បដិវត្តន៍ AI ក្នុងវិស័យអប់រំ ៖ ការធ្វើបរិវត្តកម្មនៃការបង្រៀន ការសិក្សាផ្ទាល់ខ្លួន និងការគ្រប់គ្រងរដ្ឋបាលឌីជីថល

នៅក្នុងរបត់នៃបដិវត្តន៍ឧស្សាហកម្មទី ៤.០ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligence) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ ការប្រកបការងារ និងការធ្វើទំនាក់ទំនងក្នុងសង្គម។ ក្នុងចំណោមវិស័យគន្លឹះទាំងឡាយ «វិស័យអប់រំ» ក៏កំពុងរងឥទ្ធិពល និងទទួលបានផលប្រយោជន៍យ៉ាងធំធេងពីការរីកចម្រើននៃបច្ចេកវិទ្យាមួយនេះដែរ។ ការប្រើប្រាស់ AI នៅក្នុងសាលារៀន និងវិទ្យាស្ថានអប់រំនានា មិនមែនគ្រាន់តែជាការជំនួសឧបករណ៍ចាស់ៗនោះទេ ប៉ុន្តែវាគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងការរៀបចំបទពិសោធន៍សិក្សា និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព ភាពងាយស្រួល និងមានលក្ខណៈវិទ្យាសាស្ត្រជាងមុន។

ដើម្បីយល់ឱ្យកាន់តែស៊ីជម្រៅថាតើបច្ចេកវិទ្យានេះកំពុងកែប្រែប្រព័ន្ធអេកូឡូស៊ីអប់រំយ៉ាងដូចម្តេចខ្លះនោះ យើងនឹងធ្វើការពិនិត្យទៅលើមុខងារសំខាន់ៗចំនួន ៣ របស់ AI គឺ ៖ ការធ្វើបរិវត្តកម្មនៃការបង្រៀនរបស់គ្រូ, ការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួនសម្រាប់សិស្ស (Personalized Learning) និងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ដូចខាងក្រោម៖

មុខងាររបស់ AI ក្នុងការធ្វើបរិវត្តកម្មនៃការបង្រៀន

AI មានមុខងារធ្វើស្វ័យប្រវត្តិកម្មលើកិច្ចការងារផ្សេងៗ អាចជួយសន្សំសំចៃ ពេលវេលាសម្រាប់គ្រូបង្រៀន ដើម្បីឱ្យពួកគាត់មានឱកាសផ្តោតលើកិច្ចការកាន់តែល្អ និងមានអន្តរកម្មកាន់តែជិតស្និទ្ធជាមួយសិស្សានុសិស្ស។ AI ក៏អាចផ្តល់ឱ្យគ្រូបង្រៀន នូវទិន្នន័យដ៏មានតម្លៃអំពីលទ្ធផលសិក្សារបស់សិស្ស និងជួយកំណត់រកចំណុច ខ្វះខាតនានាដែលត្រូវការការកែលម្អ។ AI កំពុងផ្លាស់ប្តូរមុខមាត់ នៃវិស័យអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀនឱ្យកាន់តែមានសក្តានុពល ដោយក្នុងនោះ រួមមាន៖

ការកំណត់និយមន័យថ្មី នៃតួនាទីគ្រូបង្រៀន ៖ ការប្រើប្រាស់ AI ក្នុងការដាក់ពិន្ទុ និងការគ្រប់គ្រងវត្តមាន នឹងជួយឱ្យគ្រូបង្រៀនអាចផ្តោតអារម្មណ៍ទៅលើកិច្ចការ ដែលសំខាន់បំផុត រួមមាន ការធ្វើជាអ្នកតម្រង់ទិស ការជំរុញការច្នៃប្រឌិត និងការផ្តល់ការគាំទ្រផ្នែកស្មារតីដល់សិស្ស។ ក្នុងបរិបទនេះ គ្រូបង្រៀននឹងក្លាយជា អ្នកសម្របសម្រួលនៃការសិក្សា។

ការរៀបចំកម្មវិធីសិក្សា និងការបង្កើតខ្លឹមសារមេរៀន ៖ បញ្ហាសិប្បនិម្មិតក្នុងវិស័យអប់រំ ជួយគ្រូបង្រៀនក្នុងការរៀបចំកម្មវិធីសិក្សាផ្អែកលើទិន្នន័យជាក់ស្តែង ដែលឆ្លើយតបនឹងតម្រូវការរបស់សិស្ស និងតម្រូវការទីផ្សារជាក់ស្តែង។ កម្មវិធី AI និងជំនាញដែលផ្តល់នូវអនុសាសន៍នានាដោយផ្អែកលើការវិភាគនិន្នាការទីផ្សារចាំបាច់។ បន្ថែមពីនេះ AI ក៏ជួយសម្រួលដល់ការរៀបចំកិច្ចតែងការបង្រៀន ការបង្កើតកម្រងសំណួរ និងការរៀបចំកិច្ចការផ្ទះផងដែរ។

ការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន ៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលគាំទ្រដោយ AI ជួយជំរុញការសិក្សាពេញមួយជីវិតក្នុងចំណោមគ្រូបង្រៀន។ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងជាពិសេសសម្រាប់បុគ្គលម្នាក់ៗ នឹងជួយគ្រូបង្រៀន ក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងការបង្កើនចំណេះដឹង លើមុខវិជ្ជាឯកទេស។ តាមរយៈឧបករណ៍ទាំងនេះ គ្រូបង្រៀននឹងអាចកំណត់បាន នូវចំណុចដែលខ្លួនត្រូវកែលម្អឱ្យកាន់តែប្រសើរឡើង។

ការផ្តល់ទិន្នន័យវិភាគស៊ីជម្រៅសម្រាប់អ្នកអប់រំ ៖ AI អនុញ្ញាតឱ្យអ្នកអប់រំ ធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវតាមរយៈការវិភាគទិន្នន័យ។ តាមរយៈការដំណើរការទិន្នន័យសិក្សា និងទិន្នន័យសកម្មភាពក្នុងបរិមាណច្រើន ឧបករណ៍ AI អាចបង្កើតជាព័ត៍មានវិភាគស៊ីជម្រៅ ដែលអ្នកអប់រំអាចយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការកែលម្អការបង្រៀនបានភ្លាមៗ។

មុខងាររបស់ AI ក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួន

AI មានសមត្ថភាពវិភាគយ៉ាងស៊ីជម្រៅលើរបៀបដែលសិស្សម្នាក់ៗសិក្សាមេរៀន ដូចជា ការសម្គាល់ថា តើខ្លឹមសារណាដែលសិស្សឆាប់យល់, ចំណុចខ្លាំង, ចំណុច ដែលអ្នកសិក្សាជួបការលំបាក, ល្បឿននៃការសិក្សាបែបណាដែលស័ក្តិសមបំផុតសម្រាប់ពួកគេ និងចំណូលចិត្តក្នុងការរៀនសូត្រ ដើម្បីបង្កើតជាវិធីសាស្ត្រ នៃការសិក្សាមួយដែលសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់សិស្សម្នាក់ៗ។ ផ្អែកលើទិន្នន័យទាំងនេះ ប្រព័ន្ឋនឹងផ្តល់នូវលំហាត់អនុវត្តឱ្យចំគោលដៅដែលសិស្សកំពុងខ្វះខាត និងណែនាំនូវឯកសារជំនួយបន្ថែមផ្សេងៗដោយស្វ័យប្រវត្តិ។ មុខងារគន្លឹះរបស់ AI ក្នុងកម្មវិធីសិក្សាផ្ទាល់ខ្លួន មានដូចជា៖

ប្រព័ន្ធបង្រៀនឆ្លាតវៃដែលដើរដោយបច្ចេកវិទ្យា AI មានសមត្ថភាពធ្វើត្រាប់ តាមការបង្រៀនដែលមានលក្ខណៈបុគ្គល (ម្នាក់ទល់នឹងម្នាក់) ដោយការជ្រើសរើស វិធីពន្យល់ទៅតាមការឆ្លើយតបរបស់សិស្សម្នាក់ៗ។ ប្រព័ន្ឋនេះផ្តល់នូវមតិកែលម្អ ដែលជាក់លាក់ និងអាចយកទៅអនុវត្តបាន ដើម្បីជួយឱ្យសិស្សានុសិស្សរកឃើញ និងកែតម្រូវកំហុសរបស់ពួកគេដោយខ្លួនឯង។

AI វាយតម្លៃលទ្ធផលសិក្សា តាមរយៈការដាក់ពិន្ទុដោយស្វ័យប្រវត្តិ ជាពិសេស សម្រាប់ការប្រឡងបែបជ្រើសរើសចម្លើយ (Objective Tests) កម្រងសំណួរខ្លីៗ និងសូម្បីតែការឆ្លើយសំណួរបែបអត្ថាធិប្បាយ ដោយប្រើប្រាស់បច្ចេកវិទ្យាដំណើរការភាសាបែបធម្មជាតិ។

មុខងាររបស់ AI ក្នុងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល

AI អាចជួយក្នុងប្រព័ន្ធរដ្ឋបាលរបស់ស្ថាប័ននានា រួមទាំងស្ថាប័នក្នុងវិស័យអប់រំ ដោយជួយលើផ្នែកមួយចំនួនដូចជា ការចុះឈ្មោះចូលរៀន/លុបឈ្មោះ, ការបែងចែក វគ្គនិងមុខវិជ្ជាសម្រាប់សិក្សា, ការបែងចែកថ្នាក់ និងបន្ទប់រៀន, ការបង់ថ្លៃការសិក្សា/បង់ពន្ធ, ការបង្កើនប្រសិទ្ធភាពកាលវិភាគ និងការវាយតម្លៃហិរញ្ញវត្ថុជាដើម។

កត្តាដែលជ្រើសរើស AI នៅក្នុងប្រព័ន្ធរដ្ឋបាលនេះ ព្រោះការទាមទារមានកម្រិតតិចតួច ដោយគ្រាន់តែតម្រូវឱ្យមនុស្ស (ប្រតិបត្តិករ) វាយបញ្ចូលតួលេខចូលតាមតារាងដែលបានចែករួច បន្ទាប់មក AI នឹងរៀបចំចាត់ចែងទៅតាមមុខងារនីមួយៗតែម្តង។ ចំណុចដែលសំខាន់នោះ គឺ AI មិនត្រូវការចំណាយច្រើនឡើយ និងធ្វើការ បានត្រឹមត្រូវលឿន កាត់បន្ថយហានិភ័យនៅក្នុងប្រព័ន្ឋ និងជាពិសេសរក្សាទិន្នន័យ មិនឱ្យបាត់បង់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត៕

ប្រភព ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី