គម្រោង​ ​NEST​ ​នឹង​ជួយ​កុមារ​ជាង​ ​៣​ពាន់​នាក់​ ក្នុង​ខេត្ត​៣​ ​ទទួល​បាន​ការ​អប់រំ​ថ្នាក់​មត្តេយ្យ​ប្រកបដោយ​គុណភាព​

​គម្រោង​ការ​អភិវឌ្ឍ​បំណិន​មូលដ្ឋាន​របស់​កុមារ​តូច​តាមរយៈ​បច្ចេកវិទ្យា ​(​NEST​) ​នឹង​គាំទ្រ​មត្តេយ្យ​សិក្សា​សាធារណៈ​ចំនួន​ ​៦០​ ​សាលា ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ​ប៉ៃលិន​ ​និង​បន្ទាយមានជ័យ ​ដើម្បី​លើកកម្ពស់​ការ​អប់រំ​កុមារ​តូច ​ខណៈ​កុមារ​ប្រមាណ​ ​៣,២០០​ ​នាក់​ ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។​

​យោង​តាម​របាយការណ៍​របស់​ធន​គារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​ ​NEST​ ​មាន​ទឹកប្រាក់​ ​៤,៧៣​ ​លាន​ដុល្លារ​អាមេរិក​ ក្រោម​មូលនិធិ​ ​Japan​ ​Social​ ​Development​ ​Fund​ ​និង​អនុវត្ត​ដោយ​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​ ​(​SVA​) ​ដើម្បី​ពង្រីក​ការ​ទទួល​បាន​សេវា​អប់រំ​កុមារ​តូច​ប្រកបដោយ​គុណភាព​នៅ​តំបន់​គោលដៅ​។​

​គម្រោង​នេះ​នឹង​អនុវត្ត​រយៈពេល​ ​៤​ ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២០២៦​ ​ដល់​ឆ្នាំ​២០៣០​ ​ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ប្រមាណ​ ​៣,២០០​ ​នាក់​ ​គ្រូបង្រៀន​ ​២០០​ ​នាក់​ និង​មាតាបិតា​ជាង​ ​៦,០០០​ ​នាក់​។​

​លោកជំទាវ​ ​គឹម ​សេដ្ឋានី ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចាត់​ទុក​គម្រោង​នេះ​ថា​ ​ជា​ការ​រួមចំណែក​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កុមារ​តូច​នៅ​កម្ពុជា​។​

​លោកជំទាវ​មានប្រសាសន៍​ថា​ ​សាលា​មត្តេយ្យ​សិក្សា​ ​មិន​មែន​គ្រាន់តែ​ជា​កន្លែង​ឱ្យ​កុមារ​រៀន​អក្សរ ​រាប់​លេខ​ ​ឬ​ច្រៀង​លេង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ផ្នែក​បញ្ញា ​រាងកាយ​ ​ការ​គិត​វិចារណញ្ញាណ​ ​និង​សីលធម៌​សង្គម​របស់​កុមារ​។​

​លោកជំទាវ​ ​គឹម ​សេដ្ឋានី ​រដ្ឋលេខាធិការ​ប្រចាំ​ការ​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា

​លោកជំទាវ​បាន​បញ្ជាក់​ថា​ ​ការ​អប់រំ ​និង​គាំពារ​កុមារ​ក្នុង​រយៈពេល​ ​១,០០០​ ​ថ្ងៃ​ដំបូង​ ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​ការ​លូតលាស់​ខួរក្បាល​ ​ដែល​អាច​អភិវឌ្ឍ​បាន​រហូតដល់​ ​៨០​ ​ភាគរយ​ ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​។​

ការ​វិនិយោគ​លើ​ការ​អប់រំ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ ​នឹង​ជួយ​ត្រៀម​កុមារ​ឱ្យ​ចូល​រៀន​បឋមសិក្សា​បាន​ជោគជ័យ​ កាត់បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​ ​និង​ជា​ការ​វិនិយោគ​យុទ្ធសាស្ត្រ​ដ៏​មាន​តម្លៃ​សម្រាប់​ការ​កសាង​ធនធាន​មនុស្ស​រឹងមាំ​នៅ​ថ្ងៃ​អនាគត​

​ជាមួយគ្នា​នេះ​ លោក​ ​Cristian​ ​Aedo​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​អនុវត្ត​ការងារ​អប់រំ ​និង​ជំនាញ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​ នៃ​ធន​គារ​ពិភពលោក​បាន​លើកឡើង​ថា​ ​គម្រោង​ ​NEST​ ​នឹង​នាំមក​នូវ​ន​វានុវត្តន៍​ក្នុង​ការ​អប់រំ​កុមារ​តូច​ តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ការ​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​។​

​លោក​មានប្រសាសន៍​ថា​ «​គម្រោង​ ​NEST​ ​ត្រូវ​បាន​ស្ថាបនា​ឡើង​លើ​មូលដ្ឋាន​រឹងមាំ​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​កុមារ​តូច​ ​ដើម្បី​ធានា​ថា​ ​កុមារ​គ្រប់​រូប ​ជាពិសេស​នៅ​តំបន់​ខ្វះខាត​ ​មាន​ឱកាស​រៀន​ ​និង​អភិវឌ្ឍ​សមត្ថភាព​បាន​ពេញលេញ​»​។​

​សូម​ជម្រាប​ថា​ ​គម្រោង​ ​NEST​ ​នឹង​ផ្ដោត​លើ​ការ​ពង្រឹង​វិធីសាស្ត្រ​បង្រៀន​ តាមរយៈ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ការ​សិក្សា​ឌីជីថល ​ពង្រីក​ការ​សាងសង់​ ​និង​ជួសជុល​បន្ទប់​រៀន​ ​កែលំអ​បរិក្ខារ ​និង​កន្លែង​លេង​សមស្រប​តាម​អាយុ​កុមារ​។

​បន្ថែម​ពី​នេះ​ ​គម្រោង​ក៏​នឹង​បញ្ចូល​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ការ​សិក្សា​តាមរយៈ​ការ​លេង​ ​និង​សាកល្បង​កម្មវិធី​អាហារ​នៅ​សាលា ​ដើម្បី​លើកកម្ពស់​អាហារូបត្ថម្ភ​ ​និង​ការ​ចូលរៀន​របស់​កុមារ​ផងដែរ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។