សាកលវិទ្យាល័យរដ្ឋល្បីៗទាំង ៨របស់កម្ពុជា

ភ្នំពេញក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរួច ជាពេលវេលាដែលសិស្សានុសិស្សត្រូវហក់ចូលជីវិតនៅសាកលវិទ្យាល័យ ។ ការជ្រើសរើសសាកលវិទ្យាល័យជាផ្នែកសំខាន់សម្រាប់ឱកាសបន្តការសិក្សា ព្រោះវាអាចកែប្រែវាសនាទាំងស្រុងនៃជីវិតមនុស្សម្នាក់ៗថានឹងក្លាយទៅជាយ៉ាងណានៅអនាគត។របស់ប្រទេសកម្ពុជាទាំង៨ ដែលបានបណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ខាងក្រោមនេះជាសាកលវិទ្យាល័យរដ្ឋល្បីៗ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ជាអង់គ្លេស: RUPP) គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំនួន៤ និងវិទ្យាស្ថានចំនួន១ ដែលមានមុខជំនាញ ៖ មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ (អក្សរសាស្រ្តខ្មែរ, ប្រវត្តិវិទ្យា, ទស្សនវិជ្ជា, ភូមិវិទ្យា, សង្គមវិទ្យា, ចិត្តវិទ្យា, ទេសចរណ៍, សង្គមកិច្ចវិទ្យា, គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

និងអេឡិចត្រូនិចមហាវិទ្យាល័យវិទ្យាសាស្ត្រគណិតវិទ្យា, គីមីវិទ្យា, ព័ត៌មានវិទ្យា, រូបវិទ្យា, ជីវវិទ្យា, បរិស្ថាន),
មហាវិទ្យាល័យវិស្វកម្ម (វិស្វកម្មជីវសាស្ត្រ, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, វិស្វកម្មទូរគមនាគមន៍
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ (អភិវឌ្ឍន៍សេដ្ឋកិច្ច, អភិវឌ្ឍន៍សហគមន៍, គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ),វិទ្យាស្ថានភាសាបរទេស (ភាសាអង់គ្លេស, ភាសាបារាំង, ភាសាជប៉ុន, ភាសាកូរ៉េ, ភាសាថៃ, ភាសាចិន, សិក្សាអន្តរជាតិ)។

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ហៅក្រៅថា សាលាក្រហម ជាភាសាអង់គ្លេស University of Health Sciences និង ជាភាសាបារាំង Université Des Sciences De La Santé (U.S.S)។សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដែលមានវ័យចំណាស់មួយផងដែរ។

សាកលវិទ្យាល៏យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ សាលាចំនួន១ និងផ្នែកចំនួន១ដែលមានមុខជំនាញមហាវិទ្យាល័យវេជ្ជសាស្រ្ត (ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្ត , ថ្នាក់វេជ្ជបណ្ឌិត, ថ្នាក់វេជ្ជបណ្ឌិតឯកទេស (២២ ឯកទេស)មហាវិទ្យាល័យទន្តវទនសាស្រ្ត (ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តទន្តវទនសាស្រ្ត, ថ្នាក់ទន្តបណ្ឌិត, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ)

(ថ្នាក់បរិញ្ញាបត្រ ឱសថសាស្រ្ត, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តឱសថសាស្រ្ត, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេជ្ជ-ជីវសាស្រ្ត)សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ថ្នាក់ឯកទេសចក្ខុគិលានុបដ្ឋាកថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក, ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ឆ្មប, ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ព្យាបាលដោយចលនា, បរិញ្ញាបត្ររង បច្ចេកទេសមន្ទីរពិសោធន៍, បរិញ្ញាបត្ររង បច្ចេកទេសវិទ្យុសាស្រ្ត),ផ្នែកសុខភាពសាធារណៈ (ថ្នាក់បរិញ្ញាបត្រ សុខភាពសាធារណៈ)។មហាវិទ្យាល័យឱសថសាស្រ្ត

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក៏ត្រូវចាត់ទុកថាជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅកម្ពុជាផងដែរ។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ក្នុងទំរង់ជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០០៣ ស្ថាប័ននេះត្រូវបានប្រកាសជាផ្លូវការជា សាកលវិទ្យាល័យ ។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានមហាវិទ្យាល័យ រួមមានមហាវិទ្យាល័យនីតិសាស្រ្ត (បរិញ្ញាបត្រនីតិសាស្រ្ដ)មហាវិទ្យាល័យរដ្ឋបាលសាធារណៈ (បរិញ្ញាបត្ររដ្ឋបាលសាធារណះ, បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ)មហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រង (បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ, បរិញ្ញាបត្រគណនេយ្យ, បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច, បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍, បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច), មហាវិទ្យាល័យសេដ្ឋកិ្ចព័ត៌មានវិទ្យា (បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា, បរិញ្ញាបត្រព័ត៌មានវិទ្យា)។

សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ជាសាលាពាណិជ្ជកម្មមួយនៅក្នុងរាជធានីភ្នំពេញដោយបង្កើតឡើងនៅឆ្នាំ១៩៨៣ ដែលនៅពេលនោះមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច (ESI) ។ នៅឆ្នាំ១៩៩៤ ESI ក៏ត្រូវប្តូរឈ្មោះទៅជាមហាវិទ្យាល័យពាណិជ្ជកម្ម (FOB) ហើយនៅឆ្នាំ១៩៩៨ ក៏ត្រូវផ្លាស់ប្តូរទៅជាវិទ្យាស្ថានជាតិគ្រប់គ្រង (NIM) ហើយចាប់ពីឆ្នាំ២០០៤ ក៏ត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។

សាកលវិទ្យាល័យជាតិគ្រប់គ្រងមានមហាវិទ្យាល័យចំនួនមជ្ឈមណ្ឌលភាសាបរទេសចំនួន១ និងថ្នាក់កម្មវិធីអន្តរជាតិចំនួន១ដែលមានមុខជំនាញ៖មហាវិទ្យាល័យគ្រប់គ្រង (ជំនាញ៖ គ្រប់គ្រង, ទីផ្សារ, សហគ្រិនភាព) មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច (ជំនាញ៖ ទេសចរណ៍និងបដិសណ្ឋារកិច្ច) មហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច (ជំនាញ៖ សេដ្ឋកិច្ចពាណិជ្ជកម្ម, សេដ្ឋកិច្ចអភិវឌ្ឍន៍)

(ជំនាញ៖ នីតិសាស្រ្ត) មហាវិទ្យាល័យវិទ្យាសាស្រ្តព័ត៌មានវិទ្យា (ជំនាញ៖ ព័ត៌មានវិទ្យា, ព័ត៌មានវិទ្យាពាណិជ្ជកម្ម)
មហាវិទ្យាល័យនីតិសាស្រ្ត ហាវិទ្យាល័យគណនេយ្យ និងហិរញ្ញវត្ថុ (ជំនាញ៖ គណនេយ្យ, គណនេយ្យនិងពន្ធដារ, ហិរញ្ញវត្ថុនិងធនាគារ, ហិរញ្ញវត្ថុនិងទីផ្សារហិរញ្ញវត្ថុ, ហិរញ្ញវត្ថុនិងធានារ៉ាប់រង, គណនេយ្យនិងសវនកម្ម)កម្មវិធីអន្តរជាតិ(ជំនាញ៖ គ្រប់គ្រងអាជីវកម្មអន្តរជាតិ, បច្ចេកវិទ្យានិងនវានុវត្តន៍)មជ្ឈមណ្ឌលភាសាបរទេស (ជំនាញ៖ ភាសាអង់គ្លេស)។

ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩១៧ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យជាតិ មានភារកិច្ចបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែកសិល្បៈប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ ក្រមសីលធម៌និងសហគ្រិនភាពដោយផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សានៅឆ្នាំ២០៣០របស់ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានមហាវិទ្យាល័យចំនួន៥ដែលមានមុខជំនាញ៖ មហាវិទ្យាល័យបុរាណវិទ្យា (ជំនាញ៖ បុរាណវិទ្យា, មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌) មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា (ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា)មហាវិទ្យាល័យតូរ្យតន្រ្តី(ជំនាញ៖ និពន្ធតន្រី្ត, បញ្ញាវង់ភ្លេង, ចម្រៀង (បុរាណ និងជាពួក), តន្រ្តីវិទ្យា, ឧបករណ៍តន្រ្តី (បុរាណ និងសម័យ) មហាវិទ្យាល័យសិល្បៈសូនរូប (ជំនាញ៖ វិចិត្រកម្ម, គំនូរសារគមនាគមន៍, ចម្លាក់ទំនើប, តុបតែងសម្អនៃស្ថាបត្យកម្ម)មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត (ជំនាញ៖ ដឹកនាំរឿង ល្ខោនក្បាច់បុរាណ, ដឹកនាំរឿង ល្ខោននិយាយ, ដឹកនាំរឿង ល្ខោនយីកេ, ដឹកនាំរឿង ល្ខោនបាសាក់, ដឹកនាំរឿង ល្ខោនមហោរី, ដឹកនាំរឿង ល្ខោនខោល, ដឹកនាំរឿង ល្ខោនកំណាព្យ, ដឹកនាំរឿង ល្ខោនអាប៉េ, ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំ, ដឹកនាំរឿង របាំប្រពៃណី និងសៀក)។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈផ្នែកកសិកម្ម មានទីតាំងនៅប៉ែកខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ។ នេះផ្តល់ជូននូវកម្មវិធីសិក្សា ដែលផ្តោតទៅលើគុណភាព និងមានការប្រកួតប្រជែង។មិនត្រឹមតែមុខវិជ្ជាតាមបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននូវមុខវិជ្ជា ដែលកំពុងរីកចម្រើនដើម្បីបំពេញតាមតម្រូវការសហសម័យ ក៏ដូចជាតម្រូវការជាតិ និងតំបន់។

