មន្រ្តី GMAC ៖ កំណើននៃការ​បញ្ជាទិញ​កើនឡើង​ខ្ពស់ បណ្តាលឱ្យ​ខ្វះ​ខាត​កម្លាំង​ពលកម្ម

ភ្នំពេញ – ក្នុងសន្និបាតបូកសរុបការងារ​ឆ្នាំ​២០២១ និង​លើកទិស​ដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួងការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ គេបានរកឃើញថា កម្ពុជា​កំពុង​ខ្វះ​ខាត​កម្លាំង​ពលកម្ម​សម្រាប់​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​វាយនភ័ណ្ឌនានា។

តាម​រយៈ​កិច្ច​ពិភាក្សារវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) គេបានរកឃើញថា ដោយ​សារ​បរិបទ​កំណើន​ នៃការ​បញ្ជាទិញ​កើន​ឡើង​ខ្ពស់ ទើប​បាន​បណ្តាល​ឱ្យ​ខ្វះ​ខាត​នូវ​កម្លាំង​ពលកម្ម។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគមរោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា ការ​ខ្វះ​ខាតកម្លាំង​ពលកម្ម​នេះ គឺ​ដោយ​សារ​តែ​មានការ​ផ្ទេរ​ការ​បញ្ជាទិញ​ពី​ប្រទេស​ភូមា ព្រោះ​តែ​ប្រទេស​មួយ​នេះ​កំពុង​តែមាន​វិបត្តិ​នយោបាយ គួបផ្សំជាមួយ​ការ​បើក​នូវ​រោងចក្រ​ថ្មីៗ​ជា​ច្រើន​ទៀត។

យ៉ាងណាក៏ដោយ បើតាម​ការ​លោក ម៉ូនីកា កង្វះកម្លាំង​ពលកម្ម​នេះ គឺមានតែសម្រាប់​បណ្តា​រោងចក្រ​ដែលមានទីតាំង​នៅ​រាជធានីភ្នំពេញ និង​ជុំវិញ​រាជធានីភ្នំពេញ ដោយ​បើ​តាម​ព័ត៌មាន​ដែល​លោកទទួលបាន រោងចក្រ​ខ្លះ​អាច​នឹង​ខ្វះ​ខាតកម្មករ ១០ភាគរយ ហើយ​រោងចក្រ​ខ្លះ​ទៀត​អាច​នឹង​ខ្វះ​ខាត​កម្មករ​ប្រមាណជា ១៥ភាគរយ។

ជាមួយ​គ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ បើតាម​ការ​បញ្ជាក់របស់​លោក កាំង ម៉ូនីកា ថា ពេលនេះ សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង ទីភ្នាក់ងារជាតិមុខរបរ (NEA) កំពុងរួមគ្នា​ដោះ​ស្រាយ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​បងប្អូនប្រជាពលរដ្ឋ ព្រមជាមួយ​នឹង​ការ​រៀបចំ​ជា​ព្រឹត្តិការណ៍​មួយ​ចំនួន ហើយ​ធ្វើការ​ផ្សព្វផ្សាយ និង​ជ្រើសរើស​បុគ្គលិក ដើម្បីផ្គត់ផ្គង់​ទៅ​ដល់រោងចក្រ សហគ្រាស ដែល​កំពុង​តែ​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មសម្រាប់​បង្កើន​ចង្វាក់ផលិតកម្ម​ផ្សេងៗ​របស់ខ្លួន។

បើយោង​តាម​របាយការណ៍​របស់ សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងទៅ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...