ក្រសួងអប់រំនាំយក “សាលារៀនឌីជីថល” សម្រាប់កុមារភៀសសឹក​នៅ​តំបន់ព្រំដែន

នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន KOOMPI កាលពីសប្តាហ៍មុន បានចុះធ្វើការ​ដំឡើង និងបំពាក់ឧបករណ៍ឌីជីថល​សម្រាប់​គាំទ្រ​ដល់​ការ​រៀន និង​បង្រៀន​នៅ​សាលា​រៀនបណ្តោះអាសន្ន ស្ថិត​ក្នុងសាលា​បឋមសិក្សា​កណ្តោល ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ។

បើតាមក្រសួងអប់រំ បេសកកម្មនេះមានគោលបំណងឆ្លើយតបបន្ទាន់ ដើម្បីធានាថាការសិក្សា​របស់សិស្សានុសិស្ស​ភៀសសឹក​ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនត្រូវបានរអាក់រអួល ឬបោះបង់ចោលឡើយ។ ក្នុងនោះដំណោះស្រាយ​បច្ចេកវិទ្យាបន្ទាន់ដែលបានដាក់​ឱ្យ​ប្រើប្រាស់រួមមាន បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server និង​ Local Wi-Fi Hotspot) ឧបករណ៍ផ្ទុកមាតិកាសិក្សាទំហំ ២តេរ៉ាបៃ ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សចូលប្រើប្រាស់ និងទាញយកសៀវភៅជាង ៣,០០០ក្បាល និងវីដេអូបង្រៀនរាប់ពាន់ឃ្លីប ដោយមិនចាំបាច់មានអ៊ីនធឺណិត ។

នាយកដ្ឋានបរិវត្តកម្មឌីជីថល ក៏បានបំពាក់កុំព្យូទ័រយួរដៃ១គ្រឿងសម្រាប់គ្រូបង្រៀន កុំព្យូទ័រ KOOMPI ចំនួន ១០គ្រឿង ដើម្បីឱ្យសិស្សានុសិស្សអនុវត្តបំណិនឌីជីថលផ្ទាល់ ។ ដំឡើងប្រព័ន្ធសូឡា ១ឈុត ដែលអាចរក្សាថាមពល ១៥គីឡូវ៉ាត់ម៉ោង ធានាដល់ការប្រើប្រាស់កុំព្យូទ័រដែលបាន​បំពាក់ និងឧបករណ៍អេឡិចត្រូនិកបានទៀងទាត់ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាលក៏ដោយ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកោត​សរសើរចំពោះ​គំនិតផ្តួចផ្តើមរបស់​នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​ចុះទៅដំឡើង និងបំពាក់​ឧបករណ៍​ឌីជីថល​សម្រាប់គាំទ្រការរៀន និងបង្រៀន នៅសាលារៀន​បណ្តោះអាសន្ន ដោយថា ការ​នាំយកសាលារៀន​ឌីជីថល ទៅកាន់តំបន់ភៀសសឹក គឺជាការផ្តល់​នូវ​ “ដង្ហើម នៃក្តីសង្ឃឹម” ដល់​កុមារ​ដែល​កំពុង​បាត់បង់​ឱកាស, ជួយធានានិរន្តរភាពនៃការសិក្សា និងកាត់បន្ថយគម្លាតអប់រំ។

យ៉ាងណាក៏ដោយ ក្រៅពីការអប់រំចំណេះដឹងទូទៅតាមប្រព័ន្ធឌីជីថល លោកបណ្ឌិត សុខ សូត្រ បានផ្ដល់អនុសាសន៍ ២ចំណុចដល់ក្រសួងគួរដាក់បញ្ចូលជាបន្ទាន់សម្រាប់សិស្សនៅតំបន់ភៀសសឹក រួមមាន ​ទី១. ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈកម្រិតមូលដ្ឋានដែលចំណាយតិច (Cheap Practical Skills) ៖ កុមារ និងយុវជន​នៅតំបន់​ភៀសសឹក ត្រូវការជំនាញដែលពួកគេអាចយកទៅអនុវត្តបានភ្លាមៗដើម្បីរស់រាន ដូចជា ជំនាញដាំបន្លែ សំអាតបរិស្ថាន កែច្នៃម្ហូបអាហារ ការជួសជុលសម្ភារៈប្រើប្រាស់បឋម ឬកសិកម្មខ្នាតតូច ដែលមិនទាមទារឧបករណ៍ថ្លៃៗ តែអាច​ជួយ​ពួកគេដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងមានប្រយោជន៍សម្រាប់សហគមន៍ពួកគេនៅពេលនោះ។ ​ទី២ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសុវត្ថិភាព ៖ ទោះបីយើងមានសាលាឌីជីថលក៏ដោយ ក៏កុមារត្រូវការ​ទីកន្លែងដែលមានសុវត្ថិភាពដើម្បីអង្គុយរៀន។ ការគាំទ្របន្ថែម គួរតែផ្តោតលើការសាងសង់មណ្ឌលសិក្សា​បណ្តោះអាសន្នដែលមានស្តង់ដារ មានប្រព័ន្ធការពារទឹកភ្លៀង និងកម្តៅ រួមទាំងការផ្តល់នូវឧបករណ៍សាកថ្មរួម (Charging Stations) ព្រោះបើគ្មានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះទេ ឧបករណ៍ឌីជីថលនឹងក្លាយជា​ឥតប្រយោជន៍​ក្នុងរយៈពេល​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...