ភ្នំពេញ- រៀនដើម្បីរស់ជាមួយគ្នា ជាការរៀនរស់ដោយចេះសាមគ្គី ចេះសហការ យោគយល់ គោរពសិទ្ធ ចេះជួយគ្នាទៅវិញទៅមក រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ទទួលស្គាល់តម្លៃមនុស្ស និងរស់នៅជាមួយគ្នាប្រកបដោយគុណធម៌ សន្តិភាព និងសុខដុមរមនា។ ទន្ទឹមគ្នានេះ មនុស្សអាចរៀនរស់នៅជាមួយគ្នាបានដោយភាពរីករាយក៏អាស្រ័យលើការអប់រំល្អ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោកស្រី ទី វួចនា អតីតគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម និងជាម្ចាស់ជ័យលាភីពានរង្វាន់ សម្តេចតេជោ សែន គ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ៣ ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៧-២០១៨កន្លងទៅ ហើយបច្ចុប្បន្នជាមន្រ្តីនៅនាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ ។

លោកស្រី ទី វួចនា អតីតគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម មានប្រសាសន៍ថា ការអប់រំមនុស្សឱ្យចេះរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ គឺផ្តើមចេញពីយើងទាំងអស់គ្នា បណ្តុះគំនិតមនុស្សឱ្យស្រឡាញ់ការសិក្សា ស្រឡាញ់សន្តិភាព មានចិត្តសន្តោស យោគយល់ អធ្យាស្រ័យ ចេះជួយគ្នា គោរពសិទ្ធគ្នា មិនរើសអើង ចេះឱ្យតម្លៃគ្នា មានគុណធម៌ និងសីលធម៌ក្នុងការរស់នៅ។
លោកស្រី ទី វួចនា គ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម
“ការអប់រំមិនមែនចេញតែពីសាលាទេ តែរួមបញ្ចូលទាំងគ្រួសារ សហគមន៍ រួមចំណែកក្នុងការអប់រំមនុស្សឱ្យក្លាយជាធនធានមនុស្សដែលចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរស់នៅជាមួយគ្នា”

អតីតជ័យលាភីគ្រូបង្រៀនល្អ លោកស្រី ទី វួចនា បញ្ជាក់បន្ថែមថា ការអប់រំមិនមែនផ្តើមចេញពីគ្រូបង្រៀនតែម៉្យាងនោះឡើយ ឪពុកម្តាយក៏ដើរតួនាទីសំខាន់ក្នុងការអប់រំកូនៗរបស់ខ្លួន ព្រោះផ្ទះជាកន្លែងផ្តល់ការអប់រំដំបូងសម្រាប់សិស្ស ។ លោកស្រី ទី វួចនា បន្តថា ការអប់រំសិស្សឱ្យក្លាយជាធនធានមនុស្ស ដែលសង្គមត្រូវការ គឺត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍ ។ ជាពិសេស នៅពេលប្រទេសជាតិសម្បូរធនធានមនុស្ស នោះមនុស្សអាចរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ។

ជុំវិញបទពិសោធបង្រៀនសិស្សកន្លងមក លោកស្រី ទី វួចនា តែផ្តោតសំខាន់លើការអប់រំសិស្សឱ្យក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ ដោយបង្ហាញឱ្យសិស្សយល់ច្បាស់អំពីគុណតម្លៃនៃការសិក្សា ដោយយកទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង ។ ទន្ទឹមគ្នានេះ វិធីសាស្រ្តបង្រៀនសតវត្សទី២១ ជាវិធីដែលដែលអ្នកគ្រូអនុវត្តនៅក្នុងការអប់រំសិស្ស។
លោកស្រី ទី វួចនា គ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម
“ខ្ញុំប្រើប្រាស់វិធីសាស្រ្តបង្រៀនដែលខ្ញុំបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគ្រូកម្រិតឧត្តម(បរិញ្ញបត្រ+១) នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក៏ដូចជាការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ក្នុងការបង្រៀនសិស្ស ដែលជាផ្នែកមួយជំរុញសិស្សឱ្យមានភាពសកម្មក្នុងការសិក្សា”
លោកស្រី ទី វួចនា បញ្ជាក់បន្ថែមថា វិធីសាស្ត្របង្រៀនសតវត្សទី២១ ជាការរៀនបែបសកម្ម ផ្តោតទៅលើការស្រាវជ្រាវ ការត្រិះរិះ ការបង្កើតថ្មី ការបត់បែន ការសហការជាក្រុម គំនិតច្នៃប្រឌិតខ្ពស់ និងទំនាក់ទំនងល្អ ។ អ្នកគ្រូបន្តថា វិធីសាស្រ្តទាំងនោះ ធ្វើឱ្យសិស្សចេះស្រាវជ្រាវដោយខ្លួនឯង មានគំនិតបង្កើតថ្មី ចេះសហការគ្នា ចេះជួយគ្នា និងឱ្យតម្លៃគ្នា ។ តាមរយៈសកម្មភាពទាំងនេះ អាចធ្វើឱ្យសិស្សយល់ពីតម្លៃនៃការអប់រំ ព្រោះពួកគាត់អាចយកចំណេះដឹងដែលបានរៀននៅសាលា ទៅអនុវត្តក្នុងជីវភាពជាក់ស្តែង ជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/05/2025
យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បានប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។





























