ដំណាក់កាលនៃការអភិវឌ្ឍន៍កុមារ និងការគាំទ្របុត្រធីតាតាមដំណាក់កាលនៃការលូតលាស់

បន្ទាប់ពីបានឆ្លងកាត់ការលូតលាស់បន្តិចម្តងៗពីកុមារភាពដែលពោរពេញដោយការការពារ កុមារនឹងត្រូវឈានជើងចូលទៅក្នុងដំណាក់កាលបន្តបន្ទាប់ដែលស្មុគស្មាញ និងពោរពេញដោយការប្រែប្រួល។ វាគឺជាការផ្លាស់ប្តូរដែលមិនមែនមានតែផ្នែករូបរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏​មានផ្នែកអារម្មណ៍ផងដែរ។ ការយល់ដឹងពីការវិវឌ្ឍរបស់កុមារ គឺជារឿង​ដ៏សំខាន់ដែលជួយឱ្យឪពុកម្តាយ អ្នក​អាណាព្យាបាលអាចផ្តល់នូវការគាំទ្រចំគោលដៅ និងប្រកបដោយក្តីស្រឡាញ់។

ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រគាំទ្រកូនៗក្នុងដំណាក់កាលសំខាន់ៗទាំង ៥ នៃការលូតលាស់របស់កុមារ៖

១.ដំណាក់កាលទារក(០-១២ខែ) ៖ ទារកគឺជាដំណាក់កាលដ៏សំខាន់មួយ គឺពឹងផ្អែកទាំងស្រុងលើអ្នកថែទាំ ហើយការមើលថែ ក៏ជាផ្នែកមួយដែលកំណត់ឥរិយាបថនាពេលអនាគតរបស់ ទារក។ ក្នុងអំឡុងដំណាក់កាលនេះទារកលូតលាស់រាងកាយយ៉ាងឆាប់រហ័ស សមត្ថភាពចលនា និងការចាប់ផ្តើមចេះស្វែងយល់ពីអារម្មណ៍។ ក្នុងដំណាក់កាលនេះ សូមផ្តល់ការមើលថែជាចម្បងពីមាតាបិតា បង្កើតបរិយាកាសសុវត្ថិភាព និងការកម្សាន្តសម្រាប់កុមារ។

២. ដំណាក់កាលអាយុ ១-៣ ឆ្នាំ ៖ កុមារចាប់ផ្តើមចេះដើរ និយាយបានខ្លះ និងស្គាល់ពីបរិស្ថានជុំវិញខ្លួន។ ចាប់ផ្តើមចេះបង្ហាញពីតម្រូវការ និងការចង់បាន។ ដូច្នេះជាការគាំទ្រឪពុកម្តាយ អ្នកអាណាព្យាបាល គួរលេងជាមួយពួកគេ កំណត់ភាពច្បាស់លាស់ និងជួយកែសម្រួល អាកប្បកិរិយារបស់កូន។

៣. ដំណាក់កាលអាយុ ៣-៥ ឆ្នាំ ៖ កុមារចាប់ផ្តើមអភិវឌ្ឍជំនាញសង្គម ចេះមានទំនាក់ទំនងជាមួយមិត្តភក្តិ មនុស្សពេញវ័យ និងការដោះស្រាយបញ្ហា។ វិធីគាំទ្រពួកគេនៅក្នុងដំណាក់កាលនេះ គឺរៀបចំល្បែងសិក្សា លើកទឹកចិត្តឲ្យកុមារហ៊ានបញ្ចេញអារម្មណ៍ និងមានការអភិវឌ្ឍន៍។

៤. ដំណាក់កាលអាយុ ៦-១២ ឆ្នាំ ៖ កុមារចាប់ផ្តើមអភិវឌ្ឍជំនាញអប់រំ ជំនាញសង្គម និងការងារជាក្រុម។ វិធីគាំទ្រ​ពួកគេ​នៅពេលនេះ គឺលើកទឹកចិត្តឱ្យ​កុមារចូលរួមសកម្មភាពសង្គម និងលើកកម្ពស់ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ។

៥. ដំណាក់កាលអាយុ ១៣-១៨ ឆ្នាំ ៖ នៅពេលដែលកុមារឈានចូលដល់វ័យជំទង់ ដំណើរការលូតលាស់របស់ពួកគេមានការវិវឌ្ឍន៍យ៉ាងខ្លាំង។ ការផ្លាស់ប្តូររាងកាយ អារម្មណ៍និងការយល់ដឹងអំពីការផ្លាស់ប្តូរនេះ គឺមាន សារៈសំខាន់ណាស់សម្រាប់ឪពុកម្តាយ ដើម្បីអភិវឌ្ឍជំនាញសំខាន់ៗដែលកំណត់ផ្លូវជីវិតរបស់ពួកគេ សង្កត់ធ្ងន់លើទំនាក់ទំនង ការស្វែងរកខ្លួនឯង និងការស្វែងយល់ពីចំណង់ចំណូលចិត្ត។

សរុបមកវិញ ដំណាក់កាលទាំង៥ នៃការអភិវឌ្ឍន៍កុមារភាពគឺ មានសារៈសំខាន់ ណាស់ ទាមទារការគាំទ្រពីឪពុកម្តាយយ៉ាងសកម្មនៅគ្រប់ដំណាក់កាល។ ការស្វែងយល់ពីដំណាក់កាលនីមួយៗ និងការបន្តចូលរួមអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់កូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...