កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ក្នុងកិច្ចពិភាក្សាស្ដីអំពី ការលើកកម្ពស់តួនាទីស្រ្ដីក្នុងយុគ្គសម័យ ឌីជីថល ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈការថ្លែងសុន្ទរកថារបស់ សម្ដេចតេជោ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលពិតជាមានសារៈសំខាន់ ដែលមានតម្រូវការចាំបាច់បំផុតក្នុងការប្រើប្រាស់កាន់តែច្រើនឡើងនៅក្នុងការរស់នៅប្រចាំថ្ងៃ ស្របពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ការលើកកម្ពស់តួនាទីស្រ្ដី គឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅអភិខឌ្ឍន៍ប្រកបដោយចរភាពឆ្នាំ២០៣០ (SDG 2030)។
ចំណុចសំខាន់ចំនួន ៦ក្នុងការផ្ដល់អាទិភាពចំពោះការលើកកម្ពស់តួនាទីស្រ្តីនិងក្មេងស្រីឲ្យងាកមកមើលជំនាញ ICT ដោយផ្ដោតលើការងារដូចខាងក្រោម៖
១. ស្ត្រីនិងក្មេងស្រីអាចប្រើប្រាស់សេវា ICT បានដោយងាយស្រួល និងមានសុត្ថិភាព ក្នុងការធ្វើវិនិ យោគ ព្រមទាំងងាយស្រួលរៀបចំគោលនរយោបាយ ដែលទទួលបានសេវា ICT ក្នុងតម្លៃអប់រម្យ។
២. ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឲ្យស្រ្តី និងក្មេងស្រីទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT។
៣. បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការយល់ដឹង អំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងវិស័យ ICT ពង្រីកការគ្របដណ្ដប់កាន់តែទូលាយ នៃប្រព័ន្ធគាំពារសង្គម និងរៀបចំដាក់ផែនការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិទៅក្នុងក្របខណ្ឌ នៃផែនការស្តារ សេដ្ឋកិច្ចឡើងវិញទាប់ពីវវិបត្តិជំងឺឆ្លងកូវីដ-១៩ ។
៤. រៀបចំប្រព័ន្ធបរិស្ថាន ( Ecosystem ) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិតតូច និង មធ្យម និងសហគ្រិនជាស្ត្រីដោយយកចិត្តទុកដាក់ផ្ដល់ការបញ្ជ្រាបច្ចេកវិទ្យាឌីជីថល ការទទួលបានធនធានហិរញ្ញវត្ថុ ការបណ្ដុះ បណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល។
៥. ពង្រឹងជំនាញ ដូចជាអក្ខរកម្មជីថល (Digital literacy) និងការការពារអត្តសញ្ញាណ ដើម្បីឱ្យស្ត្រីអាច ទទួលបានប្រយោជន៍ពេញលេញ និងប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។
៦. លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងការអនុត្តន៍ល្អប្រសើរ ពាក់ព័ន្ធនឹងការលើកស្ទួយតួនាទីស្ត្រីលើ ផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និង ផ្លាស់ប្តូរបទពិសោធន៍ រវាងប្រទេសសមាជិកអាស៊ានទាំងអស់៕
ដូចនេះ ការចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។ ហើយស្រី្ដ និងក្មេងស្រីត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលឲ្យមកចាប់អារម្មណ៍ ICT ដើម្បីទទួលបាននូវការឧបត្ថមពីកម្មវិធីគាំពារសង្គមសម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលជាកម្មវិធីសិក្សាដំបូងគេនៅកម្ពុជាផ្តោតលើការរៀបចំផែនការទីក្រុង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជនដែលមកពីតំបន់-ស្រុកឆ្ងាយហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយក្នុងការធ្វើដំណើរ ទីកន្លែងស្នាក់នៅ និងអាហារ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យសាធារណជន សិស្ស និស្សិត និងអ្នកស្រលាញ់វិស័យសិល្បៈគំនូររចនាទាំងអស់ ចូលរួមដាក់បង្ហាញស្នាដៃក្នុងពិព័រណ៍វិចិត្រសាលបើកចំហ (Open Gallery) ដើម្បីអបអរសាទរខួបលើកទី២៩
ចំណេះជីវិត, ព្រឹត្តិការណ៍ការប្រឡង មិនត្រឹមតែជាពេលវេលាដ៏តានតឹងសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមរភូមិផ្លូវចិត្តសម្រាប់មាតាបិតាគ្រប់រូបផងដែរ។ ការរំពឹងទុកខ្ពស់លើលទ្ធផលសិក្សាអាចបង្កើតជាសម្ពាធដោយមិនដឹងខ្លួន ដែលធ្វើឱ្យកូនៗជួបប្រទះនូវវិបត្តិផ្លូវចិត្ត…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School–NGS) នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធ និងវិទ្យាល័យបឹងត្របែក បានបញ្ជាក់ថា ការចូលរួមថវិកាភាគទានប្រចាំឆ្នាំពីមាតាបិតា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវលើករណីបុគ្គលិកសុខាភិបាលម្នាក់ បម្រើការងារនៅ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងអាជ្ញាធរជាតិអប្សរា បានបន្តភាពជាដៃគូសហការយូរអង្វែងរួមគ្នា តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងបន្តថ្មី ដើម្បីពង្រីក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្រាប់អ្នករស់នៅទីក្រុង កង់មួយគ្រឿងអាចគ្រាន់តែជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ឬជាមធ្យោបាយសាមញ្ញមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សិស្សដែលរស់នៅតំបន់ជនបទ និងដាច់ស្រយាល កង់មួយគ្រឿងអាចក្លាយជា «ស្ពាន» ដ៏សំខាន់ ដែលនាំពួកគេ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានប្រកាសលទ្ធផលនៃការប្រឡងនិស្សិតអាហារូបករណ៍ឆ្នាំ ២០២៦ ជាផ្លូវការ និងបានអបអរសាទរជាមួយជ័យលាភីដែលមានទេពកោសល្យ។