ឥទ្ធិពលកូវីដបង្កការលំបាកដល់យុវតីជាអ្នកធ្វើការឯករាជ្យក្នុងប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ អ្នកធ្វើការឯករាជ្យ ឬភាសាអង់គ្លេសថា Freelancer ជាអ្នកធ្វើការងារឱ្យក្រុមហ៊ុនមួយ ឬឱ្យនរណាម្នាក់ដោយមិនមែនជាបុគ្គលិកពេញសិទ្ធិ។ ពួកគេអាចធ្វើការនៅគ្រប់​ទី​ន្លែង​ និងចាំបាច់ធ្វើការនៅការរិយាល័យនោះទេ។ ខណៈជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងរីករាលដាល ឥទ្ធិពលនៃការរាតត្បាតនេះបង្កការលំ​បា​កដល់យុវតីមួយចំនួនជាអ្នកធ្វើការឯករាជ្យក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយខ្លះប្រឈមនឹងការបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូល។

កញ្ញា រិន សិទ្ធិនារី សព្វថ្ងៃជាអ្នកធ្វើការងារឯករាជ្យខាងផ្នែកផលិតមាតិកានៅលើបណ្ដាញសង្គម បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះ ការងារទាំងអស់ត្រូវពន្យាពេល ហើយការងារខ្លះមិនអាចធ្វើបានដោយបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន។

« ដំណាក់កាលកូវីដនេះ ការងារខ្ញុំត្រូវចេញក្រៅថតផ្សេងៗខ្ញុំមិនអាចចេញក្រៅបាននោះទេ ពេលខ្លះខ្ញុំមិនហ៊ានទទួលការងារធ្វើឡើយដោយសារតែបារម្ភអំពីសុខភាពផ្ទាល់ខ្លួន »

កញ្ញា រិន សិទ្ធិនារី

កញ្ញា រិន សិទ្ធិនារី បានរៀបរាប់បន្តថា មុនពេលមានជំងឺកូវីដ-១៩ រាតត្បាត កញ្ញាតែងតែធ្វើការនៅហាងការហ្វេ ឬកន្លែងណាដែលមានផាសុខភាពផ្សេងៗ ប៉ុន្តែពេលគ្រប់យ៉ាងត្រូវធ្វើការនៅផ្ទះស្ទើរាល់ថ្ងៃ ចំណែកប្រសិទ្ធភាពការងារក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ កញ្ញានៅតែបន្តទទួលបានការងារជាបន្តបន្ទាប់ គ្រាន់តែមិនសម្បូរដូចពេលមុន។

ចំណែកឯកញ្ញា ថុង សេងហ័ង ជាផលិតករឯករាជ្យ កំពុងធ្វើការក្នុងវិស័យផលិតភាពយន្ត វីដេអូពាណិជកម្ម បានរៀបរាប់ប្រាប់ AMS ថា ការងាររបស់កញ្ញាហាក់យឺតយ៉ាវជាងមុន ដោយសារការប្រជុំ និងការជួបជុំផ្សេងៗត្រូវធ្វើតាមរយៈអនឡាញ និងមានបញ្ហាអ៊ីនធឺណេតរអាក់រអួលពិបាកបញ្ជូនព័ត៌មានទៅវិញទៅមកនោះដែរ។ ម៉្យាងវិញទៀត ធ្វើការងារលើវិស័យផលិតវីដេអូនេះ ពិបាករកទីតាំងថត ថ្វីត្បិតមានក្រុមការងារច្រើនពិបាកជួបជុំគ្នា។

“ដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ ខ្ញុំតែងត្រូវគិតរកវីធីដោះស្រាយបញ្ហាក្នុងការងារជានិច្ច ! ខ្ញុំត្រូវគិតបត់បែនឱ្យបានល្អបំផុតសម្រាប់អ្វីដែលកើតឡើង និងត្រូវមានដំណោះស្រាយដើម្បីឱ្យការងារទៅដំណើរការបានល្អ”

កញ្ញា ថុង សេងហ័ង

ងាកមក កញ្ញា វីរៈ ម៉ូនីកា អ្នកថតរូបឯករាជ្យ បាននិយាយថា ចាប់តាំងពីជំងឺកូវីដ-១៩ រីករាលដាលជាបន្តបន្ទាប់ ការងារថតរូបនៅតាមភោជនីយដ្ឋាន និងតាមហាងមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ការងារខ្លះធ្វើពុំពេញលេញ ចំណែកប្រាក់ចំណូលក៏ធ្លាក់ចុះទៅតាមនោះដែរ។

គួរបញ្ជាក់ផងថា​ ទោះជាឥទ្ធិពលជំងឺកូវីដ-១៩ កំពុងក្លាយជាឧបសគ្គបង្កការលំបាកដល់អ្នកធ្វើការឯករាជ្យ ប៉ុន្តែវាមិនមែនជាបញ្ហាខ្លាំងឱ្យបាត់បង់ការងារទាំងស្រុងនោះទេ។ ការអនុវត្តរបៀបរស់នៅក្នុងសភាធម្មតាតាមបែបគន្លងថ្មី ទម្លាប់ខ្លួនចេះបត់បែន គំនិតច្នៃប្រឌិត និងការរៀបចំយុទ្ធសាស្រ្តមួយចំនួនត្រៀមខ្លួនទុកជាមុន ជាដំណោះស្រាយសមស្របអាចជំរុញឱ្យការងារទៅមុខបានរលូន។ នេះជាបញ្ជាក់បន្ថែមរបស់ក្រុមយុវតីជាអ្នកធ្វើការឯករាជ្យក្នុងប្រព័ន្ធផ្សព្វផ្សាយខាងលើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។