ភ្នំពេញ៖ សំរាមកើតឡើងដោយសារសំណល់ម្ហូបអាហារ ប្លាស្ទិក សំណល់ផ្សេងៗ កំប៉ុង ដបទឹក សាប៊ូដុសខ្លួន សម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗទៀត។ សំរាមត្រូវបានមនុស្សភាគច្រើនមើលរំលង ហើយបង្កើតសំរាមនៅពាសពេញទីកន្លែងដែលខ្លួនរស់នៅ។ ទន្ទឹមនឹងនេះ សំរាមត្រូវបានគេយកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញដែលជារឿងចាំបាច់មួយសម្រាប់ការពារបរិស្ថានជុំវិញខ្លួន ហើយការបែងចែកសំរាមតាមប្រភេទរបស់វាក៏ជារឿងសំខាន់ផងដែរដែលអ្នកប្រើប្រាស់គួរអនុវត្ត។

3Rs យុទ្ធសាស្ត្រចម្បងបីដែលបានត្រូវលើកឡើងដោយអ្នកជំនាញក្នុងការអប់រំប្រជាជនឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានដូចជាកាត់បន្ថយ (Reduce) មានន័យថាបន្ថយការប្រើប្រាស់សម្ភារៈដែលផលិតពីផ្លាស្ទិក និងសម្រេចចិត្តទិញរបស់ដែលមិនប្រើប្លាស្ទិកឱ្យបានច្រើន។ ប្រើប្រាស់ឡើងវិញ (Reuse) ប្រើប្រាស់ឡើងវិញនូវសម្ភារៈផ្លាស្ទិកដែលអាចប្រើប្រាស់បាន មុនពេលសម្រេចចិត្តប្រើប្រាសើប្លាស្ទិកថ្មី។ ការកែច្នៃជាថ្មី (Recycle) ប្រមូលទុកដាក់សម្ភារៈផ្លាស្ទិកដែលប្រើហើយសម្រាប់ការផលិតឡើងវិញ ជៀសវាងការចោល ឬពង្រាយក្នុងបរិស្ថាន។
ដោយឡែកនៅក្នុងប្រទេសជប៉ុន បញ្ញតិ 3Rs បានដាក់បញ្ចូលឱ្យប្រតិបត្តិនៅឆ្នាំ ២០០០។ បញ្ញតិនេះបានកំណត់ថាកំណែច្នៃជាថ្មី និងការបោះចោលសំណល់គួរតែត្រូវបានធ្វើឡើងមានដូចជា ១. កាត់បន្ថយ ២. ប្រើប្រាស់ឡើងវិញ ៣. កំណែច្នៃជាថ្មី ៤. ការបោះចោលត្រឹមត្រូវ និង ៥. កំណែច្នៃកម្តៅ។ ចាប់តាំងពីពេលនោះមក ការបង្រៀនបញ្ញតិ 3Rs នេះដល់ប្រជាពលរដ្ឋ និងពាណិជ្ជករបានប្រតិបត្តិ និងឃោសនាយ៉ាងទូលំទូលាយដោយអង្គការសង្គមស៊ីវិល និងភ្នាក់ងាររដ្ឋាភិបាល។

គួររំលឹកថា ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបញ្ចេញកាកសំណល់រឹងជាង៣០០០តោន។ ជាង៦០% នៃកាកសំណល់រឹងនៅក្នុងទីក្រុង គឺជាកាកសំណល់ពីតាមផ្ទះសម្បែងនានាក្រៅពីនោះ មានកាកសំណល់ដែលចេញពីសណ្ឋាគារ និងផ្ទះសំណាក់(១៦,៧%) ភោជនីយដ្ឋាន(១៣,៨%) ផ្សារ(៧.៥%) ហាងនានា(៥,៤%) និងការិយាល័យ(១,៤%)។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិសិក្សានៅចន្លោះឆ្នាំ ២០១៦-២០១៨។
សូមបញ្ជាក់ថា ក្រៅពីកាកសំណល់សរីរាង្គ ឬកាកសំណល់ជាអាហារកាកសំណល់ប្លាស្ទិកមានច្រើនជាងគេលំដាប់ទី២ គឺជាង ២០%នៃសំណល់រឹងនៅក្នុងទីក្រុង។ ក្នុងមួយថ្ងៃរាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង១០លានថង់។ នេះបើតាមទិន្នន័យឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន។


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% និង ៥០% សម្រាប់សិស្សបាក់ឌុបជាប់និទ្ទេស A និង B
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/08/2026
ជាការផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សនិទ្ទេស A

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2024
ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































