ពង្រឹង​ភាពឆ្លាតវៃ​ផ្នែក​អារម្មណ៍ កាត់​បន្ថយ​ភាព​ឯកោ​ជា​មួយ​ការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យុវជន​ដែល​ធ្វើការ​ពីចម្ងាយ ធ្លាប់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ឯកោ ទោះបី​ជាការ ធ្វើការ​ម្នាក់​ឯង​ជា​ចំណូល​ចិត្ត ឬមាន​ភាព​ងាយស្រួល​ក្នុងការ​ផ្តោត​ក៏ដោយ។​ ភាព​ឯកោ​ជាមួយ​ការងារ គឺមាន​ភាព​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវចិត្ត ដូចជា​ផលិត​ភាព​ថយចុះ ឬមិន​ពេញចិត្ត​ជាមួយ​លទ្ធផល​ការងារ​ជាដើម។ តាម​រយៈ​គេហទំព័រ Fast Company បាន​ឱ្យដឹង​ថា ការពង្រឹង​ជំនាញ​ភាព​វៃឆ្លាត​ផ្នែក​ផ្លូវ​អារម្មណ៍ ជាកត្តា​កាត់​បន្ថយ​ភាព​ឯកោ​ជាមួយ​ការងារ ឬនៅ​កន្លែង​ការងារ និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​រួមអាជីព​ជាដើម។ ខាងក្រោម​នេះ ជាការ​ចង្អុល​បង្ហាញ​៤ចំណុច អំពី​ជំនាញ​តូចៗ​ តែ​មាន​លទ្ធភាព​ពង្រឹង​ភាព​ឆ្លាតវៃ​ផ្នែក​ផ្លូវ​អារម្មណ៍។

១. ការ​ស្វែង​យល់​ពីខ្លួន​ឯង ៖ ម្តង​ម្កាល​អាច​ជួប​ប្រទះ​នឹង​ភាព​ឯកា​ គ្រាន់តែ​តិច ឬច្រើន យូរ​ឬឆាប់​តែ​ប៉ុណ្ណោះ។ ក្នុង​ការ​ដោះ​ចំណោទ​បញ្ហា​នេះ ជា​កិច្ច​ការ​ដំបូង គឺ ផ្តោត​ការ​ស្គាល់ខ្លួន​ឯង​ឱ្យ​កាន់តែ​ច្បាស់​មួយ​កម្រិត​ទៀត។​ ការ​ស្វែង​យល់​ទៀត​សោត គឺ​សង្កេត​ចេញ​ពីកំណត់​ហេតុ​ប្រចាំថ្ងៃ បុព្វហេតុ​ដែល​នាំឱ្យ​មាន​អារម្មណ៍​មិនល្អ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​កាលៈទេសៈ​បច្ចុប្បន្ន សុទ្ធសឹង​តែជា​ការ​រួមចំណែក​ដល់​ការ​ស្វែង​យល់​ពីខ្លួន​ឯង។

២. ការ​គ្រប់គ្រង​អារម្មណ៍ ៖ ជាធម្មជាតិ នៃ​អារម្មណ៍​មាន​ឡើងចុះ ដូច្នេះ​ការ​គ្រប់គ្រង​អារម្មណ៍ គឺត្រូវ​ការ​ពេលវេលា និង​ជំនាញ​ក្នុង​ការ​គ្រប់គ្រង ហើយ​វិធី​សាមញ្ញៗ ដែល​គេ​អនុវត្តន៍​ជាទូទៅ​ដោយ​ខ្លួន​ឯង គឺ ការ​ដក​ដង្ហើម​វែងៗ ការ​ផ្ចង់​អារម្មណ៍ ការ​ដើរ​ចលនា នៅ​ក្បែរ​ធម្មជាតិ និង​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ជំរុញ​ឱ្យ​អារម្មណ៍​ស្ងប់។ ការ​អនុវត្ត​ពុំចាំ​បាច់​ត្រូវ​ធ្វើតាម​ទាំង​អស់​នោះទេ ប៉ុន្តែ​ជា​ការ​ជ្រើសរើស​ថា តើ​មួយ​ណា ដែល​ឆ្លើយតប​នឹងស្ថាន​ភាព​ជាក់ស្តែង​របស់​ខ្លួនឯង។

៣. ការ​បង្កើន​ភាព​ស្និទ្ធស្នាល ៖ ការ​ពង្រឹង​ភាព​ឆ្លាតវៃ​ផ្នែកអារម្មណ៍ ដោយ​ការ​បង្កើន​ភាព​ស្និទ្ធស្នាល ជាកត្តា​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ឯកោ​ជាមួយ​ការងារ។ ហើយ​វិធី​មួយ ជួយ​ឱ្យ​ភាពស្និទ្ធស្នាល​កើត​ឡើង​បាន គឺការ​និយាយ​សន្ទនាគ្នា ការ​សួរនាំគ្នា ការ​គាំទ្រគ្នា និង​ការ​សង្កេត​ស្វែងយល់​ពីសុខទុក្ខ​គ្នា​ជាដើម។

៤. ការ​បង្កើន​ទំនាក់ទំនង​ ៖ មិនថា ធ្វើការ​ពីចម្ងាយ ឬ​ដោយ​ផ្ទាល់​នោះ​ទេ ជៀស​ពុំរួច​ពីការ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឡើយ ដូច្នេះ​ក្រៅ​តែពី​ការ​ផ្តោត​លើកិច្ចការ​ផ្ទាល់ខ្លួន គួរចេញ​ក្រៅ​ដើម្បី​ស្តាប់​រឿង​រ៉ាវរបស់​អ្នកដទៃ ជាពិសេស​អ្នក​ធ្វើការ​ពីចម្ងាយ ឬ​ដាច់ដោយ​ឡែក​ពី​មនុស្ស​ដទៃ។ យ៉ាង​ណា ចំពោះ​អ្នក​មាន​ការប្រជុំ​តាម​អនឡាញ​ញឹកញាប់ គួរ​ចំណាយ​ពេលខ្លះ ដើម្បី​និយាយគ្នា​ក្រៅ​ការងារ ដូចជា​បញ្ហា​ប្រឈម ការ​តស៊ូ និង​រឿងរ៉ាវ​រីករាយ​ជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *