វិធីកត់សម្គាល់ស្ថានភាពផ្លូវចិត្ត ដែលគួរ​សម្រាក​ពីបណ្តាញសង្គមមួយរយៈ

បច្ចុប្បន្ន​បណ្តាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង ទាំងសម្រាប់ការទំនាក់ទំនង ការងារ និងការកម្សាន្ត។ ប៉ុន្តែ ការប្រើប្រាស់វាច្រើនពេកអាចបង្កជាបញ្ហាផ្លូវចិត្ត និងបាត់បង់ពេលវេលាផ្ទាល់ខ្លួន។ តើគេត្រូវកត់សម្គាល់បែបណា ដើម្បីដឹងថា ទម្លាប់នៃការប្រើប្រាស់បណ្តាញសង្គមរបស់អ្នក​កំពុងប៉ះពាល់ដល់ផលិតភាព និងការរស់នៅប្រចាំថ្ងៃ?

តាមរយៈគេហទំព័រ Calm បានបង្ហាញអំពីសញ្ញា និងការកត់សម្គាល់ ក្នុងការតាមដានខ្លួនឯងនៅពេលមានអាការអវិជ្ជមានមួយចំនួនកើតឡើងដូចខាងក្រោម ៖

អារម្មណ៍មិនស្រណុកប្រៀបធៀបនឹងការរស់នៅរបស់អ្នកដទៃ ៖ ប្រសិនបើម្តងម្កាលមានអារម្មណ៍ច្រណែននឹងការរស់នៅរបស់អ្នកដទៃ វាពុំបានចោទជាបញ្ហាធំដំនោះទេ ប៉ុន្តែបើកើតមានជារឿយៗគួរមានការប្រុងប្រយ័ត្ន និងរកវិធីដោះស្រាយ។ បណ្តាញសង្គមអាចថា ជាចំណោទបញ្ហាមួយដែលជំរុញឱ្យមនុស្សតាមដានសាច់រឿងចម្រុះពីមជ្ឈដ្ឋានខាងក្រៅ មានរឿងខ្លះពិត ហើយមានសាច់រឿងខ្លះប្រឌិត ប៉ុន្តែទោះចង់ ឬមិនចង់ វាបានរុញច្រានឱ្យអ្នកតាមដានទទួលរងនូវឥទ្ធិពល ក៏ដូចជាចាប់ផ្តើមមិនពេញចិត្តជាមួយនឹងការរស់នៅរបស់ខ្លួនឯង ដែលនេះក៏ជាសញ្ញាមួយប្រាប់ថា គួរតែប្តេជ្ញា ឬក៏បង្កើតទម្លាប់កាត់បន្ថយ ឬក៏កាត់ផ្តាច់ពីការប្រើប្រាស់បណ្តាញសង្គមមួយរយៈ។

បណ្តាញសង្គមមួយចំនួន ឬមាតិកាមួយចំនួនបង្កើតឡើង ដើម្បីជំរុញឱ្យមនុស្សញៀននឹងការប្រើប្រាស់ ក៏ដូចជាការទទួលយក និងជឿជាក់ទៅលើអ្វីដែលបានបង្ហាញនៅក្នុងកម្មវិធីទាំងនោះ យ៉ាងណាក៏ដោយអ្នកគួរដឹងថា សាច់រឿងដ៏ខ្លីៗដែលបានបង្ហាញ វាពុំបានឆ្លុះបញ្ចាំងពីសាច់រឿងទាំងស្រុងនៃការរស់នៅនោះទេ។

ជួបប្រទះទៅលើបញ្ហានៃការគេង ៖ នេះជាករណីជាទូទៅមួយ ដែលមនុស្សភាគច្រើនបានដឹងថា ពន្លឺដែលជះចេញពីអេក្រង់ បានជះឥទ្ធិពលអវិជ្ជាមានទៅកាន់ការគេង ជាពិសេសនៅពេលដែលប្រើនៅក្នុងកម្រិតមួយលើសលប់ មិនថាពន្លឺទាំងនោះចេញពីទូរស័ព្ទ ថេប្លេត ឬក៏ឧបករណ៍ដទៃៗណានោះទេ ។​ ជាការពិតនាពេលបច្ចុប្បន្ន ការងារមួយចំនួនតម្រូវឱ្យប្រើប្រាស់ឧបករណ៍ទាំងនោះជាចាំបាច់ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ដូច្នេះការប្រើអេក្រង់ដើម្បីប្រើប្រាស់បណ្តាញសង្គមគួរតែត្រូវបានកាត់បន្ថយ ខណៈសកម្មភាពនេះ ក៏ពុំមានភាពចាំបាច់ក្នុងការធ្វើឱ្យជីវិរស់នៅមានភាពល្អប្រសើរនោះដែរ។ ដូច្នេះនៅពេលប្រទះឃើញខ្លួនឯង មានបញ្ហាគេងមិនលក់ជាញឹកញាប់ ការផ្អាកពីបណ្តាញសង្គម ក៏បានជំរុញឱ្យផ្អាកពីការប្រើប្រាស់ស្រ្គីនច្រើនម៉ោង និងការគិតគូរអំពីគុណភាពនៃការគេងត្រឡប់មកវិញ។

ឆែកបណ្តាញសង្គមញឹកញាប់ខុសពីធម្មតា ៖ ការមើលទូរស័ព្ទក្នុងគោលដៅទំនាក់ទំនងការងារ និងភាពចាំបាច់ណាមួយ វាស្ថិតក្នុងដំណាក់កាលអាចទទួលយកបាន ប៉ុន្តែបើនៅសុខៗក៏ទាញទូរស័ព្ទទាំងដែលមិនបានគិត ដោយសារមានទម្លាប់ចុចជារឿយៗ ដូចជាប្រើកំឡុងពេលប្រជុំសំខាន់ៗ កំពុងនិយាយគ្នា និងប្រើកំឡុងពេលជួបជុំណាមួយ នេះជាសញ្ញាដែលគួរតែប្រើយុទ្ធសាស្រ្តក្នុងការផ្អាក តួយ៉ាងដូចជាការលុបកម្មវិធី និងការដាក់កំណត់ម៉ោងប្រើប្រាស់ឱ្យជាក់លាក់ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash