បណ្ឌិត សុខ សូត្រ ៖ សហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន ចូលរួមគាំទ្រកំណែទម្រង់វិស័យអប់រំឱ្យសម្រេចលទ្ធផល

ភ្នំពេញ – ឆ្លើយតបកំណែទម្រង់វិស័យអប់រំឆ្នាំ២០៣០ – ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​​ដើ​ម្បី​សម្រេ​ច​​គោលដៅនេះ ។ ស្របគ្នានេះ ការបង្កើតនិងពង្រឹងគុណភាពសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន អាចចូលរួមគាំទ្រកំណែទម្រង់វិស័យអប់រំឱ្យសម្រេចលទ្ធផលល្អប្រសើរ តាមរយៈមានទស្សនវិស័យអប់រំ ៥ចំណុចដែលនាយកសាលា គ្រូបង្រៀន អ្នកបណ្ដុះបណ្ដាលគ្រូ និងសិស្សនិស្សិ​តអាចចូលរួមជួយកំ​ណែ​​ទ​ម្រ​​​ង់ក្នុងវិស័យអប់រំ ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងសន្និ​សី​ទ​ជាតិលើ​កទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ។

អ្នកជំនាញអភិវឌ្ឍន៍វិស័យអប់រំរូបនេះ មានប្រសាសន៍បន្តថា កំណែទម្រង់វិស័យអប់រំត្រូវពិចារណាប្រាំ​មួ​យ​ចំណុចសំខាន់ៗ រួមមាន ការអប់រំពង្រួញពេលវេលាបត់បែនក្នុងដំណា​ក់​កាលកូវីដ-១៩ ការអប់រំត្រូវផ្ដោតលើឧត្តមានុវត្តន៍ផ្សេងៗ ការអប់រំផ្តោតលើការអនុវត្តជាក់ស្ដែង គណៈគ្រប់គ្រងសាលាត្រូវមានគុណតម្លៃរឹងមាំ ព្រមជាមួយគ្នានេះការអប់រំត្រូវផ្សាភ្ជាប់គ្នារវាងការប្រឹក្សាគរុកោសល្យនិងគោលនយោបាយផ្សេងៗ ។

ចំណុចនេះ គណៈគ្រប់គ្រងសាលាត្រូវធ្វើឱ្យប្រព័ន្ធដឹកនាំ និងមនុស្សផ្សារភ្ជាប់គ្នា ការប្រឹក្សាគរុកោសល្យ គោលនយោបាយផ្សេងៗត្រូវភ្ជាប់ទំនាក់ទំនងគ្រប់ប្រព័ន្ធដែលជាកត្តាសំ​ខា​ន់ដែលជួយឱ្យមាននិរន្តរភាព ។

គួរបញ្ជាក់ថា សហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (PLC) ជាកន្លែងមួយដែលគ្រូបង្រៀនគាំទ្រគ្នាទៅវិញទៅមក ចែករំលែកនិងការពង្រឹងបទដ្ឋានអាកប្បកិរិយាវិជ្ជមានគ្នាបានយ៉ាងល្អ ។ វិធានការសំខាន់ៗមួយចំនួន ដើម្បីធានាថាមានសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន សាលារៀនត្រូវកសាងវប្បធម៌បែបវិជ្ជាជីវៈច្បាស់លាស់ ដោយគ្រូបង្រៀន រួមមានការតាំងចិត្តអនុវត្តទៅតាមបទដ្ឋានសាលារៀន គ្រូបង្រៀនត្រូវមានផែនការប្រជុំនិងចែករំលែកចំណេះដឹងដល់គ្នាឱ្យបាន​ទៀងទាត់ គ្រូបង្រៀនចេះប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែករំលែកព័ត៌មាន ធនធានអប់រំ ។ ទន្ទឹមគ្នានេះ គ្រូអាចជជែកកំសាន្តជាមួយគ្នាក្រៅផ្លូវការខណៈពេលសម្រាកអាហារថ្ងៃត្រង់ ឬពេលម៉ោងទំនេរដើម្បីបង្កើនការប្រាស្រ័យទាក់គ្នា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...