សាកលវិទ្យាល័យនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម មានមហាវិទ្យាល័យចំនួនដែលមានមុខជំនាញ៖មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម (ជំនាញ៖ ក្សេត្រសាស្រ្ត) មហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ (ជំនាញ៖ វិទ្យាសាស្រ្តសត្វ) មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ (ជំនាញ៖ វេជ្ជសាស្រ្តសត្វ) មហាវិទ្យាល័យវិទ្យាសាស្រ្តព្រៃឈើ (ជំនាញ៖ វិទ្យាសាស្រ្តព្រៃឈើ) មហាវិទ្យាល័យវិទ្យាសាស្រ្តជលផល (ជំនាញ៖ វិទ្យាសាស្រ្តជលផល)មហាវិទ្យាល័យវិស្វកម្មកសិកម្ម (ជំនាញ៖ វិស្វកម្មកសិកម្ម)មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាល (ជំនាញ៖ ដីធ្លីរៀបចំដែនដី និងរដ្ឋបាល) មហាវិទ្យាល័យវិទ្យាសាស្រ្តកៅស៊ូ (ជំនាញ៖ វិទ្យាសាស្រ្តកៅស៊ូ) មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ជំនាញ៖ សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ)។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាដែលបណ្តុះបណ្តាលវិស្វករបច្ចេកទេស។ បង្កើតឡើងដំបូងនៅឆ្នាំពេលនោះមានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបារាំងបានចុះកិច្ចព្រមព្រៀងគ្នាដើម្បី អភិវឌ្ឍវិទ្យាស្ថានបន្ត ដោយប្តូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានឈ្មោះជាភាសាបារាំងថា Institut de Technologie du Cambodge (ITC) ។

វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា ធ្វើការបណ្តុះបណ្តាលអ្នកគ្រប់គ្រងបច្ចេកទេស ដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យវិទ្យាសាស្រ្ត វិស្វករ ដោយមានមហាវិទ្យាល័យដូចជាមហាវិទ្យាល័យបច្ចេកទេសអគ្គិសនី (ជំនាញ៖ អគ្គិសនី និងអេឡិចត្រូនិច, វិទ្យាសាស្រ្តកុំព្យូទ័រ, វិស្វកម្មឧស្សាហកម្ម និងមេកានិក) មហាវិទ្យាល័យសំណង់ (ជំនាញ៖ វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មស្ថាបត្យកម្ម)មហាវិទ្យាល័យវារីសាស្រ្ត (ជំនាញ៖ វិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ) មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្ត (ជំនាញ៖ វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្រ្ត) មហាវិទ្យាល័យគីមីឧស្សាហកម្ម (ជំនាញ៖ វិស្វកម្មគីមី និងបច្ចេកវិទ្យាអាហារ)។

NPIC គឺជាគ្រឹះស្ថានបច្ចេកទេសក្នុងប្រទេសកម្ពុជាដែលបានរៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដែលមានសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ។ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០០៥ ។វិទ្យាស្ថាននេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមានមហាវិទ្យាល័យចំនួន៦ រួមមាន អគ្គិសនី, ព័ត៌មានវិទ្យា, អេឡិចត្រូនិក, សំណង់ស៊ីវិល, ទេសចរណ៍ និង មេកានិក៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន​ ណេតArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន ណេតទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន​ ណេតក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ខេន ណេតលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...