ក្រុមហ៊ុនវ៉េស្ទឡាញ និង CIC ចាប់ដៃគូវិនិយោគពង្រឹងវិស័យអប់រំ

ភ្នំពេញ៖ ក្រុមហ៊ុន វ៉េស្ទឡាញ អែឌ្យូខេសិនគ្រុប (WEG) បានចុះហត្ថលេខាជាមួយខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី (CIC) ក្នុងគោលបំណងវិនិយោគរួមគ្នាលើវិស័យអប់រំ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងគុណភាពការអប់រំកាន់តែរីកចម្រើន ។ ពិធីចុះហត្ថលេខាវិនិយោគរួមគ្នានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញក្រោមការអញ្ជើញចូលរួមរបសឧញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាល នៃវ៉េស្ទឡាញ អែឌ្យូខេសិន គ្រុប លោកឡែម ចាន់សម្រេច នាយកគ្រប់គ្រងខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី ព្រមទាំងវត្តមានថ្នាក់ដឹកនាំដែលចូលរួមជាសក្ខីភាពជាច្រើននាក់ទៀត កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញ បានលើកឡើងថា ចំណុចចាប់ផ្ដើមរបស់វ៉េស្ទឡាញ អែឌ្យូខេសិនគ្រុប កាលពីចុងឆ្នាំ២០១១ បានទុនវិនិយោគចូលរួមពី Cambodia Laos Development Fun កាលពី១០ឆ្នាំមុន ហើយមកដល់ពេលនេះ វ៉េស្ទឡាញមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ។

អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញ អែឌ្យូខេសិន បានបន្ថែមទៀតថា វ៉េស្ទឡាញ ជានិមិត្តរូបនៃប្រព័ន្ធអប់រំសម្រាប់កម្ពុជា និងធ្វើយ៉ាងណាឱ្យ WEG មា​ន​ការរីកចម្រើន ជាភាគហ៊ុន ជាក្រុមហ៊ុន និងជាសាលារៀនរបស់ប្រជាជនកម្ពុជា ។ ហេតុផលទាំងនេះទើបវ៉េស្ទឡាញ មិនបណ្ដាក់ទុនជាមួយគ្រឹះស្ថានបរទេសដោយសារចង់ចាប់ដៃគូវិនិយោគជាមួយគ្រឹះស្ថានអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា ជៀសវាងទៅប្រកួតប្រជែងបង្កផលប៉ះពាល់ដល់គ្រឹះស្ថានអប់រំណាមួយដែលមានការដឹកនាំល្អស្រាប់ ។

ឧកញ៉ា ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា៖

“ ចំពោះខ្ញុំ វ៉េស្ទឡាញ អែឌ្យូខេសិន គ្រុប  ដើរតួជាមិត្តភក្ដិរកឱកាសដើម្បីអភិវឌ្ឍរួមគ្នា លើកកម្ពស់គុណភាពវិស័យអប់រំរួមគ្នា រក្សាអត្តសញ្ញាណ មានផែនការពង្រីកគុណភាព និងវិសាលភាពអប់រំបន្ថែមទៀតទាំងក្នុងប្រទេស និងក្រៅប្រទេស ”

លោក ម៉ៅ សាវិន អភិបាល និងតំណាង Cambodia Laos Development Fun បានមានប្រសាសន៍ថា លោកមានមោទកភាពក្នុងនាមជាអ្នកវិនិយោគទុនមួយនៅ WEG  និងជាសក្ខីភាពក្នុងការរចុះហត្ថលេខាជាមួយ CIC បើទោះជាត្រូវចាកចេញ ប៉ុន្តែនៅមានជំនឿយ៉ាងមុតមាំថា ការបណ្ដាក់ទុនថ្មីនឹងអាចជួយឱ្យ WEG ធ្វើដំណើរទៅមុខកាន់តែលឿន និងកាន់តែរីកចម្រើន ។

ទន្ទឹមនឹងនេះ លោក ឡែម ច័ន្ទសម្រេច នាយកគ្រប់គ្រង ខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី បានមានប្រសាសន៍ថា ទស្សនៈវិស័យរបស់ CIC គឺចង់ឃើញសេដ្ឋកិច្ចក្នុងស្រុកមួយដែលមានការរីកចម្រើន ដោយមានការចូលរួមយ៉ាងសកម្មពីសហគ្រិន និងវិនិយោគគិនក្នុងស្រុក ហើយពួកគាត់អាចទទួលបាននូវផលប្រយោជន៍ពីការចូលរួមចំណែករបស់ពួកគាត់ ។

នាយកគ្រប់គ្រងខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី បន្ថែមទៀតថា ការវិនិយោគទៅលើស័យអបរំគឺជាជម្រើសមួយនៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ CIC ដែលអាចបង្កើតការងារ បណ្ដុះប​ណ្ដា​លគុណភាពគ្រូ និងបណ្ដុះបណ្ដាលធនធានមនុស្សដែលមានសមត្ថភាពនៅក្នុងបន្តបេសកម្មវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ។

លោក ឡែន ចាន់សម្រេច មានប្រសាសន៍ថា ៖

“ គោលដៅធំរបស់ខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី នៅក្នុងវិស័យអប់រំ គឺផ្ដល់ចំណេះដឹងដែលមានគុណភាពមួយទៅដល់សិស្សានុសិស្សអាចយកទៅប្រើប្រាស់បាននាពេលអនាគត និងជាធនធានមនុស្សដែលសង្គមត្រូវការ”

ស្របការលើកឡើងនេះ ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់បន្ថែមថា WEG ចាប់ដៃគ្នាជាមួយ CIC លើវិស័យអប់រំដោយសហការជួយជ្រោមជ្រែងគ្នា មិនមានបំណងប្រកួតប្រជែងធ្វើឱ្យមានផលប៉ះពាល់ដល់សាលាដែលមានអ្នកដឹកនាំល្អ ជាពិសេសចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យវិស័យអប់រំកាន់តែមានគុណភាពទាំងក្នុងវិស័យឯកជន និងសាលារដ្ឋតាមដែលអាចធ្វើទៅបាន ។

បន្ថែមពីនេះ លោក ឡែន ចាន់សម្រេច លើកឡើងថា ចាប់ពេលនេះតទៅ ក្រុមការងាររបស់ CIC នឹងចូលរួមយ៉ាងសកកម្មជាមួយក្រុមការងាររបស់ WEG នៅក្នុងការអភិវឌ្ឍវិស័យអ​ប់​រំ​ឱ្យមានសក្កានុពលវែងឆ្ងាយ ។ ទន្ទឹមនឹងនេះ មានបេសកកម្មគៀងគរវិនិយោគគិនក្នុងស្រុកនិងក្រៅស្រុក បង្កើតយន្តការវិនិយោគមួយគួរឱ្យទុកចិត្តដោយមានការចូលរួមពីសហគ្រិន និងវិនិយោគគិន អាចទទួលបានផលប្រយោជន៍ទៅតាមសក្ដានុពលរាងៗខ្លួន ចូលរួមអភិវឌ្ឍន៍សហគ្រាស និងសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព និងក្រមសីលធម៌ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនវ៉េសឡាញន៍ អេឌ្យូខេសិន គ្រុប​ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ចាប់ផ្ដើមពីសលារៀនមានសិស្ស ៦០០នាក់ គ្រូបង្រៀន និងបុគ្គលិកអប់រំ ៧០នាក់ មកដល់ពេលនេះមានសិស្សជាង ១ម៉ឺននាក់ មានគ្រូ និងបុគ្គលិកអប់រំ ១៣០០នាក់នៅក្នុងបុត្រសម្ព័ន្ធអប់រំ និងបណ្ដុះបណ្ដាលទាំង១៥ និង២១ទីតាំងនៅក្នុងឆ្នាំ២០២១ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...