ភ្នំពេញ – រយៈពេលពីរឆ្នាំនេះវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅនិងវិស័យអប់រំនៅកម្ពុជា ប៉ុន្តែកូវីដក៏បានជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាអប់រំ ព្រមទំាងផ្តល់ចំណេះដឹងនិងជំនាញផ្នែកបច្ចេកវិទ្យាដល់បុគ្គលិកសិក្សា ដើម្បីជួយគាំទ្រដល់ការរៀននិងការបង្រៀនតាមប្រព័ន្ធអនឡាញនៅគ្រប់កាលៈទេសៈ។ ការផ្តល់ចំណេះដឹងតាមបច្ចេកវិទ្យានេះ ធ្វើឡើងក្នុងគោលបំណងរក្សាគុណភាពអប់រំ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកឧកញ៉ា ប៉ិច បូឡែន បានបន្តទៀតថា បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុប បានពង្រឹងវិសាលភាពរបស់ខ្លួនទៅលើការបង្រៀននិងរៀន តាមប្រព័ន្ធអនឡាញឆ្លងពីសាខាមួយទៅសាខាមួយ និងឆ្លងពីរាជធានីទៅបណ្តាខេត្តនានាបានប្រសើរជាងមុន ។ ទន្ទឹមគ្នានេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញទាំងអស់នៅតែបន្តរក្សាឧបករណ៍បច្ចេកទេសបង្រៀនផ្សេងៗ ទាំងនៅសាលារៀន និងនៅផ្ទះរបស់លោកគ្រូអ្នកគ្រូ ដើម្បីត្រៀមលក្ខណៈប្តូរមកបង្រៀនតាមប្រព័ន្ធអនឡាញវិញ ប្រសិនមានករណីសិស្សនៅក្នុងថ្នាក់មានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ប្រភេទថ្មី ។

ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ថា គុណភាពអប់រំតាមរយៈការបង្រៀនតាមប្រព័ន្ធអនឡាញមិនទាន់ល្អប្រសើរនៅឡើយ បើប្រៀបធៀបនឹងការបង្រៀននៅថ្នាក់រៀនផ្ទាល់ ហើយក៏ជះផលអវិជ្ជមានមួយចំនួនដល់សិស្សផងដែរ។ សាលារៀននៅតែបន្តសហការជាមួយអ្នកអាណាព្យាបាលឱ្យបានជិតស្និត ដើម្បីតាមដានការសិក្សា ការអភិវឌ្ឍន៍ និងសុខភាពរបស់សិស្ស។

លោកឧកញ៉ា ប៉ិច បូឡែន ៖
“របៀបរស់នៅស្របតាមគន្លងថ្មី និងការរីកចម្រើបបច្ចេកវិទ្យា ការគាំទ្រនិងផ្តល់ចំណេះដឹងជំនាញផ្នែកបច្ចេកវិទ្យាដល់បុគ្គលិកគ្រប់ផ្នែក និងគ្រប់វ័យទាំងអស់ គឺជួយពង្រឹងសមត្ថភាពបន្ថែមទៀត និងបន្តដំណើរជាមួយសាលារៀននៅថ្ងៃអនាគត”
លោកឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ទៀតថា ប្រព័ន្ធបច្ចេកវិទ្យាអប់រំរបស់សាលារៀន រួមមាន ប្រព័ន្ធអប់រំគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និងប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀននិងរៀន បានអភិវឌ្ឍនិងកំពុងដាក់ឱ្យប្រើប្រាស់ជាងពីរឆ្នាំរួចមកហើយ ។ ស្របគ្នានេះ សាលារៀននៅតែត្រួតពិនិត្យ តាមដានប្រសិទ្ធភាព និងស្វែងរកចំណុចខ្វះខាត ដើម្បីអភិវឌ្ឍបន្ថែមទៀតក្នុងទិសដៅបម្រើដល់វិស័យអប់រំ និងចរន្តប្រតិបតិ្តការសាលារៀន នៅពេលអនាគត។

សូមជម្រាបថា បើតាមក្រសួងអប់រំ យុវជន និងកីឡា នាពេលបច្ចុប្បន្នសាលារៀនដើរតួនាទីសំខាន់ផ្ដល់យោបល់ដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សក្នុងការបញ្ជូនកូនៗរបស់ពួកគាត់ឱ្យត្រឡប់មកសិក្សារៀនសូត្រក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ។ ម្តាយឪពុកត្រូវសហការនិងផ្តល់ការគាំទ្រព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងសុខភាពកូនៗ មកកាន់សាលារៀន ។ បន្ថែមលើនេះ ក្រសួងអប់រំកំពុងបន្តជំរុញការអប់រំបែបឌីជីថល ដោយអនុវត្តកម្មវិធីសិក្សាបែបចម្រុះ និងកម្មវិធីសិក្សាថ្មីៗសម្រាប់ជាជំនួយដល់ការសិក្សាសិស្សានុសិស្ស ព្រមទាំងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗទាំងគ្រឹៈស្ថានសាធារណៈ និងវិស័យអប់រំឯកជន ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សារយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2024
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាសពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅខេត្តហឺណាន...

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...

ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។


































































