សិស្សកម្ពុជាជិត ៨រយនាក់ ចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ឆ្នាំ២០២៦

កាលពីចុងសប្តាហ៍​កន្លងទៅនេះ សិស្សកម្ពុជាចំនួន ៧៨៦នាក់ បានចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ឆ្នាំ២០២៦ ដែលរៀបចំដោយ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី សហការជាមួយ SIMCC Singapore នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការប្រឡង SASMO ឆ្នាំ២០២៦នេះ មានចាប់ពីកម្រិតមត្តេយ្យសិក្សា (K) រហូត​ដល់ថ្នាក់ទី១២។ ចំពោះវិញ្ញាសាប្រឡងជាភាសាអង់គ្លេស និងភាសាខ្មែរ ដោយ​ចែកចេញជា ២ផ្នែក គឺផ្នែក A ជាសំណួរពហុជ្រើសរើស (Multiple Choice) មាន ១៥ សំណួរ និងផ្នែក B ជាសំណួរសរសេរចម្លើយ (Open-Ended Questions) មាន ១០ សំណួរ ដោយការប្រឡងមានរយៈពេល ១ម៉ោង៣០នាទី និងហាមប្រើប្រាស់ម៉ាស៊ីនគិតលេខ។

កញ្ញា លឹម ឈីងអ៊ី អនុប្រធានមជ្ឈមណ្ឌល មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

កញ្ញា លឹម ឈីងអ៊ី អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ប្រាប់ AMS ថា កម្មវិធីប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) ជាកម្មវិធីដែល​មានការទទួលស្គាល់ និងល្បីជាងគេនៅប្រទេសសិង្ហបុរី ដែលមានសិស្សចូលរួមប្រកួតជាច្រើនប្រទេស។ ដោយ​ឡែកការនាំយកការ​ប្រឡង SASMO មក​កម្ពុជានេះ ក៏​ព្រោះតែចង់ឱ្យកូនខ្មែរ មានឱកាសក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងជាមួយសិស្សជាច្រើននៅលើពិភពលោក ដើម្បីដឹងពីសមត្ថភាព និងជាមោទនភាពរបស់ខ្លួន។

«យើងចង់​ឱ្យ​កូនខ្មែរមានឱកាសក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងជាមួយសិស្សជាច្រើន ដើម្បីដឹងពីសមត្ថភាព ជាមោទនភាព និងដើម្បីដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន»

អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី យល់ថា កូនខ្មែរពិតជាមានសមត្ថភាពខ្លាំងមិនចាញ់សិស្សបរទេសនោះទេ បើប្រៀបធៀបជាមួយសិស្សនៅតំបន់អាស៊ាន ព្រោះរាល់ការប្រឡងទាំងអស់ កូនខ្មែរតែងទទួលបានជ័យលាភីមេដាយជាច្រើន ទាំងដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។

ក្នុងនាមជាអ្នករៀបចំកម្មវិធី កញ្ញា លឹម ឈីងអ៊ី រំពឹងថា សិស្សកម្ពុជានឹងទទួលបានជ័យលាភីមេដាយច្រើនថែមទៀត ព្រោះបច្ចុប្បន្នសិស្សកម្ពុជាមានសមត្ថភាពខ្លាំងពូកែជាងមុន ដោយសារពួកគាត់ខិតខំប្រឹងប្រែងស្វ័យសិក្សា និងរៀនជាមួយគ្រូនៅសាលា។

លោកស្រី អ៊ាំង លាងមួយ ជាម្ដាយសិស្ស ២នាក់ដែលចូលរួមប្រឡងគណិតវិទ្យា SASMO លើកឡើងថា លោកស្រីបាន​ចុះឈ្មោះកូនឱ្យចូលរួមប្រកួតកម្មវិធីនេះ ព្រោះចង់ឱ្យកូនបានបញ្ចេញសមត្ថភាពផ្នែកគណិតវិទ្យា ពង្រឹងភាពក្លាហាន និងស្គាល់មនុស្សថ្មីៗឱ្យបានច្រើន។ លោកស្រីមានប្រសាសន៍ថា តាមរយៈការប្រឡងគណិតវិទ្យា SASMO នេះ នឹងជួយឱ្យកូនលោកស្រីទទួលបានបទពិសោធថ្មី មានភាពក្លាហាន និងជួយឱ្យការគិត​ និងការដោះស្រាយបញ្ហារបស់គេបានលឿនរហ័ស។

គួរជំរាបជូនថា SASMO គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិមកពីប្រទេសសិង្ហបុរី ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៦។ ក្នុងឆ្នាំ២០២៦នេះ SASMO មានសិស្សចូលរួមប្រកួតជិត ៦ម៉ឺននាក់ មកពី ៤០ប្រទេស ក្នុងនោះសិស្សកម្ពុជាដាក់ពាក្យប្រឡងប្រមាណជិត ២ពាន់នាក់។ បេក្ខជនដែលចូលរួមប្រកួត SASMO ពួកគេ​នឹងមានឱកាសទទួលបានមេដាយ និងវិញ្ញាបន​បត្រ ដែលមានការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើនលើពិភពលោក អាចយកទៅ​ប្រើប្រាស់សម្រាប់ដាក់ពាក្យអាហារូបករណ៍ និងមានឱកាសចូលរួមជាសមាជិកបញ្ញវន្តវ័យក្មេង ក៏ដូចជាឱកាសទៅផ្លាស់ប្ដូរការសិក្សាតាមបណ្ដាប្រទេសជាច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...