វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ជំនាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន ៖ ការដំឡើង និង​ថែទាំ​ប្រព័ន្ធបញ្ជា និង​បណ្តាញអគ្គិសនី​ក្នុងអគារ ៦០នាក់, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត ៣០នាក់, ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់រថយន្ត ៣០នាក់, ការថែទាំ និង​ជួសជុលរថយន្ត ៣០នាក់, អណនេយ្យអាជីវកម្ម ៦០នាក់, ទីផ្សារ និង​ការលក់ ៦០នាក់, ការ​គ្រប់គ្រងធនធាន​មនុស្ស ៦០នាក់, ការ​គ្រប់គ្រង​អាជីវកម្ម ៦០នាក់, ភាសាអង់គ្លេស​អាជីវកម្ម ៦០នាក់, ការគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណេត និង​ព័ត៌មាន ៦០នាក់, វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ ៦០នាក់, វិទ្យាសាស្រ្តកសិកម្ម/ក្សេត្រសាស្រ្ត ៦០នាក់, ផលិតកម្មសត្វ ៦០នាក់, វេជ្ជសាស្រ្តសត្វ ៦០នាក់, វិស្វកម្ម​កែច្នៃផលិតផល​កសិកម្ម ៦០នាក់, ការ​កែច្នៃ និងវិភាគអាហារ ៦០នាក់។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនត្រូវមានព្រឹត្តិបត្រ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០២៤, ២០២៥), មានអាយុពី១៥ ដល់៣៥ឆ្នាំ។

សំណុំលិខិត​ដែលត្រូវ​បំពេញ ៖ ពាក្យ​ចុះឈ្មោះ​សុំចូលរៀន ១ច្បាប់, សញ្ញាបត្រថតចម្លង (បញ្ជាក់ដោយអាជ្ញាធរ) ២ច្បាប់, រូបថតថ្មី ថតចំពីមុខ​គ្មានពាក់វ៉ែនតា (៣x៤) ៤សន្លឹក, រូបថតថ្មី ថតចំពីមុខ​គ្មានពាក់វ៉ែនតា (៤x៦) ៥សន្លឹក, សាលាកបត្រ​ឯកត្តជន ១ច្បាប់។

ការទទួលពាក្យ​ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, កន្លែងទទួលពាក្យ​នៅ​ការិយាល័យ​ផ្តល់ព័ត៌មាន និង​ចុះឈ្មោះ​ចូលរៀន នៃវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគតេជោសែនតាកែវ ស្ថិត​នៅ​តាម​បណ្តោយផ្លូវជាតិលេខ២ ខាងលិចវិមានឯករាជ្យ ប្រហែល ១៥០ម៉ែត្រ ភូមិបី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៧០/០៨៩ ៨២២ ២៨២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...