អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

លក្ខខណ្ឌនៃបេក្ខជន ៖​ ជាជនជាតិដើមភាគតិច មានសញ្ជាតិខ្មែរ មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសិក្សាថ្នាក់ទី១២ ឬមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានសុពលភាព៣ឆ្នាំចុះក្រោម គិតចាប់ពីថ្ងៃផ្សាយដំណឹងតទៅ) ហើយមិនទាន់បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ មានអាយុមិនលើស២៥ឆ្នាំ (គិតត្រឹមថ្ងៃផុតកំណត់ដាក់ពាក្យ) មានប្រវត្តិល្អ មានការតស៊ូរៀនសូត្រ មានឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច និងប្រទេសជាតិ មកពីគ្រួសារដែលមានជីវភាពលំបាក ខ្វះលទ្ធភាពក្នុងការបង់ថ្លៃស្នាក់នៅដើម្បីបន្តការសិក្សានៅភ្នំពេញ។ លើសពីនេះ បេក្ខជន ជាបុគ្គលដែលមានសមត្ថភាពប្រឡងចូលតាមសាកលវិទ្យាល័យដោយខ្លួនឯង (ក្នុងករណីជ្រើសរើសសាកលវិទ្យាល័យដែលតម្រូវឱ្យមានការប្រឡងចូល)។ អាហារូបករណ៍ ផ្ដល់អាទិភាពដល់យុវជន ដែលធ្លាប់ចូលរួមការងារសង្គម ជាពិសេសអ្នកធ្លាប់ចូលរួមការងារជួយសហគមន៍ជនជាតិដើមភាគតិច និងលើកទឹកចិត្តស្ត្រី និងក្មេងស្រីជនជាតិដើមភាគតិចដែលមានឆន្ទៈបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា។

រូបភាពពី Cambodia Indigenous Youth Association-CIYA

បេក្ខជននឹងទទួលបាន កន្លែងស្នាក់នៅរហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជាប្រចាំរាល់ខែ។ ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រដោយឥតគិតថ្លៃនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានដៃគូរបស់សមាគម មានឱកាសហាត់ការការងារជាមួយសមាគម និងស្ថាប័នដៃគូរបស់សមាគម ការផ្លាស់ប្ដូរការសិក្សានៅសមាគមន៍ជនជាតិដើមភាគតិចក្នុង និងក្រៅប្រទេស វគ្គបំប៉នភាសាអង់គ្លេស និងកុំព្យូទ័រក្រៅម៉ោង (បន្ថែមដល់យុវជនស្នាក់នៅផ្ទះសមាគមដោយឥតគិតថ្លៃ) និងវគ្គចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ជាប្រចាំពីរៀមច្បងអតីតនិស្សិតឆ្នើមៗជាប្រចាំ។

គួរជម្រាបថា ការចំណាយថ្លៃធ្វើដំណើរទៅដាក់ពាក្យ និងចូលរួមសម្ភាសន៍ជាបន្ទុករបស់បេក្ខជន។ បេក្ខជនអាចជ្រើសរើសវិទ្យាស្ថាន ឬសាកលវិទ្យាល័យដៃគូសមាគម ដើម្បីសិក្សាដោយឥតគិតថ្លៃ ប៉ុន្តែបេក្ខជនក៏អាចជ្រើសរើសសិក្សានៅសាកលវិទ្យាល័យក្រៅពីដៃគូសមាគម ក្នុងករណីបេក្ខជនទទួលបានអាហារូបករណ៍ដោយខ្លួនឯង ឬមានបន្ទុកបង់ថ្លៃសិក្សាដោយខ្លួនឯង។ សមាគមនឹងផ្ដល់អាទិភាពដល់បេក្ខជនមកពីគ្រួសារដែលមានជីវភាពខ្វះខាត និងមិនមានសមាជិកគ្រួសារធ្លាប់ទទួលអាហារូបករណ៍ពីសមាគមពីមុនមក។

រូបភាពពី Cambodia Indigenous Youth Association-CIYA

ដើម្បីដាក់ពាក្យ បេក្ខជនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅកាន់សមាគមវិធីសាស្ត្រខាងក្រោម៖

១. បេក្ខជអាចមកសុំដាក់ពាក្យ និងដាក់ពាក្យ ដោយផ្ទាល់នៅទីស្នាក់ការសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ៣៩២ ផ្លូវលេខ១០M ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬទំនាក់ទំនងទៅកាន់ ០១២ ៨២៩ ៧១៧។

២. អាចទាញយកពាក្យតាមរយៈ Cambodia Indigenous Youth Association-CIYA

៣. ទាញយកពាក្យទៅបំពេញ និងផ្ញើពាក្យមកសមាគមវិញតាមរយៈ ៖ scholarshipinfo@ciyanet.orgsochhatroeut@ciyanet.org

ចាប់ទទួលការចុះឈ្មោះពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។