពេល៥ឆ្នាំ ដូច្នេះក្នុងមួយឆ្នាំរដ្ឋាភិបាលចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០០កន្លែង ដែលពួកគេអាចជ្រើសរើសមុខជំនាញដែលពួកគេពេញចិត្ត ដូចជាវេជ្ជសាស្រ្ត, ស្ថាបត្យកម្ម, បច្ចេកវិទ្យា, សិល្បៈ ព្រមទាំងជំនាញផ្សេងៗជាច្រើនទៀត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

































































