ភាពជាពលរដ្ឋឌីជីថលសម្រាប់កុមារ ៖ ៥ ចំណុច ដែលអាណាព្យាបាលត្រូវណែនាំកុមារ ដើម្បីក្លាយជាពលរដ្ឋឌីជីថលល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ពលរដ្ឋឌីជីថលល្អ គឺជាអ្នកដែលប្រើប្រាស់បណ្ដាញឌីជីថលប្រកបដោយទំនួលខុសត្រូវ។ ពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការរៀនសូត្រ ស្វែងយល់ពីពិភពលោក ផ្សព្វផ្សាយរូបភាពវិជ្ជមាន និងនិយាយស្តីប្រកបដោយក្រមសីលធម៌។ ពលរដ្ឋឌីជីថលល្អមួយរូប អាចបង្កើតឥទ្ធិពលវិជ្ជមាន សម្រាប់សង្គម និងវេទិកាឌីជីថល ដែលគេកំពុងប្រើប្រាស់។

ហេតុអ្វីបានជាភាពជាពលរដ្ឋឌីជីថលមានសារៈសំខាន់សម្រាប់កុមារ?

ភាពជាពលរដ្ឋឌីជីថល មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារ ព្រោះពួកគេកំពុងស្ថិតនៅក្នុងវ័យដែលចង់ចេះចង់ដឹង និងចង់ស្វែងយល់អ្វីៗគ្រប់យ៉ាងពីមជ្ឈដ្ឋានជុំវិញខ្លួនគេ។ យ៉ាងណាក៏ដោយ នៅក្នុងវ័យនេះ កុមារក៏ងាយនឹងត្រូវបានពង្វក់ ដោយសាររូបភាពអវិជ្ជមាន ដែលមានលើពិភពឌីជីថលដូចគ្នាដែរ។

ហេតុនេះ អាណាព្យាបាល មានតួនាទីសំខាន់ ក្នុងការការពារកុមារ គ្រោះថ្នាក់ផ្សេងៗ នៅក្នុងពិភពលោកឌីជីថល ព្រមទាំងអាចបង្រៀនកុមារ ឱ្យក្លាយជា ពលរដ្ឋឌីជីថលដ៏ឆ្លាតវៃមួយរូប។

មានជំនាញឌីជីថលមូលដ្ឋានសំខាន់ៗ ចំនួន ៥ ដែលឪពុកម្ដាយ ឬអាណាព្យាបាល អាចបង្រៀនដល់កុមារ និងក្មេងៗ ដែលជាកូនរបស់ខ្លួន។

១. ការការពារឯកជនភាព និងសុវត្ថិភាពឌីជីថល ៖ ក្នុងយុគ្គសម័យនៃបណ្ដាញសង្គម ដែលមនុស្សគ្រប់គ្នាមានទំនោរក្នុងការចែករំលែកព័ត៌មានលម្អិតអំពីជីវិតផ្ទាល់ខ្លួន នៅលើអនឡាញ។ វាជារឿងចាំបាច់ សម្រាប់កុមារ ដែលត្រូវរៀនពីរបៀបការពារព័ត៌មានផ្ទាល់ខ្លួន នៅលើអនឡាញ។ ដូច្នេះ អាណាព្យាបាល អាចបង្រៀនកូនរបស់ខ្លួន អំពីមូលដ្ឋានគ្រឹះឯកជនភាព និងសុវត្ថិភាពឌីជីថលមួយចំនួន ដើម្បីឱ្យពួកគេអាចយល់ដឹង អំពីភាពជាពលរដ្ឋឌីជីថល ដែលមានទំនួលខុសត្រូវមួយរូប។ អាណាព្យាបាល អាចបង្រៀនក្មេងៗ អំពីរបៀបបង្កើតលេខកូដសម្ងាត់ដែលខ្លាំង និងការចែករំលែកព័ត៌មានដែលត្រឹមត្រូវលើបណ្ដាញសង្គម។

ទិន្នន័យសំខាន់ ដែលកុមារ មិនគួរចែករំលែករួមមាន ៖

  • ឈ្មោះពេញ អាយុ សាលារៀន និងអាស័យដ្ឋានបច្ចុប្បន្ន
  • ទីតាំងដែលគេកំពុងរស់នៅ ឬធ្វើដំណើរកម្សាន្ត
  • ការចែករំលែកអារម្មណ៍ បញ្ហាផ្ទាល់ខ្លួន ឬទិន្នន័យផ្ទាល់ខ្លួន
  • ការចែកចាយ ព័ត៌មាន រូបភាព ឬទិន្នន័យ ដែលមានខ្លឹមសារអវិជ្ជមាន ដែលនាំប៉ះពាល់ដល់កិត្តិយស
  • ចែករំលែករូបថតមិត្តភក្ដិ ឬមិត្តរួមថ្នាក់ ដោយគ្មានការអនុញ្ញាត
  • ចែករំលែកទិន្នន័យលម្អិត អំពីសកម្មភាព ដែលគេធ្វើជាប្រចាំ

២. ការទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ ៖ កុមារដែលធំធាត់ឡើងនៅក្នុងសម័យឌីជីថល គួរតែត្រូវបានបង្រៀនអំពីរបៀបប្រាស្រ័យទាក់ទងក្នុងពិភពឌីជីថលដោយត្រឹមត្រូវ។ អាណាព្យាបាល ត្រូវណែនាំកុមារឱ្យដឹងថា របៀបទំនាក់ទំនងក្នុងជីវិតជាក់ស្ដែង និងការទំនាក់ទំនងនៅលើបណ្ដាញសង្គមមិនដូចគ្នានោះទេ។

កុមារត្រូវដឹង រឿងណា ដែលគួរចែករំលែកលើអនឡាញ ហើយរឿងណា ដែលគួររក្សាឯកជនភាព។ លើសពីនេះ មុននឹងចែករំលែក ព័ត៌មាន ឬខ្លឹមសារអ្វីមួយ ត្រូវពិនិត្យ ខ្លឹមសារនោះឱ្យបានល្អិតល្អន់។ អាណាព្យាបាលត្រូវរំលឹកកុមារ ពីអាកប្បកិរិយាត្រឹមត្រូវ ដែលត្រូវធ្វើនៅក្នុងពិភពអនឡាញ និងមិនអាចបង្ហោះខ្លឹមសារ ដែលបង្កផលប៉ះពាល់អ្នកដទៃនោះទេ ព្រោះគ្រប់យ៉ាង ដែលកុមារសរសេរ ចែករំលែក និងបង្ហោះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីគេខ្លួនឯង។

៣. ប្រឆាំងនឹងការគម្រាមកំហែងតាមអ៊ីនធឺណិត ៖ ការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងតាមអ៊ីនធឺណិត គឺជាក្រមសីលធម៌ឌីជីថលមួយដ៏សំខាន់ ដែលកុមារត្រូវយល់ដឹង។ ការប៊ូលី ការបង្ហោះខ្លឹមសារប្រមាថ ឬបង្ហោះពាក្យនាំឱ្យមានការខឹងស្អប់តាមអនឡាញ អាចប៉ះពាល់អារម្មណ៍មនុស្សយ៉ាងឆាប់រហ័ស ដែលនាំឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។  

ហេតុនេះ កុមារ ត្រូវតែទទួលបានការណែនាំអំពីបញ្ហានេះ និងចូលរួមធ្វើជាពលរដ្ឋឌីជីថល ប្រកបដោយសីលធម៌។

៤. ស្វែងយល់ពីព័ត៌មានក្លែងក្លាយ ៖ នៅលើអ៊ីនធឺណិត គឺសម្បូរទៅដោយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនត្រឹមត្រូវ និងយុទ្ធនាការលាបពណ៌ ដាក់គ្នា រវាងក្រុមមនុស្សណាមួយ។ ហេតុនេះ កុមារ ត្រូវតែយល់ដឹងអំពីបញ្ហានេះ ហើយចំណុចសំខាន់ ដែលអ្នកអាណាព្យាបាលត្រូវពន្យល់កុមារ គឺ មិនមែនព័ត៌មានដែលពួកគេបានឃើញទាំងអស់នៅលើអនឡាញសុទ្ធតែជាការពិតនោះទេ។

ដូច្នេះ ដើម្បីធានាថា ព័ត៌មាន ដែលពួកគេ កំពុងមើលជាព័ត៌មានពិត កុមារ ត្រូវពិនិត្យ ប្រភពឱ្យបានត្រឹមត្រូវ, ធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យមើលប្រភពឱ្យបានច្រើន និងតាមដានតែអ្នកកាសែត និងប្រភពព័ត៌មាន ដែលគួរឱ្យទុកចិត្ត។

. លើកទឹកចិត្តឱ្យកុមារស្វែងរកជំនួយពីមនុស្សពេញវ័យ ៖ ក្រៅពីពន្យល់អំពីរបៀបប្រើប្រាស់ និងគ្រប់គ្រង បណ្ដាញឌីជីថល អាណាព្យាបាល ត្រូវណែនាំកុមារឱ្យស្វែងរកជំនួយពីមនុស្សពេញវ័យ ប្រសិនបើពួកគេកំពុងប្រឈមនឹងបញ្ហាអ្វីមួយ ដែលមិនអាចដោះស្រាយបានក្នុងពិភពឌីជីថល។ ការជំរុញឱ្យមានការជជែកជាលក្ខណៈបើកចំហ ស្ដាប់ពួកគេដោយមិនមានការវិនិច្ឆ័យ អាចផ្នែកមួយសំខាន់ ក្នុងការជួយកុមារឱ្យប្រើប្រាស់បណ្ដាញឌីជីថលដោយសុវត្ថិភាព និងប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...