យុវតី ស្រ៊ុន គានារតី ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា៤.០ រដូវកាលទី៥

យុវតី ស្រ៊ុន គានារតី ជានិស្សិតឆ្នាំទី៣ ជំនាញបច្ចេកវិទ្យាកុំព្យូទ័រ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៥ បន្ទាប់ពីចូលរួម​ប្រកួតជម្រុះ រហូត​ដល់វគ្គធ្វើបទបង្ហាញកាលពីពេលថ្មីៗនេះ។

ស្រ៊ុន គានារតី ដែល​ជា​យុវតី​ពោរពេញ​ដោយ​ទំនុកចិត្ត បាននិយាយថា សម្រាប់ការប្រកួតនេះ នាងបានជ្រើសរើសប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងទីក្រុងសៀមរាប និងតំបន់ជុំវិញ ដោយសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យា Smart Tourism Kiosk with IoT។​

យុវតី ស្រ៊ុន គានារតី ជានិស្សិតឆ្នាំទី៣ ជំនាញបច្ចេកវិទ្យាកុំព្យូទ័រ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន

គានារតី ពន្យល់ថា Smart Tourism Kiosk with IoT គឺជាបញ្ជរអន្តរកម្មដែលដំណើរការដោយ AI មានទីតាំងនៅកន្លែងទេសចរណ៍សំខាន់ៗ ផ្ដល់នូវការណែនាំតាមពេលវេលាជាក់ស្ដែង (ការទាក់ទាញ អាហារ ការដឹកជញ្ជូន)។ ក្នុងនោះ រួមបញ្ចូល IoT សម្រាប់ការផ្ដល់ព័ត៌មានថ្មី (Update) បន្ត​ផ្ទាល់ (អាកាសធាតុដង់ស៊ីតេ ហ្វូងមនុស្ស)។ លើស​ពីនេះ រួមបញ្ចូល Smart Pass ដែល​អនុញ្ញាត​ឱ្យ​អ្នកទេសចរទិញសំបុត្រជាកញ្ចប់សម្រាប់ចូលទស្សនាប្រាសាទអង្គវត្ត ដូចជា ការតាំងពិពណ៌វប្បធម៌ និងសេវាកម្មក្នុងស្រុកនៅកន្លែងតែមួយ។

និស្សិតឆ្នាំទី៣ ជំនាញបច្ចេកវិទ្យាកុំព្យូទ័ររូបនេះ បន្ថែម​ថា ដោយសារកម្មវិធីប្រកួតនេះមានរយៈពេលខ្លី គឺត្រឹមតែ១០ថ្ងៃប៉ុណ្ណោះក្នុងការដាក់ពាក្យប្រកួត និងរៀបចំស្លាយសម្រាប់ធ្វើបទបង្ហាញ។ យុវតី ស្រ៊ុន គានារតី បន្តថា បទពិសោធន៍ដែលនាងទទួលបានពីការចូលរួមប្រកួតកម្មវិធីនេះ គឺការគ្រប់គ្រងពេលវេលា តាំងពីពេលចាប់ផ្ដើមសម្រេចចិត្តចូលរួមប្រកួត គឺចាប់ផ្ដើមជ្រើសរើសប្រធានបទ ព្យាយាមស្រាវជ្រាវអត្ថបទ ស្វែងរកបញ្ហាប្រឈម និងរកដំណោះស្រាយក្នុងនាមជាយុវជនសម័យឌីជីថល។ ពេលរៀបចំរួចរាល់ ត្រូវផ្ញើស្លាយបទបង្ហាញទៅកម្មវិធី ដើម្បីជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកទៀតត្រូវត្រៀមខ្លួនដើម្បីធ្វើបទបង្ហាញ ដើម្បីឱ្យគណៈកម្មការវិភាគ និងវាយតម្លៃ។

ម្ចាស់ជ័យលាភីលេខ១ រូបនេះ បញ្ជាក់ថា កម្មវិធីការប្រកួតប្រជែងគំនិតបង្កើតថ្មីនេះ បានជួយឱ្យនាងរៀនសូត្រអ្វីថ្មីៗ ការស្រាវជ្រាវលើគំនិតបង្កើតថ្មី ការជួបទំនាក់ទំនងជាមួយមនុស្សជាច្រើន ក៏ដូចជាទទួលបានមតិកែលម្អពីគណៈកម្មការ។ លើស​ពីនេះ ផ្ដល់ឱកាសឱ្យយុវជនបានចូលរួមបង្ហាញសមត្ថភាព ការគិតពិចារណា ដោយប្រើប្រាស់បច្ចេកវិទ្យា​សម្រាប់ធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន។

យុវតី ស្រ៊ុន គានារតី ក៏បានលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ ដោយសារវាជាឱកាសល្អមួយធ្វើឱ្យយើងរៀនសូត្របានច្រើន ហើយកុំខ្លាចអត់ទទួលបានជ័យលាភី គឺត្រូវចាប់ផ្ដើមហ៊ានសាកល្បង ហើយបញ្ចេញឱ្យអស់ពីសមត្ថភាព នោះនឹងទទួលបានជោគជ័យ។

កញ្ញា ថូ ម៉ូនីហ្សា ដែលជាគណៈកម្មការវាយតម្លៃ លើកឡើងថា ចំណុចខ្លាំងរបស់ យុវតី ស្រ៊ុន គានារតី ដែល​នាំ​ឱ្យ​ឈ្នះ​ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៥ គឺ ទី១ ការរកឃើញគំនិតច្នៃប្រឌិតថ្មីសម្រាប់កម្ពុជា, ទី២ ការធ្វើបទបង្ហាញនិយាយដោយគ្មានការរអាក់រអួក មានទំនុកចិត្ត របៀបពន្យល់ទៅគណៈកម្មការងាយស្រួលយល់ និង ទី៣ សមត្ថភាពនៃការឆ្លើយសំណួរបានល្អ បេក្ខជនយល់សំណួរដែលគណៈកម្មការសួរ ហើយឆ្លើយតបបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *